Sunday, January 5, 2014

អ្នក​ណា​ៗ​ក៏​ដឹង​ថា​ រឿង​ភាគ​ដែល​យុវវ័យ​​មើល​ច្រើន​ជាង​គេ​នា​ពេល​បច្ចុប្បន្ន​គឺ​រឿង​ភាគ​កូរ៉េ មិន​ថា​តាម​ប៉ុស្តិ៍​ទូរទស្សន៍ ឬ​ក៏​តាម​អ៊ីនធឺណិត​ក៏​ដោយ ព្រោះ​ថា​រឿង​នីមួយ​ៗ​សុទ្ធ​តែ​មាន​សាច់​រឿង​ប្រទាក់​ក្រឡា ស្នេហា​ផ្អែម​ល្ហែម រី​ឯ​តួ​សម្ដែង​ក៏​សុទ្ធ​តែ​ស្រស់​ស្អាត​ទៀត។ សម្រាប់​ប្រិយមិត្ត​ដែល​និយម​ចូលចិត្ត​តាម​ដាន​រឿង​ភាគ​កូរ៉េ​​ តើ​ធ្លាប់​ចំណាំ​ខ្លះ​​ទេ ថា​តារា​ស្រី​ណា​ខ្លះ​ ដែល​ឧស្សាហ៍​សម្ដែង​ជា​តួ​ឯក​ច្រើន​ជាង​គេ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ?
ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​តារា​ស្រី​កូរ៉េ ៨​រូប ដែល​កំពុង​តែ​ទទួល​បាន​គាំទ្រ​និង​ពេញ​និយម​បំផុត​តាម​រយៈ​ការ​សម្ដែង​រឿង​ភាគ​កូរ៉េ ដែល​មាន​ដូច​ជា៖

តារា​សម្ដែង​អាយុ​២៤​ឆ្នាំ Park Shin Hyeទទួល​បាន​ភាព​ល្បីល្បាញ​
តាម​រយៈ​រឿង “The Heirs,” “You’re Beautiful,” “Heartstrings,”
និង “Stairway to Heaven.”



តារា​សម្ដែង​អាយុ​២៤​ឆ្នាំ Go Araទទួល​បាន​ភាព​ល្បីល្បាញ
​តាម​រយៈ​រឿង “Reply 1994,” “The Blue Wolf,” and “Snowflower.”





សមាជិក​ក្រុម Girls Generation Yoona ទទួល​បាន​ភាព​ល្បីល្បាញ​
តាម​រយៈ​រឿង “The Prime Minister and I,” Love Rain,” និង
“Woman of Matchless Beauty.”





តារា​សម្ដែង​អាយុ​២៧​ឆ្នាំ Moon Geun Young ទទួល​បាន​ភាព​ល្បីល្បាញ​
តាម​រយៈ​រឿង “Goddess of Fire,” “Autumn in my Heart,” “My Little Bride,”
និង រឿង​ជា​ច្រើន​ទៀត។




សមាជិក​ក្រុម miss A អាយុ​២០​ឆ្នាំ​ ឈ្មោះ Suzy ទទួល​បាន​ភាព​ល្បីល្បាញ
​តាម​រយៈ​រឿង “Dream High,” “Gu Family Book,” និង “Architecture 101.”




តារា​សម្ដែង​អាយុ​១៥​ឆ្នាំ Kim Yoo Jungទទួល​បាន​ភាព​ល្បីល្បាញ​តាម​រយៈ​រឿង
“The Moon that Embraces the Sun,” “Dong Yi,” “Queen Seon Duk,”
និង​រឿង​ជា​ច្រើន​ទៀត។



តារា​ចម្រៀង​អាយុ​២០​ឆ្នាំ IU ទទួល​បាន​ភាព​ល្បីល្បាញ​តាម​រយៈ​រឿង
“Pretty Boy,” និង “Dream High.”


តារា​សម្ដែង​អាយុ​២៥​ឆ្នាំ Lee Yeon Yee ទទួល​បាន​ភាព​ល្បីល្បាញ​តាម​រយៈ​រឿង
“Miss Korea,” “Gu Family Book,” និង “East of Eden.”

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,