Wednesday, December 25, 2013

ទើប​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ពេល​នេះ ភាពយន្ត​ខ្មែរ “GEMS ON THE RUN” ឬ “គ្រាប់​ពេជ្រ ត្រៀម​ធ្វើ​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ស្អែក​នេះ​ហើយ។ កម្មវិធី​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​រោងភាពយន្ត The Platinum Cineplex វេលា​ម៉ោង ៥​ល្ងាច ហើយ​គោល​បំណង​ដើម្បី​ប្រកាស​ប្រាប់​ដល់​សាធារណជន​នូវ​ព័ត៌មាន​សំខាន់​ៗ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ខ្សែ​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ។ ជាមួយ​គ្នា​នេះ វាគ្មិន​សំខាន់​មួយ​ចំនួន រួម​មាន​អ្នក​ដឹក​នាំ​រឿង តួ​សម្ដែង និង​បុគ្គល​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត ដូច​ជា​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន Sabay ជា​ដើម ត្រៀម​ផ្តល់​ចម្លើយ​តប​ទៅ​ចម្ងល់​អ្នក​សារព័ត៌មាន។
“GEMS ON THE RUN” គឺ​ជា​ខ្សែ​រឿង​ដំបូង​បំផុត​របស់​ផលិតកម្ម ៣៩១ ហើយ​តាម​ការ​បញ្ជាក់​របស់​លោក សុខ វិសាល អ្នក​និពន្ធ និង​ដឹក​នាំ​រឿង​នេះ បាន​បញ្ជាក់​កន្លង​មក​ថា “GEMS ON THE RUN” គឺ​រឿង​ដ៏​ល្អ​មួយ​របស់​ខ្មែរ ជាក់​ស្តែង វា​បាន​ទទួល​ការ​គាំទ្រ​រួច​ហើយ ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​កន្លង​ទៅ​ថ្មី​ៗ​នេះ ដោយ​ទស្សនិកជន​បាន​សរសើរ​មិន​ដាច់​ពី​មាត់​ថា “ល្អ​មើល” សូម្បី​តែ​អ្នក​ដឹក​នាំ លោក សុខ វិសាល បាន​អះអាង​ថា ការ​សម្រួល​បច្ចេកទេស​មិន​ទាន់​រួច​រាល់​១០០% ក៏​ដោយ។ ទន្ទឹម​នឹង​ការ​ទទួល​បាន​ជោគជ័យ​នៅ​ជំហាន​ដំបូង​នេះ ភាពយន្ត​ខ្មែរ​យើង “GEMS ON THE RUN” ឬ “គ្រាប់​ពេជ្រ” គ្រោង​នឹង​យក​ទៅ​ដាក់​បញ្ចាំង​នៅ​បរទេស​ថែម​ទៀត​ផង។ ដូច្នេះ ចង់​ដឹង​ថា អ្នក​និពន្ធ មាន​អ្វី​ចង់​បកស្រាយ​បន្ថែម​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ស្អែក​នេះ សូម​រង់​ចាំ​តាម​ដាន​ទាំង​អស់​គ្នា។ បន្ទាប់​ពី​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ស្អែក​នេះ ហើយ “GEMS ON THE RUN” ឬ “គ្រាប់​ពេជ្រ” នឹង​ដាក់​បញ្ចាំង​នៅ​ដើម​ខែ​មករា ២០១៤ ខាង​មុខ៕ ប្រភពពីៈsabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,