Sunday, January 5, 2014


ជីវិត​ផ្លូវភេទ​ប្រកប​ដោយ​សុខភាព​ល្អ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សុខភាព​ទូទៅ​ទាំង​អស់ ហើយ​វា​ក៏​ជា​ជំនឿ​មិន​ត្រឹមត្រូវ​មួយ​ដែលថា ការ​រួមភេទ​គួរតែ​នឹង​មាន​បញ្ហា​នៅពេល​មនុស្ស​អាយុ​កាន់តែច្រើន ឬ​កាន់តែ​ចាស់​។ បើសិនជា​អ្នក​យកចិត្តទុកដាក់​លើ​ការ​រួមភេទ អ្នក​ពិតជា​អាច​ថែរក្សា​វា​អោយមាន​សុខភាព​ល្អ និង​មាន​ជីវិត​ផ្លូវភេទ​ដ៏​សកម្ម​បាន​ទៀត​ផង​។​



ការប្រែប្រួល​សុខភាព​ផ្លូវភេទ​ដែល​ទាក់ទង​នឹង​អាយុ​
នៅពេល​យើង​អាយុ​ច្រើន ការប្រែប្រួល​រាងកាយ​ប្រហែល​ជា​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​បាន​។ រឿងនេះ​អាច​នឹង​ធ្វើអោយមាន​បញ្ហា​ច្រើន​ដូចជា មិនសូវ​រីករាយ​ក្នុងពេល​រួមភេទ ឬ​ពិបាក​ទទួលបាន​សម្រើប​ផ្លូវភេទ​។​



​ចំពោះ​ស្ត្រី ការប្រែប្រួល​អ័រម៉ូន​ក្រោយ​ពី​រាំងរដូវ​រួច ឬ​កាត់​ស្បូន​ចោល​ហើយ អាច​ធ្វើអោយ​ទ្វារមាស​ទៅ​ជា​ខ្លី​, រួម​តូច និង​មិន​សូវ​មាន​ទឹករំអិល​ទេ​។ ការប្រែប្រួល​ទ្វារមាស​ទាំងនេះ​អាច​ធ្វើអោយ​ការ​រួមភេទ​គ្មាន​ផាសុខភាព និង​មិន​សូវ​ជាស​ប្បាយឡើយ​។ លើសពីនេះទៅទៀត ឥទ្ធិពល​ខាង​ផ្នែក​ចិត្តសាស្ត្រ​នៃ​ការ​ចាស់​ទៅ​តាម​អាយុ​ប្រហែលជា​ធ្វើអោយ​ស្ត្រី​មួយចំនួន​មិន​សូវ​ជា​រីករាយ​នឹង​ការ​រួមភេទ​ឡើយ​។​



​ចំពោះ​បុរស​វិញ ការ​ចាស់​ទៅតាម​អាយុ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រឈម​កាន់តែខ្លាំង​នឹង​ការ​ងាប់លិង្គ ឬ​មិន​អាច​ធ្វើអោយ​លិង្គ​ឡើង​រឹង​បាន​។ បុរស​ខ្លះ​សង្កេតឃើញថា នៅ​ពេល​ពួកគេ​អាយុ​កាន់តែច្រើន ការឡើង​រឹង​របស់​លិង្គ​អាច​មិនសូវ​ជា​រឹង ឬ​តូច​ជាង​មុន​ទៀត​ផង ហើយ​ការបាញ់​ទឹកកាម​ក៏​តិច​ដែរ​ក្នុង​ពេល​ឈាម​ដល់​ចំណុច​កំពូល ឬ​លិង្គ​ស្រាប់តែ​លែង​រឹង​វិញ​លឿន​ក្រោយពី​ឈាន​ដល់​ចំណុច​កំពូល​ហើយ​។​



​បញ្ហា​សុខភាព​ច្រើន​តែ​កើតមាន​ជា​ញឹកញាប់​នៅពេល​អាយុ​ច្រើន ហើយ​បញ្ហា​ដែល​ទាក់ទង​នឹង​អាយុ​ក៏​អាច​ប៉ះពាល់​ទៅលើ​ការសប្បាយរីករាយ​នឹង​ការ​រួមភេទ​ទាំង​បុរស និង​ស្ត្រី​ដែរ ដូចជា​៖
  • ការ​រលាក​សន្លាក់​
  • ជំងឺ​ទឹកនោម​ផ្អែម​
  • ជំងឺ​បេះដូង​
  • ការឈឺចាប់​រ៉ាំរ៉ៃ​
  • ដាច់​សរសៃឈាម​ខួរក្បាល​
  • នោម ឬ​លេច​លាមក​ដោយ​ខ្លួនឯង​

​ការថែរក្សា​ជីវិត​ផ្លូវភេទ​អោយនៅតែ​រីករាយ​ដដែល​​ខណៈពេល​ដែល​អ្នក​មិន​អាច​បញ្ឈប់​ដំណើរ​ការណ៍​នៃ​ការ​ចាស់​ទៅតាម​អាយុ​បាន​ទេ​នោះ មាន​មធ្យោបាយ​ជាច្រើន​ដែល​អាច​ជួយ​ថែរក្សា​សុខភាព​ផ្លូវភេទ​បាន​ទោះបីជា​អ្នក​អាយុ​ច្រើន​ហើយ​ក៏​ដោយ​។​
  • យកចិត្តទុកដាក់​ចំពោះ​សុខភាព​ទូទៅ​៖ ការ​ហាត់ប្រាណ​ជា​ទៀងទាត់​, ការ​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព​, ការ​ទទួលទាន​ទឹក​ច្រើន​, ការចៀសវាង​ការជក់បារី​និង​ផឹកស្រា​ច្រើន និង​ការគ្រប់គ្រង​ស្ត្រេ​ស​សុទ្ធតែ​អាច​ជួយ​ថែរក្សា​ជិវិត​ផ្លូវភេទ​អោយ​នៅ​មាន​សកម្មភាព និង​សប្បាយ​ចិត្តបាន​ទាំងអស់​។​
  • ធ្វើការ​ទំនាក់ទំនង​ជា​មួយ​ដៃគូ​៖ ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ជាមួយ​ដៃគូ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​សុខភាព​ផ្លូវភេទ​។ ចូរ​និយាយ​ជាមួយ​ដៃគូ​អំពី​ចំណង់​ផ្លូវភេទ​របស់​គាត់ ឬ​នាង និង​ពិភាក្សា​គ្នា​រាល់​ការប្រែប្រួល​ខាង​ផ្លូវភេទ​ទាំងអស់​ដែល​អ្នក​កំពុងតែជួបប្រទះ​។ ចូរ​ធ្វើខ្លួន​អោយទៅ​ជា​អ្នក​ស្តាប់​ដ៏​ល្អ​ម្នាក់​បើសិន​ជា​ដៃគូ​មាន​បញ្ហា​បារម្ភ​នឹង​ការ​រួមភេទ​។​
  • ព្យាយាម​អ្វីដែល​ថ្មី​៖ ការស្វែងរក​អ្វីដែល​ថ្មីៗ​អំពី​ការ​រួមភេទ​ដោយ​គ្មាន​សកម្មភាព​រួម​ភេទ​, ការព្យាយាម​ប្រើ​ក្បាច់​រួមភេទ​ថ្មីៗ​, ការ​រួមភេទ​នៅ​ពេលវេលា​ខុសៗ​គ្នា​នៅ​ពេល​ថ្ងៃ និង​ការផ្តោត​សំខាន់​ទៅ​លើ​ការ​បរ​បោស​អង្អែល​មុន​ពេល​រួមភេទ​សុទ្ធ​តែ​អាច​ធ្វើអោយ​ជីវិត​ផ្លូវភេទ​រឹង​តែ​មាន​លក្ខណៈ​ស្រើបស្រាល និង​ស្រណុក​សុខ​ស្រួល​។​
  • ជួបគ្នា​ដោយ​បើកចំហរ​អំពី​ការជួប​មនុស្ស​ថ្មី​៖ បើសិន​ជា​អ្នក​មិនទាន់​រៀបការ​ទេ​, មេម៉ាយ ឬ​លេង​លះ​គ្នា​ហើយ ចូរ​និយាយ​ជួបគ្នា​ដោយ​បើកចំហរ​ជាមួយ​ដៃគូ​រួមភេទ​ថ្មី​។ អ្នក​អាច​ជួប​មនុស្ស​ថ្មីៗ​តាមរយៈ​ការចូលរួម​ក្នុង​សកម្មភាព​សង្គម​ថ្មី​បាន​៕
ប្រភពពីhttp://www.health.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,