Saturday, January 4, 2014

Lionel Messi បាន​ត្រលប់​មក​​វិញ​ហើយ ក្រោយ​អវត្តមាន​ពី​ទីលាន​អស់​រយៈ​ពេល​៥សប្ដាហ៍​ដោយ​សារ​បញ្ហា​របួស​សរសៃ​ពួរ​គន្លាក់​ជើង ​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​​​មក។ ការ​ត្រលប់​ចូល​ហ្វឹកហាត់​​វិញ​នេះ កីឡាករ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​​ នៃ​ក្លិប​អ្នក​មាន​បុណ្យ​ Barcelona នៅ​តែ​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​ដដែល​ ដោយ​អាច​ធ្វើ​បាន​ហ៊ែតទ្រីក (ស៊ុត​ចូល​៣គ្រាប់) ​ក្នុង​ការ​ប្រកួត​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម។​




ការ​ប្រកួត​សម​ពេល​ហ្វឹកហាត់​នេះ ធ្វើ​​ឡើង​ដោយ​បើក​ចំហ​សម្រាប់​អ្នក​គាំទ្រ​របស់​ Barcelona ដែល​ធ្វើ​ឲ្យ Messi ​ទទួល​បាន​ការ​ហ៊ោ​កញ្ជ្រៀវ​អបអរ​យ៉ាង​កង​រំពង​ពេល​ស៊ុត​បញ្ចូល​ទី។
ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា​ការ​ស៊ុត​បញ្ចូល​ទី​បាន​ក្លាយ​ជា​រឿង​សាមញ្ញ​ទៅ​ហើយ​សម្រាប់​កីឡាករ​កំពូល​ដូច​ជា Messi ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ជាក់ស្ដែង​ កាល​ពី​ឆ្នាំ​២០១២​ កីឡាករ​វ័យ​២៦ឆ្នាំរូប​​នេះ បាន​ស៊ុត​បញ្ចូល​ទី​ដល់​ទៅ​៩១​គ្រាប់​​ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក។ ​យ៉ាង​ណា​ក្ដី សម្រាប់​​រដូវ​កាល​២០១៣-២០១៤ នេះ ម្ចាស់​ពាន Ballon d’Or ៤ឆ្នាំ​ជាប់​គ្នា​នេះ អាច​ស៊ុត​បាន​៨គ្រាប់​​ប៉ុណ្ណោះ តិច​ជាង​គូ​ប្រជែង​ Cristiano Ronaldo ដោយ​សារ​​រូប​គេ​ជួប​បញ្ហា​​​របួស​ញឹក​​ពេក។

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,