Friday, January 3, 2014


ក្រុមហ៊ុន Nokia ត្រូវ​គេ​រាយការណ៍​មក​ថា កំពុង​ដុតដៃដុតជើង​ក្នុង​ចង្វាក់​ផលិតកម្ម Android Smartphone។ វា​ពិត​ជា​ចម្លែក​ដែល​ក្រុមហ៊ុន​ទូរសព្ទ​ហ្វាំងឡង់ Nokia បាន​លក់​ផលិតផល និង​សេវាកម្ម​របស់​ខ្លួន​ឱ្យ​ទៅ Microsoft ហើយ​នោះ មិន​ប្រើ Windows Phone តែ​បែរ​ជា​ប្រើ Android OS របស់ Google ទៅ​វិញ។



មិន​ខុស​ពី​ចចាមអារ៉ាម​មុនៗ​នេះ ទូរសព្ទ Nokia ដែល​ប្រើ Android គឺ​មាន​លេខ​កូដ “Normandy”។ ក្រឡេក​មើល​រូបភាព​ខាង​លើ ឃើញ​ទូរសព្ទ​ដែល​បែក​ធ្លាយ​នេះ មាន UI ដូច​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ Android ហើយ​ឃើញ​មាន​សេវា​ទូរសព្ទ​ពីរ​កន្លែង​ដែល​ជា​ទូទៅ​បញ្ជាក់​ថា​ជា​ទូរសព្ទ​ស៊ីម​ពីរ។ ជា​ប្រភេទ​ទូរសព្ទ touchscreen ហើយ​មាន​ប៊ូតុង​តែ​មួយ​នៅ​ផ្នែក​មុខ។
យោង​តាម​ប្រភព​កៀកកិត​នឹង​គម្រោង​ផលិត “Nokia Nomandy” ឱ្យ​ដឹង​ថា ទូរសព្ទ​នេះ​នឹង​ដំណើរការ​ប្រភេទ “forked” Android platform ដូច្នេះ​មិន​អាច​ភ្ជាប់​ទៅ​កាន់ Google Play នោះ​ទេ។ ទូរសព្ទ​ក្រោម​លេខ​កូដ ‘Normandy’ នេះ​ត្រូវ​រំពឹង​ថា នឹង​ជា​ទូរសព្ទ​ធន់​មធ្យម​របស់ Nokia ស៊េរី Asha ដំណើរការ​ជា Series 40 ប៉ុន្តែ​គាំ​ទ្រ​កម្មវិធី Android application មួយ​ចំនួន​បាន។
ការ​សន្និដ្ឋាន​ពី​មជ្ឈដ្ឋាន​ខ្លះ​លើក​ឡើង​ថា ប្រសិន Nokia ចង់​រក្សា​ក្ដី​សង្ឃឹម​ចុង​ក្រោយ​ឱ្យ​បាន​នោះ លុះត្រាតែ​​ចាប់​ដៃ​គូ​ថ្មី​ដោយ​យកAndroid OS របស់ Google មក​បំពាក់​នៅ​លើ Smart Device របស់​ខ្លួន ហើយ​ដែល​គម្រោង​នេះ​មិន​មាន​ជាប់​ពាក់ព័ន្ធ​ជា​មួយ Microsoft៕

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,