Monday, December 23, 2013

ក្នុង​ឆ្នាំ ២០១៣ ពិត​ជា​គួរ​ឲ្យ​កត់​សម្គាល់​សម្រាប់​ទូរសព្ទ​ត្រកូល Lumia របស់ Nokia ដែល​បាន​ដើរ​វាយ​លុក​ទីផ្សារ​យ៉ាង​ព្រោងព្រាត ជាមួយ​ការ​ចេញ​ម៉ូដែល​ថ្មីៗ​ជា​បន្ត​បន្ទាប់។ អស់​ពី​មួយ​ទៅ​មួយ Nokia បាន​ចេញ​ទូរសព្ទ​ម៉ូដែល​ថ្មី​ត្រកូល Lumia ជា​ហូរហែ​នៅ​លើ​ទីផ្សារ ហើយ​ចុងក្រោយ​នេះ​គឺ Lumia 1020 ដែល​ក្រុមហ៊ុន​បាន​អួត​ថា​បំពាក់​បច្ចេកវិទ្យា​កាមេរ៉ា​ខ្ពស់ មិន​ចាញ់​កាមេរ៉ា​អាជីព​នោះ​ទេ។
និយាយ​អីចឹង ប្រិយមិត្ត​ដឹង​ថា ឆ្នាំ ២០១៣ នេះ ទូរសព្ទ​ពពួក Lumia ប៉ុន្មាន​ម៉ូដែល​ដែល​បាន​សម្ពោធ​ទីផ្សារ និង​កំពុង​ដាក់​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា? ជា​ការ​ពិត​ណាស់ ទូរសព្ទ​ត្រកូល Lumia ចំនួន​ ៨ ម៉ូដែល​រួច​មក​ហើយ ត្រូវ​បាន Nokia បើក​សម្ពោធ​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​បន្ត​បន្ទាប់​ក្នុង​នោះ​មាន Lumia 520, Lumia 620, Lumia 720, Lumia 920, Lumia 820, Lumia 625, Lumia 925 និង​ម៉ូដែល​ចុងក្រោយ​ដែល​ទើប​សម្ពោធ​គឺ Lumia 1020។ តាម​ការ​អះអាង​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា Lumia កំពុង​ជួយ​ស្តារ​ប្រជាប្រិយភាព និង​មុខ​មាត់​របស់ Nokia ឡើង​វិញ​ក្នុង​ក្រសែ​ភ្នែក​របស់​ពលរដ្ឋ​កម្ពុជា ខណៈ​ទូរសព្ទ​ត្រកូល​នេះ​បាន​ទទួល​ការ​គាំទ្រ និង​ធ្វើ​ឲ្យ​ទីផ្សារ​ទូរសព្ទ Nokia ហាក់​ហក់​ស្ទុះ​ឡើង​វិញ​បន្ទាប់​ពី​ស្រកស្រុត​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ សូម​បន្ត​អាន៖ អាថ៌កំបាំង​នៅ​ពីក្រោយ​ការ​ទិញ​​យក​ផលិតផល Nokia។ ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,