ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង សហរដ្ឋអាម៉េរិក នៅតែបន្តការកើនឡើង ៣ ភាគរយ នៅក្នុង
រយៈពេល ៨ ខែដំបូងដើមឆ្នាំ២០១៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ២០១៣ កន្លងមក
នេះ មានទឹកប្រាក់ ២ ពាន់ ៥៧០ លានដុល្លារអាមេរិក បានកើនឡើងជាង ៣ ភាគរយ បើធៀបនឹង
រយៈពេល ដូចគ្នាកាលពីឆ្នាំមុន ដែលមានទឹកប្រាក់សរុបចំនួន ២ ពាន់ ៤៩១ លានដុល្លារអាមេរិក ប៉ុណ្ណោះ។
នេះបើយោងតាមតួលេខពីក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដែលបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់
ខ្លួនកាលពីពេលថ្មីៗនេះ ។
ទិន្នន័យបង្ហាញថា ក្នុងរយៈពេល ១១ ខែ ឆ្នាំ២០១៣ កន្លងមកនេះ ទំនាក់ទំនងពាណិជ្ជកម្មជាមួយ នឹង
អាម៉េរិក ប្រទេសកម្ពុជា បាននាំចេញមានតម្លៃ សរុបចំនួន ២ ពាន់ ៥៧០ លានដុល្លារ ចំណែក
ឯសហរដ្ឋអាម៉េរិកវិញ នាំចេញមកកាន់ប្រទេសកម្ពុជាវិញនោះគឺមានតម្លៃត្រឹមតែ ២១៤ លានដុល្លារ
តែប៉ុណ្ណោះ។
មន្ត្រីពីក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រាប់ ស៊ីអិនស៊ី ថា កម្ពុជាមានការនាំចេញផលិតផលសំខាន់ៗមួយ
ចំនួនទៅកាន់សហរដ្ឋអាម៉េរិក មានដូចជាសម្លៀកបំពាក់ និងវាយភណ្ឌ ស្បែកជើង អង្ករ ត្រី និង អាហារ
សមុទ្រ ជាដើម។ ខណៈពេលដែលសហរដ្ឋអាម៉េរិក បាននាំចូលមកកម្ពុជាវិញ មានដូចជា គ្រឿងម៉ាស៊ីន
រថយន្ត និងឧបករណ៍ប្រើប្រាស់ទេព្យជាដើម។
គិតមកដល់ពេលនេះដៃគួរពាណិជ្ជកម្មកម្ពុជា គឺមានធំជាងគេ គឺអាម៉េរិក សហគមន៍អឺរ៉ុប ចិន ថៃ
វៀតណាម សាំងហ្គាពួរ ម៉ាឡេស៊ី និង ជប៉ុនជាដើម ។ ដោយឡែកទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា
និង ជប៉ុន នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០១៣ កន្លងមកនេះ មានការកើនឡើង ២៤ ភាគរយ។
យោងតាម ទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ដែលបានផ្សព្វផ្សាយនៅក្នុងវេបសាយរបស់
ខ្លួនកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា នៅក្នុងរយៈពេល ១១ ខែឆ្នាំ ២០១៣ កន្លងមកនេះ ទំហំពាណិជ្ជ
កម្មសរុបរវាងកម្ពុជា និង ជប៉ុនមានតម្លៃទឹកប្រាក់ចំនួន ៧៣៦ លានដុលា្លរ បើធៀបនឹងរយៈពេលដូចគ្នា
កាលពីឆ្នាំមុន ដែលមានទឹកប្រាក់សរុបចំនួន ៥៩០ លានដុល្លារអាមេរិក ប៉ុណ្ណោះ ពោលគឺបានកើនឡើង
២៤ ភាគរយ។
ទំនិញដែលកម្ពុជានំាចេញ ត្រូវបានគេដឹងថា គឺផលិតផលឧស្សាហកម្មកាត់ដេរ និង ផលិតផល
កសិកម្ម ដែលមានដូចជា អង្ករ កៅស៊ូ ម្រេច ជលផល ជាដើម ដោយឡែក ទំនិញដែលកម្ពុជានាំ
ចូលវិញនោះ គឺមានដូចជា ប្រេងឥន្ធនៈ គ្រឿងសំណង់ ផលិតផល ប្រើប្រាស់ផ្សេងៗ យានយន្ត
ជាដើម៕
RSS Feed
Twitter
Friday, January 17, 2014
Unknown

Posted in
0 comments:
Post a Comment