Thursday, December 26, 2013

យោង​​តាម​ប្រភព​ពី​គេហទំព័រ ​CNN បាន​​ឲ្យ​ដឹង​ថា ប្រាសាទ​អង្គរវត្ត​កម្ពុជា បាន​ជាប់​​ក្នុង​បញ្ជី​ឈ្មោះ​ជា​ សម្បត្តិ​បេតិកភណ្ឌ​​​ពិភពលោក​ដ៏​ស្រស់​ស្អាត​បំផុត​​ទាំង​២០​ប្រចាំ​ឆ្នាំ​២០១៣​​នេះ។ ការ​​បញ្ចេញ​បញ្ជី​ឈ្មោះ​នេះ បាន​ធ្វើឡើង​ដោយ​ផ្អែក​លើ​របាយការណ៍​ស្ទាបស្ទង់​​ និង​វាយតម្លៃ​​​​ដោយ​គេហទំព័រ​ VeryFirstTo។​​​​
ដោយ​បាន​​ចំណាយ​ថវិកា​​ប្រមាណ​​ជា​១,៥​លាន​ដុល្លារ​សម្រាប់​​​​ធ្វើ​ការ​​ស្ទាបស្ទង់​និង​វាយតម្លៃ​​​​លើ​​​​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​​ចំនួន​៩៦២ ​នៅ​ទីកន្លែង​ផ្សេង​គ្នា​តាម​រយៈ​​ភ្នាក់ងារ​របស់​ខ្លួន គេហទំព័រ​មួយ​នេះ​បាន​បញ្ជាក់​ថា មាន​​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ចំនួន​២០​បាន​ជាប់​ឈ្មោះ​ជា​​សម្បត្តិ​បេតិកភណ្ឌ​ដ៏​ស្រស់​ស្អាត​បំផុត​នេះ។ ​ជា​មោទនភាព​សម្រាប់​កម្ពុជា​ទាំងមូល​ ប្រាសាទ​អង្គរវត្ត​​​ស្ថិត​មាន​ឈ្មោះ​ក្នុង​ចំណោម​តំបន់​បេតិកភណ្ឌ​​​​ទាំង​២០។ បញ្ជី​ឈ្មោះ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំង​២០ ខាងលើ​ត្រូវ​​បាន​ធ្វើ​ការ​​វាយតម្លៃ​ដោយ​ផ្អែក​​ទៅ​លើ​​​លក្ខខណ្ឌ​ល្អ​ទាំង​ប្រព័ន្ធ​អេកូឡូស៊ី និង​ទីតាំង​​ភូមិសាស្ត្រ​ ស្ថាបត្យកម្ម​ស្រប​តាម​បទដ្ឋាន​សម័យ​ទំនើប​​ និង​មាន​​តម្លៃ​​​​ជា​​ប្រវត្តិសាស្ត្រ​ដល់​មនុស្ស​ជាតិ​ទាំងមូល។ ទោះបី​ជា​យ៉ាងណា​ក៏ដោយ គេ​មិន​អាច​ធ្វើ​ចំណាត់​ថ្នាក់​​​សម្បត្តិ​បេតិកភណ្ឌ​ដ៏​ស្រស់​ស្អាត​ទាំង​២០ ​​​នេះ​តាម​លំដាប់​លេខរៀង​​នោះ​ឡើយ ពោល​គឺ​​សម្បត្តិ​បេតិកភណ្ឌ​ទាំង​នេះ​​មាន​ភាព​លេចធ្លោ​ជាងគេ និង​​មាន​លក្ខណៈ​ពិសេស​រៀងៗ​ខ្លួន​​ ដែល​មាន​ប្រជាប្រិយភាព​បំផុត​សម្រាប់​ដំណើរ​កម្សាន្ត​ពី​សំណាក់​អ្នកទេសចរ​​​នៅ​ជុំវិញ​ពិភពលោក​។ នេះ​មិនមែន​លើក​ទី១​នោះ​ឡើយ​ ដែល​គេហទំព័រ​ខាងលើ​បាន​​ធ្វើ​ការ​វាយ​តម្លៃ​លើ​សម្បត្តិ​បេតិកភណ្ឌ​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​ដាក់​ក្នុង​បញ្ជី​ឈ្មោះ​​​សម្បត្តិ​បេតិកភណ្ឌ​ដ៏​ស្រស់​ស្អាត​បំផុត​ទាំង​២០​នេះ។ កាល​ពី​ឆ្នាំ​២០១២​កន្លងទៅ​​​​​ខ្លួន​ក៏​​បាន​​ធ្វើ​​ការ​ស្ទាបស្ទង់​និង​វាយតម្លៃ​ដូចគ្នា​នេះ ហើយ​ក្នុង​នោះ​ប្រាសាទ​អង្គរវត្ត​កម្ពុជា​ក៏​បាន​ជាប់​ឈ្មោះ​​ក្នុង​បញ្ជី​នេះ​ផង​ដែរ៕ ខាងក្រោម​នេះ​ Sabay សូម​លើក​យក​បញ្ជី​ឈ្មោះ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំង​៦ ​ក្នុង​ចំណោម​បញ្ជី​ឈ្មោះ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ស្អាត​បំផុត​ទាំង​២០ ​ប្រចាំ​ឆ្នាំ​២០១៣៖​​​​​​ ប្រាសាទ​អង្គរវត្ត
ប្រាសាទ Acropolis ​ប្រទេស​ក្រិក
ប្រាសាទ Bagan ប្រទេស​មីយ៉ាន់ម៉ា​
កោះ Galápagos ប្រទេស​អេក្វាឌ័រ
ប្រាសាទ Machu Picchu ប្រទេស​ប៉េរូ
ឧទ្យានជាតិ Yellowstone​ សហរដ្ឋ​អាមេរិក
ប្រភពពីៈhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,