Sunday, January 5, 2014

ប្រិយមិត្ត​មួយ​ចំនួន​និយម​ប្រើ​ប្រាស់​ iDevices ខ្លះ​ដេក​មិន​លក់​បក់​មិន​​ល្ហើយ​ និង​ខិតខំ​​ស្វែង​រក​​ច្រក​​ផ្លូវ​ដោះស្រាយ​​​ ​ខណៈ​ Jailbreak iOS 7 រួច​នៅ​មាន​បញ្ហា​។ ចំណែក​ប្រិយមិត្ត​មួយ​ចំនួន​ទៀត​ក៏​សប្បាយ​រីក​រាយ និង​​មមា​​ញឹក​ជា​មួយ​ការ​លេង​ស្ទីល​ និង​កម្សាន្ត​ជា​មួយ​កម្មវិធី​ល្អៗ​ដែល​ខ្លួន​ពេញ​ចិត្ត។

លោក​ សំ តារា ​បុគ្គលិក​ក្រុមហ៊ុន​​ឯក​ជន​មួយ​បាន​ឲ្យ​ដឹង​ថា ​ក្រោយ​ពេល​ iOS 7 ត្រូវ​គេ​ដាក់​ឲ្យ​ Jailbreak លោក​តែង​​តែ​ធ្វើ​តេស្ត​កម្មវិធី​ថ្មីៗ​នៅ​លើ​ទូរសព្ទ iPhone 5S របស់​លោក រាល់​ពេល​ទំនេរ​​ពី​ការងារ។ លោក​បន្ត​ថា​ លោក​តែង​តែ​ជួប​បញ្ហា​ ប៉ុន្តែ​មិន​ជា​​ប៉ះ​ពាល់​អ្វី​នោះ​ទេ​ ដោយ​​គ្រាន់​តែ​ពេល​ខ្លះ​​មិន​អស់​ចិត្ត​ចង់​ធ្វើ​ឲ្យ​វា​ដំណើរ​ការ​ទើប​ពេល​ខ្លះ​ចំណាយ​ពេល​ដល់​យប់​ជ្រៅ​ក៏​មាន​។
ចំណែក​ លោក​ សុខ​ វណ្ណី​ និស្សិត​សាកល​វិទ្យាល័យ​បៀល​ប្រាយឲ្យ​ដឹង​ដែរ​ថា ​លោក​មាន​ iPad មួយ​គ្រឿង​​ក្នុង​ដៃ​ ហើយ​ពេល​ Jailbreak iOS 7 រួច​​មាន​បញ្ហា។ លោក​បន្ត​ថា៖ “ពេល​មាន​បញ្ហា​ម្ដង​ៗ​ខ្ញុំ​តែង​តែ​រក​ឲ្យ​គេ​ឯង​ជួយ​តាម​បណ្ដាញ​សង្គម​ហ្វេស​បុក និង​តាម​បណ្ដា​គេហទំព័រ​មួយ​ចំនួន​ដែល​ទាក់​ទង​នឹង​បច្ចេកវិទ្យា”។
នៅ​តាម​គេហទំព័រ​មួយ​ចំនួន​ និង​​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​មាន​ការ​សរសេរ​អត្ថបទ​ដោះ​ស្រាយ​រាល់​បញ្ហា​ដែល​កើត​ឡើង ដោយ​​ក្រុម​អ្នក​​ជំនាញ​លើ​ iDevices យ៉ាង​ច្រើន​ដែល​ពួក​គេ​តែង​តែ​ចែក​រំលែក​និង​អាច​ដោះ​ស្រាយ​នូវ​បញ្ហា​ដែល​បាន​ជួប។
វណ្ណី បាន​បញ្ជាក់​ថា រាល់​ពេល​​មាន​បញ្ហា​ គេ​តែង​តែ​សាកសួរ​មិត្តភ័ក្តិ​នៅ​តាម​បបណ្តាញ​សង្គម​ហ្វេសបុកដើម្បី​បាន​ដំណោះ​ស្រាយ ​ហើយ​​ព្យាយាម​ធ្វើ​ដោយ​ខ្លួន​ឯង​​ដោយ​មិន​ចាំបាច់​​ចំណាយ​ថវិកា​​​រក​គេ​​ធ្វើ​ពី​ខាង​ក្រៅ។
សម្រាប់​កញ្ញា​ បូរ៉ា​វី បុគ្គលិក​តាម​ភោជនីយដ្ឋាន​មួយ​កន្លែង​បាន​ឲ្យ​ដែរ​ថា​ កញ្ញា​មិន​ចេះ​អ្វី​ទេ​ក្នុង​ការ​ផ្លាស់​ប្តូរ​ឬ​ដំឡើង​​កម្មវិធី​លើ iOS 7 ក្នុង​ទូរសព្ទ​របស់​កញ្ញា។ កញ្ញា​បន្ត​ថា ​កញ្ញា​តែង​តែ​យក​ឲ្យ​គេ​ធ្វើ​ឲ្យ​តាម​បណ្ដា​ហាង​ទូរសព្ទ​នានា​ដែល​គេ​ចេះ​ Jailbreak និង លេង​ស្ទីល​ផ្សេងៗ​ដែល​កញ្ញា​ចូល​ចិត្ត។
កញ្ញា​បន្ថែម​ថា​កញ្ញា​ចូល​ចិត្ត​អ្វី​ដែល​ថ្មី​ហើយ​ចូលចិត្ត​ភាព​ទាន់​សម័យ​នៅ​លើ​នៅ​លើ​ iDevices ទោះ​បី​ជា​ត្រូវ​ចំណាយ​ថវិកា​ក៏​មិន​ជា​ថ្វី​សម្រាប់​កញ្ញា​ដែរ។​​

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,