Tuesday, December 24, 2013

នៅ​រដូវ​បុណ្យ Christmas ឆ្នាំ​នេះ ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ Amazon មាន​កម្មវិធី​ពិសេស​ផ្ដល់​ជូន​អតិថិជន​នូវ store credit ដែល​មាន​តម្លៃ ៥ដុល្លារ​អាច​ទាញ​យក app ពី​ក្នុង Amazon Appstore។
ដើម្បី​ទទួល​បាន store credit ទឹកប្រាក់ ៥ដុល្លារ​នេះ រាល់​អតិថិជន​របស់ Amazon ដែល​កំពុង​ប្រើ Kindle Fire ទាំង​អស់​អាច​ចូល​ទៅកម្មវិធី Amazon Appstore ដើម្បី​ទិញ app ឬ game នៅ​លើ​នោះ​បាន។ រី​ឯ​អតិថិជន​ដែល​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​ដំណើរការ​ជា​មួយ Android OS ក៏​អាច​ចាយ​បានផងដែរ​​ត្រូវ​ចូល​ទៅ​គេហទំព័រ ឬ​ទាញ​យក​ Amazon Appstore app យក​មក​ដំឡើង​នៅ​លើ Android device។ យ៉ាងណាក៏ដោយ ប្រិយមិត្ត​គឺ​ត្រូវ​រង់​ចាំ​អ៊ីមែល​របស់ Amazon ដែល​នឹង​ផ្ញើ​ដល់​អតិថិជន​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះ។ នៅ​ពេល​នោះ អ្នក​នឹង​ទទួល​បាន​ទឹកប្រាក់ ៥ដុល្លារ​បញ្ចូល​ទៅ​ក្នុង​គណនី ដែល​អាច​ប្រើ​សម្រាប់​ទិញ app និង games ពី Amazon Appstore បាន។ កាល​បរិច្ឆេទ​ផុត​កំណត់​ កាត់​ចោល ប្រសិន​មិន​ប្រើ​ គឺ​នៅ​ថ្ងៃ​ទី៣១ ខែ​មីនា ឆ្នាំ២០១៤៕ ប្រភពពីៈhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,