Saturday, January 4, 2014

ខ្សែ​ប្រយុទ្ធ​​ដ៏​ល្បី​ល្បាញ​របស់​ប្រេស៊ីល​ Ronaldinho ​ជាប់​ជា​កីឡាករ​ល្អ​ជាង​គេ​បំផុត​នៅ​ទ្វីប​អាមេរិក​ខាងត្បូង​ប្រចាំ​ឆ្នាំ​២០១៣។​ អតីត​​ម្ចាស់​ពាន​រង្វាន់​កីឡាករ​ល្អ​ជាង​គេ​បំផុត​លើ​លោក (FIFA Ballon d’Or) ឆ្នាំ​២០០៤​និង​២០០៥​វ័យ​៣៣​ឆ្នាំ​រូប​នេះ​​ដែល​ជួយ​ក្រុម​ Atlético Mineiro ​ឈ្នះ​ជើងឯក​ Copa Libertadores ​(Champions League ​របស់​ទ្វីប​ឡាទីន) ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣ ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​ជាង​គេ ​ខណៈ​​ជយលាភី​ឆ្នាំ​២០១១​និង​២០១២ ​ Neymar ​ដែល​ទើប​ផ្លាស់​ពី Santos ​ទៅ​លេង​ឱ្យ Barcelona ធ្លាក់​ទៅ​លេខ​២ ហើយ​សមាជិក​ក្រុម​ Newell’s Old Boys ​សញ្ជាតិ​អាហ្សង់ទីន​ Maxi Rodriguez ជាប់​លេខ​៣។



ចំណែក​ឯ​ពាន​រង្វាន់​ផ្នែក​គ្រូ​បង្វឹក​​ឆ្នើម​ប្រចាំ​ឆ្នាំ​វិញ​​ពី​លេខ​១​ដល់​លេខ​៣​បាន​ទៅ​លើ​គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​ទាំង​អស់ គឺ​គ្រូ​បង្វឹក​ Jose Pekerman ដែល​​កំពុង​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី​ជាប់​លេខ​១​ពីរ​ឆ្នាំ​ជាប់​គ្នា​ ស្រប​ពេល​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ឈីលី​លោក​ Jorge Sampaoli ​ជាប់​លេខ​២ ​ហើយ​គ្រូ​បង្វឹក​របស់​ Barcelona បច្ចុប្បន្ន​ដែល​ទើប​ផ្លាស់​មក​ពី​ក្រុម Newell’s Old Boys ​​គឺ​លោក ​Gerardo Martino ​ជាប់​លេខ​៣៕

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,