Sunday, January 5, 2014

ក្រុម​កាំភ្លើង​ធំ Arsenal បាន​យក​ឈ្នះ​មាន់​ខ្នាយ​មាស Tottenham Hotspur ២-០ នៅ​ FA Cup ជុំ​ទី​៣​  នា​កីឡដ្ឋាន Emirates យប់​មិញ​នេះ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​ការ​ប្រកួត​នេះ​ដែរ គឺ​ការ​ធ្វើ​កាយវិការ​ឌឺដង​របស់ Theo Walcott ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ Spurs។

Walcott បញ្ចេញ​កាយវិការ​ពិន្ទុ ២-០ ដាក់ fan Spurs

កាយវិការ​បង្ហាញ​ពិន្ទុ​ ២-០ ដែល​ធ្វើ​ឡើង​ដោយ Walcott នោះ គឺ​នៅ​ក្នុង​៧នាទី​ចុង​ក្រោយ​នៃ​ការ​ប្រកួត ពោល​គឺ​ក្រោយ​ពេល Santi Cazorla និង Thomas Rosicky រក​បាន​ម្នាក់​១គ្រាប់​ឲ្យ​ Arsenal នាំ​មុខ​រួច​ជា​ស្រេច​ទៅ​ហើយ។ កាយវិការ​ដែល​ធ្វើ​ឡើង​អំឡុង​ពេល​សែង​ចេញ​ពី​ទីលាន​ដោយ​សារ​របួស​​ជើង​នោះ អាច​ធ្វើ​ឲ្យ​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ ប្រឈម​នឹង​ការ​ពិន័យ​ពី​សហព័ន្ធ​បាល់ទាត់​អង់គ្លេស (FA) ខណៈ​អ្នក​គាំទ្រ​ក្រុម​ភ្ញៀវ​ក៏​អាច​ទទួល​ការ​ពិន័យ​ដូច​គ្នា​ដែរ។
ការ​ពិន័យ​ដែល​អាច​នឹង​កើត​មាន​ឡើង​នោះ គឺ​ដោយ​សារ​ក្រុម​អ្នក​គាំទ្រ​ Spurs បាន​នាំ​គ្នា​ឆ្លើយ​តប​ទៅ Walcott វិញ ដោយ​ការ​គប់​វត្ថុ​រឹង​ដែល​មាន​ដូច​ជា​កាក់ កំប៉ុង និង​នំ​រឹង​ជា​ដើម។
យ៉ាង​ណា​ក្ដី Walcott មិន​បាន​អើពើ​នឹង​ការ​ខឹង​ពី​សំណាក់​ fan Spurs នោះ​ឡើយ បែរ​ជា​កាន់​តែ​ឌឺ​លើស​ដើម​ដោយ​ស្នាម​ញញឹម។

FA នឹង​ត្រូវ​រង់​ចាំ​ទទួល​របាយការណ៍​ពី​អាជ្ញាកណ្ដាល Mark Clattenburg ជាមុន​សិន មុន​សម្រេច​ថា​ត្រូវ​ស៊ើបអង្កេត​រឿង​ហេតុ​នេះ​ឬ​យ៉ាង​ណា ខណៈ​អ្នក​ចាត់ការ Arsene Wenger បាន​និយាយ​ការពារ​កីឡាករ​របស់​លោក​ថា កាក់​ទាំង​នោះ​ត្រូវ​បាន​គប់​សំដៅ​ក្បាល​ Walcott ទើប Walcott ធ្វើ​សញ្ញា​នោះ​ឡើង មាន​​ន័យ​ថា កាក់​ត្រូវ​បាន​គប់​តាំង​ពី​មុន​កាយវិការ​នោះ​ម្ល៉េះ បើ​តាម​ការ​ប្រាប់​លោក​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ដែល​នៅ​កន្លែង​កើត​ហេតុ។
កាល​ពី​ខែ​មុន កីឡាករ​របស់​ក្លិប Arsenal មួយ​រូប គឺ Jack Wilshere ត្រូវ​បាន​ FA ពិន័យ​២ប្រកួត​ដោយ​សារ​ធ្វើ​កាយវិការ​មិន​គប្បី​ដាក់​អ្នក​គាំទ្រ​ក្រុម Manchester City (ពេល​ Arsenal ចាញ់ Man City ៦-៣)។
ចាំ​មើល​ថា​តើ​លើក​នេះ Walcott អាច​ទទួល​ការ​ពិន័យ​ណា​មួយ​ដូច​ Wilshere ដែរ​ឬ​ទេ?

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,