Saturday, January 4, 2014


រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​អនុម័ត​ច្បាប់​ថ្មី​កាល​ពី​ថ្ងៃ​អង្គារ ដើម្បី​ពង្រឹង​វិន័យ​ក្នុង​វិស័យ​កម្សាន្ត និង​ការពារ​តារា​ថ្មី​ៗ នេះ​បើ​យោង​តាម​សារព័ត៌មាន​ប្រទេស​នេះ។
ក្នុង​ច្បាប់​ថ្មី​នេះ អ្នក​​ដែល​ចង់​បង្កើត​ក្រុមហ៊ុន​ជ្រើសរើស​តារា​ចម្រៀង និង​សម្ដែង ត្រូវ​មាន​បទ​ពិសោធន៍​យ៉ាង​តិច​ ៤​ឆ្នាំ​ក្នុង​វិស័យ​កម្សាន្ត។ ជន​​ដែល​ធ្លាប់​ជាប់​បទ​ឧក្រិដ្ឋ នឹង​ត្រូវ​ស៊ើប​អង្កេត​មុន​នឹង​អនុញ្ញាត​ឲ្យ​បើក​ក្រុមហ៊ុន​បែប​នេះ។



ក្រុមហ៊ុន​ថ្មីៗ​ក៏​នឹង​ត្រូវ​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​កូរ៉េ​ផង​ដែរ មុន​នឹង​ជ្រើស​រើស​តារា​ហាត់​សម្ដែង។​ ជាង​នេះ​ទៅ​ទៀត ច្បាប់​ចំពោះ​តារា​ហាត់​សម្ដែង ដែល​ជា​អនីតិជន គឺ​កាន់​តែ​តឹង​រ៉ឹង។
ច្បាប់​ទាំង​នេះ ហាម​មិន​ឲ្យ​ក្រុមហ៊ុន​ទាំង​អស់​​បង្ហាត់​តារា​ក្មេង​ៗ​របស់​ខ្លួន​ចាប់​ពី​ម៉ោង​១០​យប់ ដល់​ ៦​ព្រឹក​ឡើយ និង​បាន​កំណត់​ចំនួន​ម៉ោង​ហ្វឹកហាត់​សម្រាប់​តារា​ទាំង​នោះ​ត្រឹម​៤៦​ម៉ោង​ក្នុង​មួយ​សប្ដាហ៍។
អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ម្នាក់​បាន​និយាយ​ថា​ ច្បាប់​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​វិស័យ​កម្សាន្ត​កាន់​តែ​រឹង​មាំ និង​ជួយ​ឲ្យ​វប្បធម៌​ចម្រៀង​ប៉ុប​អភិវឌ្ឍ​បាន​ដោយ​កំណត់​ចំនួន​ក្រុមហ៊ុន​ក្នុង​វិស័យ​នេះ។
យុវជន​កូរ៉េ​ជា​ច្រើន​នាក់​មាន​បំណង​ចង់​ក្លាយ​ជា​តារា​ ពីព្រោះ​ពួក​គេ​យល់​ថា​នេះ​ជា​​អាជីព​ដ៏​អស្ចារ្យ​ និង​រក​ប្រាក់​ចំណូល​បាន​ច្រើន។ ក៏​ប៉ុន្តែ​ទម្រាំ​បាន​ក្លាយ​ជា​តារា​គឺ​មិនមែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។ តារា​ថ្មី​ៗ​ទាំង​នោះ​ត្រូវ​ឆ្លង​កាត់​ការ​ហ្វឹកហាត់​​ដ៏​ពិបាក រាប់​ឆ្នាំ ហើយ​ជួន​កាល​អាច​នឹង​មិន​មាន​ឱកាស​ចេញ​សម្ដែង​ផង​ក៏​ថា​បាន។ ហើយ​ខ្លះ​ទៀត​ក៏​អាច​រង​គ្រោះ​ដោយ​សារ​ថៅកែ​ក្រុមហ៊ុន​មួយ​ចំនួន​ផង​ដែរ។
កាល​ពី​ឆ្នាំ​២០១២ នាយក​ក្រុមហ៊ុន​មួយ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​ការ​រំលោភ​ផ្លូវ​ភេទ​លើ​តារា​ស្រី​ក្មេង​ៗ​ក្នុង​ក្រុមហ៊ុន​​របស់​ខ្លួន៕

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,