Thursday, December 26, 2013

Justin Bieber​តារា​ចម្រៀង​សម្បូរ​បញ្ហា​ប៉ុន្តែ​ក៏​ជា​ទី​ពេញ​និយម​សម្រាប់​យុវវ័យ​កាល​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​គាំទ្រ​រូប​គេ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ព្រោះ​គេ​បាន​បង្ហោះ​សារ​ក្នុង​បណ្ដាញ​Twitter​ផ្ទាល់​ខ្លួន​ថា​គេ​​ចូលនិវត្តន៍​ជា​ផ្លូវ​ការ​​ហើយ។ ថ្ងៃ​ទី​២៥​ខែ​ធ្នូ​ម្សិលមិញ​នេះ​ម្ចាស់​បទ​”Baby”បាន​បង្ហោះ​សារ​ក្នុង​បណ្ដាញ​Twitter​នៅ​​ម៉ោង​ប្រមាណ​ជា​១២និង​២០​នាទី​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​​បញ្ជាក់​អះអាង​សំដី​របស់​គេ​ដែល​បាន​ប្រកាស​កាល​ពី​សប្ដាហ៍​មុន​រឿង​គេ​លាឈប់​ពី​វិស័យ​សិល្បៈ។​​ បើ​មើល​តាម​ការ​រៀបរាប់​ក្នុង​សារ​ដែល​គេ​បាន​បង្ហោះ​តារា​រូប​នេះ​ហាក់​នឿយណាយ​នឹង​ជីវិត​ដែល​ឡោមព័ទ្ធ​ទៅ​ដោយ​អ្នក​កាសែត​ដែល​តែង​តែ​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​រូប​គេ​ប៉ុន្តែ​គេ​មិន​ដែល​ចុះចាញ់​ទេ​ហើយ​គេ​ក៏​គ្មាន​ថ្ងៃ​ចាកចេញ​ពី​អ្នក​គាំទ្រ​ទាំង​អស់​គ្នា​ដែរ។ Jusitn Bieberក៏​បាន​និយាយ​ដែរ​ថា​”សូម​ឲ្យ​ស្រលាញ់​គ្នា​អភ័យទោស​ឱ្យ​គ្នា​ដូច​ជា​ព្រះ​ជា​ម្ចាស់​អត់ទោស​ឲ្យ​យើង​តាម​រយៈ​ថ្ងៃ​បុណ្យ​គ្រិស្តស្មាស់​ខ្ញុំ​នឹង​ទីនេះ​ជា​រៀង​រហូត​​”​។ ​​​​ កាល​ពី​ថ្ងៃ​ទី​១៩​កន្លង​ទៅ​តារា​វ័យ​ក្មេង​រូប​នេះ​បាន​ប្រកាស​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ក្នុង​វិទ្យុ​មួយ​នៅ​ឡូសអែនជឺឡែស​ថា​គេ​នឹង​ឈប់​ច្រៀង​ចម្រៀង​បន្ត​ទៀត​ហើយ​ក្រោយ​ពី​ចេញ​អាល់ប៊ុម​ថ្មី​ឈ្មោះ​”Journals ”រួច​។
ពេញ​មួយ​ឆ្នាំ​២០១៣​Justin Bieberរង​ព័ត៌មាន​អាស្រូវ​មិន​លោះ​ពេល​លើ​ទំព័រ​មុខ​សារព័ត៌មាន​មិន​ថា​ទៅ​ចូលរួម​កម្មវិធី​តន្ត្រី​យឺត​ពេល​ជុះ​នោម​ដាក់​​ធុងទឹក​ហាង​អាហារ​សរសេរ​សារ​លើ​មហា​កំផែង​មិន​តែ​ប៉ុណ្ណោះ​​ថែម​ទាំង​ប៉ះ​ទង្គិច​ជា​មួយ​អ្នក​កាសែត​ជា​ច្រើន​ដង​​ក្នុង​អំឡុង​ពេល​ប្រគំ​តន្ត្រី​Believe​ដែល​រឿង​នេះ​គេ​ទទួល​រង​ការ​រិះគន់​ពី​អ្នក​សារព័ត៌មាន​និង​អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​ថែម​ទៀត​​ចំពោះ​ការ​ប្រព្រឹត្ត​ខ្លួន​និង​អាកប្បកិរិយា​​មិន​សមរម្យ​៕ ប្រភពពីៈhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,