Friday, January 3, 2014

ដោយ​មាន​វត្តមាន​នៅ​ក្នុង​ពិធី​ជប់លៀង​អបអរ​ឆ្លង​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ២០១៤ នៅ​សណ្ឋាគារ Shilla កូរ៉េ​ខាង​ត្បូង លោក Dong-hoon Chang ត្រូវ​ជា​អនុប្រធាន និង​ប្រធាន​ផ្នែក​រៀបចំ​យុទ្ធសាស្ត្រ​ឌីហ្សាញ​របស់​ Samsung បាន​ព្រលយ​ចេញ​ថា Galaxy S5 ត្រៀម​ខ្លួន​​នឹង​លាត​ត្រដាង​នៅ​សមាជ​ទូរសព្ទ​ពិភពលោក MWC 2014 ចុង​ខែ​កុម្ភៈ​ខាង​មុខ។


ខណៈ​ព័ត៌មាន​ជុំវិញ ទាយាទ​ថ្មី​ត្រកូល Galaxy នេះ​កំពុង​ត្រូវ​បាន​ចុះ​ផ្សាយ​គគ្រឹកគគ្រេង​លើ​បណ្ដាញ​អ៊ីនធឺណិត​នោះ ថ្ងៃ​នេះ​មាន​ពន្លឺ​ច្បាស់​បន្តិច​អំពី​កាល​បរិច្ឆេទ​ប្រកាស​បណ្ដើរៗ​ហើយ។ អនុប្រធាន​លោក Chang មិន​ត្រឹម​ឆ្លើយ​តប​អ្នក​សារព័ត៌មាន​អំពី​កាលបរិច្ឆេទ​ប្រកាស GS5 ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​បង្ហើប​ទៀត​ថា “អាច​ត្រូវ” ដែល Smartphone ជំនាន់​ថ្មី​នេះ​មាន​តួ​រឹងមាំ​ដោយ​ផលិត​ពី​លោហធាតុ ហើយ​ក៏​អាច​មាន​អេក្រង់ flexible display ផង​ដែរ។




ប្រភព​ព័ត៌មាន​មិន​ច្បាស់​ការណ៍​កន្លង​ទៅ​ធ្លាប់​បាន​លើកឡើង​ថា Samsung ក៏​នឹង​មាន​ម៉ូដែល​ឈ្មោះ​ថ្មី​មួយ​ទៀត​ចេញ​ស្រប​ពេល​គ្នា​នឹង GS5 នោះ​គឺ Galaxy F ដែល​មាន​គុណភាព​ខ្ពស់​ជាង​ត្រកូល Galaxy S ទៅ​ទៀត។
តាម​ការ​រំពឹង​ទុក​លក្ខណៈ​សម្បត្តិ​របស់ Galaxy S5 ពី​គេហទំព័រ simonlyradar.nl ថា​នឹង​មាន៖
- អេក្រង់​អាច​មាន​ទំហំ ៥អ៊ីញ ឬ ៥,២អ៊ីញ ប្រភេទ Super AMOLED រាង​កោង
- CPU ប្រភេទ quad core ល្បឿន 2.7GHz
- RAM ទំហំ 3.5GB
- resolution ទំហំ 2560 x1440px
- Memory ម៉ាស៊ីន​ទំហំ 32GB/64GB
- កាមេរ៉ា​ទំហំ 16MP បច្ចេកវិទ្យា OIS
​- បច្ចេកវិទ្យា​ថត​វីដេអូ​កម្រិត 4K
- Full HD slow-motion ថត​ក្នុង​កម្រិត 160fp
- កាមេរ៉ា​មុខ​ទំហំ 2.5MP
- ថ្ម​មាន​កម្រិត​ថាមពល 3500mAh
- USB 3.0
- TouchWiz 5
- ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 KitKat
ព្រឹត្តិការណ៍ Mobile World Congress នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ពី​ថ្ងៃ​ទី២៤ ដល់​ទី២៧ ខែ​កុម្ភៈ​ខាង​មុខ នៅ​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ៕

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,