Saturday, January 4, 2014


តារា​សម្បូរ​រឿង​អាស្រូវ​ Justin ​និង​អតីត​មិត្ត​ស្រី​ Selena ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ផ្អែមល្ហែម​ជាមួយ​គ្នា​ជា​ថ្មី​កាល​ពី​ថ្ងៃ​ទី ២ ​កន្លង​ទៅ​នេះ។ ​តើ​អ្នក​ទាំង​ពីរ​ត្រឡប់​ជានា​គ្នា​វិញ​ពី​ពេល​ណា ​ហើយ​តើ​ Bieber ​មាន​វិធី​អី​បាន​ជា​អាច​យក​ឈ្នះ​ចិត្ត​ Selena ​ឲ្យ​ត្រឡប់​មក​រក​ខ្លួន​វិញ?
​​ប្រភព​ជិត​ដិត​នឹង​តារា​ទាំង​ពីរ​បាន​និយាយ​ប្រាប់​​គេហទំព័រ ​HollywoodLife ​ថា​ ​តាំង​ពី​បែក​គ្នា​មក​តារា​ចម្រៀង​វ័យ ១៩ ​ឆ្នាំ​សញ្ជាតិ​កាណាដា​ បាន​ព្យាយាម​ធ្វើ​គ្រប់យ៉ាង​ដើម្បី​យក​ឈ្នះ​ចិត្ត​ Gomez ​មក​វិញ។ ​




“អំឡុង​រដូវ​​វិស្សមកាល ​Justin ​បាន​ព្យាយាម​បង្ហាញ​មនោសញ្ចេតនា​ដែល​ពួកគេ​មាន​សម្រាប់​គ្នា ​និង​ព្យាយាម​រក​ឱកាស​ល្អៗ​ ព្រោះ​ថា ​មាន​នរណា​ដែល​ចង់​នៅ​តែ​ឯង​ពេល​វិស្សមកាល​អីចឹង”។ ​​នេះ​ជា​សម្ដី​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ។ ​
​​ប្រភព​ដដែល​បន្ត​ថា ​ទម្រាំ​អាច​បន្ទន់​ចិត្ត​ Selena Gomez ​បាន​​ Justin Bieber ​តាម​នាង​ស្អិត​ដូច​តុកកែ​ដែរ ​​ពោល​គឺ​ឲ្យ​តែ​ដឹង​ថា ​នាង​នៅ​តែ​ឯង​គឺ​លួច​ស្កាត់​ជួប​ជាមួយ​នាង​ភ្លាមៗ។ ​ឥលូវ​ការ​ប្រឹងប្រែង​របស់​ម្ចាស់​បទ​ “Baby” ​គឺ​មិន​អត់​ប្រយោជន៍​ឡើយ។ ​

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,