Friday, January 3, 2014

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ​អរគុណ​អ្នក​គាំទ្រ​ទូទាំង​ពិភពលោក​ដែល​បាន​បោះឆ្នោត​ឱ្យ​ខ្លួន​ឈ្នះ​ពាន​រង្វាន់​​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​២០១៣​របស់​ Globe Soccer (Globe Soccer Best Player of the Year)។​ CR7 ទទួល​ពាន​រង្វាន់​នេះ​​នៅ​ទីក្រុង​ឌុយបៃ​ប្រទេស​អារ៉ាប់រួម​ក្រោម​ការ​ប្រគល់​ផ្ទាល់​ពី​មន្ត្រី​កីឡា​ជាន់​ខ្ពស់​របស់​ប្រទេស​អ្នក​មាន​នៃ​តំបន់​​មជ្ឈិមបូព៌ា​​មួយ​នេះ។​



ក្រោយ​ទទួល​រង្វាន់​នេះ​ជា​លើក​ទី​២​បន្ទាប់​ពី​បាន​ឈ្នះ​ម្ដង​រួច​ហើយ​កាល​ពី​ឆ្នាំ​២០១១ ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​វ័យ​២៨​ឆ្នាំ​រូប​នេះ​និយាយ​ថា​៖ “ខ្ញុំ​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្លា​​ហើយ​ខ្ញុំ​តែងតែ​ដាក់ចិត្ត​ដាក់​កាយ​១០០​ភាគរយ​រាល់​ពេល​ប្រកួត។ ខ្ញុំ​តែងតែ​ព្យាយាម​បង្កើន​សមត្ថភាព​ដើម្បី​សម្រេច​គោលដៅ​ថ្មី​ៗ ជា​ពិសេស​ការ​រក​គ្រាប់​បាល់​ឱ្យ​បាន​ច្រើន​ជាង​មុន។ ប្រសិន​បើ​អ្នក​មិន​ព្យាយាម​ទេ ​ច្បាស់​ណាស់​ថា​អ្នក​នឹង​មិន​​សម្រេច​បាន​គោលដៅ​របស់​អ្នក​ឡើយ”។​ បន្ថែម​​លើ​នេះ កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​បំផុត​​​លើ​លោក​រូប​នេះ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​នឹង​ឈ្នះ​ពាន​រង្វាន់​បាល់​មាស Ballon d’Or ​ឆ្នាំ​២០១៣ ដែល​ជា​ពាន​រង្វាន់​​លក្ខណៈ​បុគ្គល​ផ្លូវការ​​ធំ​ជាង​គេ​បំផុត​លើ​លោក​រៀប​​ចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​​អន្តរជាតិ FIFA។​



ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​របស់​ Globe Soccer ​នេះ​ចូល​រួម​ផ្ដល់​ដោយ​សមាគម​ក្លិប​បាល់ទាត់​អឺរ៉ុប ​សមាគម​ភ្នាក់ងារ​បាល់ទាត់​អឺរ៉ុប និង​ការ​បោះឆ្នោត​ពី​សំណាក់​អ្នក​គាំទ្រ​នៅ​ជុំវិញ​ពិភពលោក។ កាល​ពី​ឆ្នាំ​២០១២ ខ្សែ​ប្រយុទ្ធ Radamel Falcao ដែល​កំពុង​លេង​ឱ្យ​ក្រុម AS Monaco គឺ​ជា​ជយលាភី។

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,