ទន្ទឹមមានព័ត៌មានជុំវិញកំពូលទូរសព្ទ Galaxy S5 ឥតឈប់ឈរទាំងលក្ខណៈសម្បត្តិ និងរូបគំរូយ៉ាងច្រើននោះ ឥឡូវនេះស្រាប់តែលេចឮ Smartphone មួយម៉ូដែលទៀតមិនធ្លាប់មានពីមុនរបស់ Samsung គឺ Galaxy F។ ម៉ូដែលថ្មីនេះ មានតួផលិតពីលោហធាតុរឹតមាំ ហើយនឹងត្រូវសម្ពោធចេញជាផ្លូវការស្របពេល Galaxy S5 បង្ហាញរាងពិតប្រាកដនៅខែមីនា ឆ្នាំ២០១៤ នេះ។
សេចក្ដីរាយការណ៍ពីគេហទំព័រកូរ៉េ ETNews ឱ្យដឹងថា Samsung កំពុងអភិវឌ្ឍ Galaxy Smartphone ឈ្មោះថ្មី “F” នេះនៅអឺរ៉ុប។ តែទោះជាយ៉ាងណា ពុំមានព័ត៌មានលំអិតជុំវិញលក្ខណៈសម្បត្តិរបស់ម៉ូដែលថ្មីនេះទេ ក្រៅពីដឹងថា មានសម្បកជាលោហធាតុ ហើយជាទូរសព្ទស៊េរីខ្ពស់ជាង Galaxy S5 ទៅទៀត។
គ្មានប្រភពណា ហ៊ានអះអាងពីលក្ខណៈសម្បត្តិរបស់ GS F ហើយក៏ពុំដឹងថា តើមានចំណុចខុសគ្នានឹង Galaxy S5 អ្វីខ្លះទេ គឺដឹងត្រឹមតែទាំងពីរម៉ូដែលមិនខុសគ្នាឆ្ងាយឡើយ រីឯតម្លៃ GS F ថ្លៃជាង GS 5 ប៉ុណ្ណោះ។ Samsung ពុំទាន់ចេញមុខអះអាងថាពិតឬយ៉ាងណានៅឡើយ៕
ប្រភពពីhttp://news.sabay.com.kh

RSS Feed
Twitter
Friday, January 03, 2014
Unknown

Posted in
0 comments:
Post a Comment