Monday, January 20, 2014

The Nation៖ ភាពបែកបាក់រវាង ប៉ូលិស និង យោធាថៃ ត្រូវបានគេមើល ឃើញថាកាន់តែរីកធំ ឡើងកាល ពីថ្ងៃម្សិលមិញនេះ បន្ទាប់ពីមេបញ្ជាការយោធា បានអំពាវនាវឲ្យស្នងការប៉ូលិស ជាតិថៃ បង្កើតល្បឿន នៃការស៊ើបអង្កេត លើការវាយប្រហារកាលពីពេលថ្មីៗនេះ ហើយមន្ត្រី យោធាជើងទឹកជាន់ខ្ពស់ មួយ រូបក៏បានចេញមុខគម្រាមថា នឹងប្តឹងស្ថាប័នប៉ូលិសចំពោះ ពាក្យ ចោទប្រកាន់ទាំងឡាយថា មន្ត្រីយោធា ជើង ទឹកជាអ្នកនៅពីក្រោយខ្នងការ វាយប្រហារដោយ គ្រាប់បែកកាលពីថ្ងៃអាទិត្យនោះ។
ចំពោះស្ថាប័នប៉ូលិសវិញ ហាក់ដូចជាបរាជ័យចំពោះចំណាត់ការរបស់ខ្លួនតាំងពីដំបូងមកម្ល៉េះ ក្នុងការចេញ បទបញ្ជាភ្លាមៗ ឆ្លើយតបចំពោះបញ្ហាទាំងឡាយ ជាពិសេសគឺសន្ទុះកើនឡើងនៃ ការតវ៉ា ស្របពេលដែល មេបញ្ជាការយោធាមួយចំនួនបានលើកឡើងថា ពួកគេមិនបានសម្លឹង មើលឃើញចំពោះតម្រូវការ ណាមួយទៅលើបទបញ្ជា ពីស្ថាប័នប៉ូលិសជាតិនោះឡើយ។
យ៉ាងណាមិញ លោកស្រីនាយករដ្ឋមន្ត្រីចាំផ្ទះ យីងឡាក់ ស៊ីណាវ៉ាត់ បាននិយាយកាលពីថ្ងៃ ចន្ទ ម្សិលមិញ នេះថា រដ្ឋាភិបាលរបស់លោកស្រីក៏បាននិងកំពុងពិចារណាថាតើគួរចេញនូវ អនុក្រិត្យ ឬ បទបញ្ជានោះដែរ ឬ មួយក៏យ៉ាងណា ស្របពេលដែលរដ្ឋមន្ត្រីការបរទេសចាំផ្ទះ លោក ស៊ូរ៉ាពង្ស តូវីចាក់ឆៃគុល ដែលលោក ជាអ្នកទទួលបន្ទុកមជ្ឈមណ្ឌលសម្រាប់រៀបចំ និង សន្តិភាពថ្នាក់រដ្ឋបាល (CAPO) បាននិយាយថា ច្បាប់នឹងត្រូវដាក់ចេញប្រសិនបើអំពើ ហិង្សានៅតែបន្តនោះ។
ទោះបីជាយ៉ាងណាក៏ដោយកាលពីថ្ងៃម្សិលមិញនេះ អគ្គមេបញ្ជាការយោធាថៃលោក ប្រាយុទ្ធ ចាន អូឆា បាននិយាយថា លោក បានទូរស័ព្ទទៅកាន់អគ្គមេបញ្ជាការ ប៉ូលិសលោក អាឌុល សាងស៊ីងកែវ រួចហើយ ដោយលោកបានស្នើឲ្យមានការធានារ៉ាប់រងថា សង្គមនឹងទទួលបាន នូវភាពពិត យ៉ាងច្បាស់លាស់ អំពី ឧប្បដិហេតុទាំងឡាយ ដែលបានកើតឡើយ ។
លោកក៏បាន បញ្ជាក់ផងដែរថា ជនបង្កត្រូវតែប្រឈមមុខតាមផ្លូវច្បាប់ និង ការដាក់ទោស។
ឆ្លើយតប ចំពោះពាក្យរិះគន់ នានាដែលថា យោធាថៃបានបង្ហាញពីជំហរផ្ទុយ ពីការស្វែងរក ដំណោះ ស្រាយ សម្រាប់វិបត្តិនយោបាយក្នុងប្រទេសថៃនោះ លោកប្រាយុទ្ធបានបកស្រាយថា យោធារបស់លោក បានបំពេញតួនាទីយ៉ាងច្រើនរួចមកហើយ។ លោកបានបញ្ជាក់ច្បាស់ៗថា កងកម្លាំងយោធា នឹងមិនចូល រួមនៅក្នុងជម្លោះណាមួយជាមួយនឹងប្រជាជនមកពីគ្រប់បក្ស ទាំងអស់នោះឡើយ។
ទោះបីជាយ៉ាង ណាក៏ដោយ យោធាគ្រប់ជាន់ថ្នាក់ដែលមានព្រះមហាក្សត្រថៃនៅពីក្រោយខ្នង នោះ តែងតែអះអាងពីអព្យាក្រិត្យភាពរបស់ខ្លួនជានិច្ចពេលមានវិបត្តិនយោបាយ ប៉ុន្តែ ទោះបី ជាយ៉ាងនេះក្តី កងកម្លាំងប៉ូលិសដែលស្ថិតក្រោមការបញ្ជាទាំងស្រុងពីរដ្ឋាភិបាលនោះ នឹង បំពេញតាមតួនាទីរបស់ខ្លួន តែប៉ុណ្ណោះ ដោយមិនស្ថិតក្រោយការគម្រាមកំហែងណាមួយ ពីយោធានោះឡើយ។ ជាក់ស្តែងការ ចោទប្រកាន់ និង ការយល់ច្រឡំគ្នារវាងស្ថាប័នជាតិធំៗ ទាំងពីរនេះ នឹងនាំមកនូវការបែកបាក់គ្នាថែមទៀត ប្រសិនបើគេមិនព្រមដោះស្រាយឲ្យបាន ឆាប់រហ័សទេនោះ ៕

ប្រភពពីhttp://www.dap-news.com/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,