Wednesday, December 25, 2013

កំពង់ស្ពឺ ៖ អធិការរងនគរបាល ក្រុង ច្បារមន ខេត្ដកំពង់ស្ពឺ ទទួលផែនចរាចរណ៍ បានរងរបួស បាក់ជើងម្ខាងខណៈដែលរូប លោកកំពុងចុះជួយអន្ដរាគមន៍ និងបញ្ចៀស ចរាចរណ៍កុំឱ្យកកស្ទះ ពេលមានគ្រោះថ្នាក់ ចរាចរណ៍មួយ គឺរថយន្ដបុករថយន្ដនោះ ស្រាប់តែបុរសម្នាក់ អមដំណើរដោយអ្នក ជិះពីក្រោយ បើកម៉ូតូមកបុករូបលោកទាំង កំរោលតែម្ដង ។ គ្រោះថ្នាក់ចរាចរណ៍ផ្ទួនគ្នា ក្រៅពី បណ្ដាលឱ្យអធិការរងនគរបាល ក្រុងច្បារ មន លោក សឿន អាយុ ៤៨ឆ្នាំ រងរបួស បាក់ជើងម្ខាងនោះ អ្នកបើកម៉ូតូបង្កក៏រង របួសធ្ងន់ផងដែរ រីឯអ្នកជិះពីក្រោយរង របួសស្រាល ។ យោងតាមមន្ដ្រីនគរបាលចរាចរណ៍ក្រុង ច្បារមន ខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា នៅ វេលាម៉ោង ២ និង៤០នាទីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៣ នេះ មានគ្រោះថ្នាក់ ចរាចរណ៍មួយរវាងរថយន្ដធុនតូច ២គ្រឿង បុកគ្នាលើកំណាត់ផ្លូវជាតិលេខ ៤ ចន្លោះ គីឡូម៉ែត្រលេខ ៤៦-៤៧ ភូមិក្រាំងពុល សង្កាត់រកាធំ ក្រុងច្បារមន ពេលនោះកម្លាំង នគរបាលចរាចរណ៍ក្រុងច្បារមន ដឹកនាំ ដោយលោកអធិការរងក្រុង បានចុះទៅធ្វើ ការសម្របសម្រួល និងជួយសម្រួលចរាចរណ៍ ។ មន្ដ្រីនគរបាលចរាចរណ៍ បានបន្ដទៀត ថា នៅពេលដែលលោក សឿន កំពុង សម្រួលចរាចរណ៍នោះ ស្រាប់តែមានបុរស ម្នាក់ បើកម៉ូតូឌុបគ្នាម៉ាកអាយខុន ពណ៌ លឿង លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១បេតេ ៨៨៤៦ តាមបណ្ដោយផ្លូវជាតិ លេខ ៤ មកបុកលោកចំពីមុខបណ្ដាលឱ្យ បាក់ជើង រីឯអ្នកបើកម៉ូតូក៏រងរបួសធ្ងន់ផងដែរ ។ បើតាមសមត្ថកិច្ច អ្នកបើកម៉ូតូបង្ក ឈ្មោះ ហឹម ដា អាយុ ២២ឆ្នាំ រស់នៅភូមិ ក្រាំងគម្ពី ឃុំសុពណ៌មាស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ ក្រោយកើតហេតុជនរង គ្រោះទាំង ២នាក់ ត្រូវបានដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យ រីឯម៉ូតូត្រូវបានយកទៅរក្សា ទុករង់ចាំការដោះស្រាយបន្ដទៀត ៕ ប្រភពពីៈhttp://www.dap-news.com

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,