Tuesday, December 24, 2013

បន្ទាប់​ពី​មាន​ការ​លើក​ពេល​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍ MobiCamp ដែល​ដំបូង​គ្រោង​ធ្វើ​នៅ​ឆ្នាំ ២០១៣ តែ​ពេល​នេះ ​កាល​បរិច្ឆេទ​ចេញ​ច្បាស់​ហើយ​គឺ​វេទិកា​ដែល​នឹង​ជជែក​ពិភាក្សា​ជុំវិញ​ប្រធាន​បទ “និន្នាការ​អាជីវកម្ម និង​ការ​អភិវឌ្ឍន៍​នៃ​សេវាកម្ម​បន្ថែម​លើ​ទូរសព្ទ” នេះ​នឹង​ធ្វើ​ឡើង​ជា​លើក​ដំបូង​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ ១៨ មករា​ឆ្នាំ ២០១៤ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ)។
ក្រោម​ឈ្មោះ​ថា MobileCamp Asia Phnom Penh 2014 ដែល​ជា​ផ្នែក​មួយ​នៃ MobiCamp Asia ព្រឹត្តិការណ៍​នេះ នឹង​មាន​ការ​ជួបជុំ​ពី​អ្នក​ចូលចិត្ត​បច្ចេកវិទ្យា​ទូរសព្ទ, អ្នក​ស្រាវជ្រាវ, អ្នក​អភិវឌ្ឍន៍​កម្មវិធី, អ្នក​អាជីព, សហគ្រិន​ក្នុង​វិស័យ​ទូរសព្ទ ដែល​ពួកគេ​នឹង​ចូល​ខ្លួន​ទៅ​ចែករំលែក​ចំណេះដឹង, ទស្សនៈ​ទាន និង​ការ​អភិវឌ្ឍន៍​នៃ​បច្ចេកវិទ្យា​ទូរសព្ទ​ថ្មីៗ​ដល់​អ្នក​ចូលរួម។ MobileCamp Asia Phnom Penh 2014 ក៏​ជា​កម្មវិធី​ពិព័រណ៍​កម្មវិធី​ទូរសព្ទ​លើក​ដំបូង​នៅ​កម្ពុជា ដោយ​ផ្ដោត​ទៅ​លើ​ការ​តាំង​បង្ហាញ​កម្មវិធី​ទូរសព្ទ ដែល​ជា​ស្នាដៃ​បុគ្គល (និស្សិត និង​អ្នក​អាជីព) សេវាកម្ម​របស់​ក្រុមហ៊ុន និង​សង្គម​ស៊ីវិល​នានា។ ក្រៅ​ពី​ការ​តាំង​ពិព័រណ៍ នៅ​មាន​កម្មវិធី​ជជែក​ពិភាក្សា​ទាក់ទង​នឹង​ប្រធាន​បទ “និន្នាការ​អាជីវកម្ម និង​ការ​អភិវឌ្ឍន៍​នៃ​សេវាកម្ម​បន្ថែម​លើ​ទូរសព្ទ” និង​ប្រធានបទ​ផ្សេងៗ​ទៀត​ដូចជា“និន្នាការ​អាជីវកម្ម​លើ​បច្ចេកវិទ្យា​ទូរសព្ទ mCommerce”, “និន្នាការ អភិវឌ្ឍន៍​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS”, “និន្នាការ​អភិវឌ្ឍន៍​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android”, “និន្នាការ​អភិវឌ្ឍន៍​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Window Phone” ជា​ដើម។ សម្រាប់​ប្រិយមិត្ត សិស្ស​និស្សិត, អ្នក​អាជីព Startup, ក្រុមហ៊ុន​និង​អង្គការ​សង្គម​ស៊ីវិល​នានា ដែល​បាន​ផលិត​កម្មវិធី​ ឬ​សេវាកម្ម​ទូរសព្ទ ហើយ​មាន​បំណង​ចង់​យក​មក​តាំង​បង្ហាញ ក្នុង​កម្មវិធី MobileCamp Asia Phnom Penh 2014 ក៏​អាច​ចុះ​ឈ្មោះ​ដើម្បី​ទទួល​បាន​កន្លែង​បង្ហាញ (Booth) ដោយ​ឥតគិតថ្លៃ។ សូម​ចុះ​ឈ្មោះ​បំពេញ​បែបបទ តាម http://goo.gl/PpG0lp ឬ​ទំនាក់ទំនង​តាម​ទូរសព្ទ 093​ 316 781។ ប្រភពពីៈhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,