Sunday, January 5, 2014

Swansea បាន​ទម្លាក់​ Manchester United ត្រឹម​ជុំ​ទី​៣​ FA Cup ក្រោយ​យក​ឈ្នះ​​ ២-១ យប់​មិញ ដែល​ជា​ជ័យជម្នះ​​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​នៅ​លើ​ទឹក​ដី​ Old Trafford។


Bony អបអរ​ក្រោយ​​តែត​បញ្ចូល​ទី​ឲ្យ Swansea
បរាជ័យ​ដ៏​អាម៉ាស់​របស់​ក្រុម​​បិសាច​ក្រហម​នេះ គឺ​កើត​ឡើង​នៅ​ហៀប​នឹង​បញ្ចប់​ការ​ប្រកួត​ទៅ​ហើយ ពោល​គឺ​ក្រោយ​កីឡាករ​សញ្ជាតិ​កូឌីវ័រ Wilfried Bony លោត​តែត​បញ្ចូល​ទី​​ឲ្យ​ក្រុម​ហ្វូង​ក្ងាន​​នៅ​នាទី​៩០ ក្រោយ​ទទួល​បាល់​លើក​ចេញ​ពី​ជើង​របស់ Wayne Routledge។ ១គ្រាប់​ផ្សេង​ទៀត​របស់ Swansea ធ្វើ​បាន​ដោយ Routledge នៅ​១២នាទី​ដើម​តង់​ទី​១​ ខណៈ​១គ្រាប់​របស់​បិសាច​ក្រហម​ធ្វើ​បាន​ដោយ Javier Hernandez នៅ​នាទី​១៦។
នៅ​ក្នុង​ការ​ប្រកួត​នេះ Man Utd បាន​បាត់បង់​សមាជិក​ម្នាក់​ផង​ដែរ​​ ក្រោយ Fabio Da Silva ទទួល​កាត​ក្រហម​នៅ​១០នាទី​ចុង​ក្រោយ​ បន្ទាប់​ពី​បង្ក​កំហុស​លើ Jose Canas។


Fabio ទទួល​កាត​ក្រហម​ក្រោយ​ប្ដូរ​ចូល​លេង​បាន​​​៥នាទី​
ជ័យជម្នះ​នេះ ក៏​ជា​ការ​បញ្ចប់​ភាព​មិន​ឈ្នះ​របស់ Swansea ក្នុង​៧ប្រកួត​ជាប់​គ្នា​ផង​ដែរ ខណៈ​វា​ក៏​ជា​បរាជ័យ​លើក​ទី​២​ជាប់​គ្នា​សម្រាប់​ក្រុម​លោក Moyes ក្នុង​ដើម​ឆ្នាំ​២០១៤ បន្ទាប់​ពី​ចាញ់​ Spurs កាល​ពី​ថ្ងៃ​ចូល​ឆ្នាំ។ ក្រុម​​ជើង​ឯក​អង់គ្លេស​ដែល​ឈ្នះ​ពាន FA Cup បាន​ច្រើន​ដង​ជាង​គេ​មួយ​នេះ បាន​ចាញ់​៥ដង​ហើយ​នៅ​ក្នុង​ផ្ទះ​ខ្លួន​ឯង​រដូវ​កាល​នេះ ដែល​ក្នុង​នោះ​គឺ​ចាញ់​ដល់​ទៅ​​៤​ក្នុង​៦​ប្រកួត​ចុង​ក្រោយ​នៅ Old Trafford។
កំណត់ត្រា​កន្លង​មក គឺ Swansea ធ្លាប់​ទៅ​លេង​នៅ​ Old Trafford ១០ដង តាំង​ពី​ឆ្នាំ​១៩៣១​មក ប៉ុន្តែ​មិន​ធ្លាប់​ឈ្នះ​បាន​ម្ដង​ណា​នោះ​ទេ អស់​ហើយ​ត្រឹម​ស្មើ​២ដង​តាំង​ពី​ឆ្នាំ​១៩៣៤។ កាន់​តែ​ឈឺ​ចាប់​ថែម​ទៀត​សម្រាប់​ Man Utd គឺ​ក្រុម​នេះ​ធ្លាប់​ធ្លាក់​ត្រឹម​ជុំ​ទី​៣ FA Cup តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​រយៈ​ពេល​២៦ឆ្នាំ​ក្រោម​ការ​ដឹក​នាំ​របស់​ Sir Alex Ferguson។

                                                                                   
   
                                                                                   Bony លោត​តែត​បញ្ចូល​ទី

                                                                    Hernandez អបអរ​ក្រោយ​ស៊ុត​​បញ្ចូល​ទី​ឲ្យ Man Utd

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,