ឡូសអាន់ជែឡែស៖ ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសុក្រ ទី១៧ ខែ មករា ឆ្នាំ ២០១៤ នេះថា ផ្សែងដ៏ខ្មួលខ្មាញ់ កំពុងតែ គ្របដណ្តប់ ពាសពេញតំបន់ ដោយសារ តែភ្លើងឆេះព្រៃកំពុងលេបត្របាក់ ឧទ្យានព្រៃឈើជាតិ អាន់ជែឡែស ស្ថិតនៅភាគខាងត្បូង នៃសង្កាត់ឃ្លែនដរ៉ា។
រហូតមកដល់ ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា អាជ្ញាធរពន្លត់អគ្គីភ័យ នៅតំបន់កើតហេតុ បានអះអាងថា ព្រៃឈើបានឆាបឆេះ អស់ជាង ៨០០ ហិកតាហើយ ប៉ុន្តែកម្លាំង ពន្លត់របស់យើង មិនទាន់អាចពន្លត់បា នទាំងស្រុង នៅឡើយទេ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លើងឆេះព្រៃខាងលើនេះ បណ្តាលឲ្យមានផ្សែង ហុយពាសពេញ ផ្ទៃអាកាសរបស់ទីក្រុង ឡូសអានជែឡែស របស់រដ្ឋកាលីហ្វរញ៉ា ភាគខាងលិចសហរដ្ឋ អាម៉េរិក តែម្តង ដោយពុំទាន់មាន របាយការណ៍ណាមួយ អំពីមនុស្សរងគ្រោះ នោះទេ៕
ប្រភពពីhttp://www.dap-news.com/
RSS Feed
Twitter
Thursday, January 16, 2014
Unknown








Posted in
0 comments:
Post a Comment