Friday, January 3, 2014


ថ្មីៗ​នេះ​កម្មករ​បម្រើការ​នៅ​រោងចក្រ Foxcoon ដែល​ទទួល​បន្ទុក​ដំឡើងiPhone ឱ្យ Apple បាន​បង្ហើប​ថា iPhone ជំនាន់​ក្រោយ​ដែល​ហៅ​ឈ្មោះ​ថា iPhone 6 នឹង​ចេញ​មក​ជា​មួយ​អេក្រង់​ពីរ​ទំហំ​ដែល​មួយ ៤,៧អ៊ីញ និង​មួយ​ទៀត៥,៧អ៊ីញ

យោង​តាម​ព័ត៌មាន​ផ្ដល់​ចេញ​ពី​គេហទំព័រ​ចិន Weibo ឱ្យ​ដឹង​ថា និយោជិក​មួយ​ចំនួន​ដែល​ធ្វើ​ការ​ក្នុង​រោងចក្រ​តៃវ៉ាន់ Foxconn បាន​បង្ហើប​ថា ចង្វាក់​ផលិតកម្ម iPhone នឹង​ត្រូវ​បែកចែក​ជា​ពីរ​ម៉ូដែល​មាន​ទំហំ​ខុស​គ្នា​គឺ ៤,៧អ៊ីញ និង ៥,៧អ៊ីញ។ លក្ខណៈ​សម្បត្តិ​ថ្មី​ផ្សេង​ទៀត​ដែល​រំពឹង​មាន​នៅ​លើ iPhone 6 គឺ​បច្ចេកវិទ្យា Eye ID retina scan សម្រាប់​ស្កេន​ភ្នែក​ដើម្បី unlock ទូរសព្ទ​ជំនួស​មុខងារ​ស្កេន​ម្រាម​ដៃ​ដែល​មាន​នៅ​លើ iPhone 5S សព្វ​ថ្ងៃ។
មតិ​មួយ​ចំនួន​លើក​ឡើង​ថា Apple គួរ​តែ​ដល់​ពេល​តាម​ឱ្យ​ទាន់​យុគសម័យ​អេក្រង់​ធំ​បំពាក់​លើ smart device ហើយ ព្រោះ​បើ​តាម​មើល​ទីផ្សារ​ឧបករណ៍​អេឡិចត្រូនិក​នៅ​ឆ្នាំ២០១៣ ឃើញ​សម្បូរ​ដោយ​អេក្រង់​ធំៗ​ដែល​ជា​តម្រូវការ​របស់​អ្នក​ប្រើប្រាស់។ ក្រុមហ៊ុន​ទូរសព្ទ​ដ៏​ល្បី​មូលដ្ឋាន​នៅ​អាមេរិក​នេះ បាន​ផលិត Smartphone អេក្រង់ ៣,៥អ៊ីញ​តាំង​ពី​ជំនាន់ iPhone original ឬ iPhone 2G រហូត​ដល់ iPhone 4S លុះ​ចេញ​ចាប់​ពី iPhone 5 ទើប​ពង្រីក​ដល់ ៤អ៊ីញ

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,