Saturday, January 4, 2014


ភ្នាក់ងារ​របស់​ខ្សែ​ប្រយុទ្ធ​ Mario Balotelli ​បង្ហើប​ឱ្យ​ដឹង​ថា​កីឡាករ​ជម្រើស​ជាតិ​អ៊ីតាលី​រូប​នេះ​ចង់​ផ្លាស់​ចេញ​ពី​ក្រុម​ AC Milan ​ក្នុង​ឱកាស​ទីផ្សារ​ដោះដូរ​កីឡាករ​ខែ​មករា​ឆ្នាំ​២០១៤។​
ប្រភព​ព័ត៌មាន​​ក្នុង​ប្រទេស​អ៊ីតាលី​រាយការណ៍​ថា​ម្ចាស់​ក្លិប​ AC Milan ​លោក​ Silvio Berlusconi ​អស់​ទ្រាំ​ចំពោះ​កីឡាករ​ដែល​មាន​ចរិត​ប្លែក​ៗ​ពិបាក​ស្មាន​​វ័យ​២៣​ឆ្នាំ​រូប​នេះ​ហើយ ​និង​បាន​ប្រាប់​អនុប្រធាន​ក្លិប ​លោក ​ Adriano Galliani ​ឱ្យ​លក់​កីឡាករ​ម្នាក់​នេះ​ទៅ​ប្រសិន​បើ​គេ​ឱ្យ​ថ្លៃ​២៥​លាន​អឺរ៉ូ (៣៤,៥​លាន​ដុល្លារ) ​ឬ​ច្រើន​ជាង​នេះ។



ស្រប​គ្នា​នេះ​ដែរ លោក Mino Raiola ដែល​ជា​ភ្នាក់ងារ​របស់​ Balotelli ​និយាយ​ថា​ អតីត​សមាជិក​ក្លិប​ Lumezzane, Inter Milan និង Manchester City ​ខាង​លើ​ក៏​ចង់​ចាកចេញ​ពី​ San Siro ​នា​ដើម​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ​ដែរ។ លោក Raiola បន្ថែម​ថា​លោក​នៅ​មិន​ទាន់​ដឹង​ថា​កីឡាករ​​ដែល​មាន​ស្រុក​កំណើត​ក្នុង​ទីក្រុង​ Palermo នឹង​ទៅ​លេង​​នៅ​ទី​ណា​​ទេ ​ប៉ុន្តែ​ Chelsea ​គឺ​ជា​ជម្រើស​មួយ ប៉ុន្តែ​ក្រុម​នៃ​ក្របខ័ណ្ឌ Premier League មិន​ទាន់​ដាក់​សំណើ​ដេញថ្លៃ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ៕​

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,