Tuesday, December 24, 2013

ត្រជាក់​និង ខ្យល់​ស្ងួត​នា​រដូវរងារ​អាចធ្វើអោយ​ថយ​ចុះ​សំណើម​ស្បែក និង​បណ្តាលអោយ​រមាស់​។​ ​វេជ្ជបណ្ឌិត រូប៊ី​ន ហ្គីម​រេក (Robyn Gmyrek) ជា​គ្រូពេទ្យ​ឯកទេស​ជំងឺ​សើ​ស្បែក​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ New York-Presbyterian/Columbia បាន​និយាយថា អ្នក​អាច​ធ្វើ​តាម​ដំណាក់កាល​ដើម្បី​ការពារ​ស្បែក​របស់​អ្នក និង​ការពារ​អារម្មណ៍​ដែលរ​មាស់​នោះ​។​ ​ហ្គីម​រេកបាន​និយាយថា សូម​លាបឡេ​ដែល​ធ្វើអោយ​ស្បែក​មានសំណើម​ជា​រៀងរាល់ថ្ងៃ​។ លាប​វា​ផ្ទាល់​ទៅលើ​ស្បែក​សើមៗ​ក្រោយ​ពី​ងូតទឹក​រួច​។ ចំពោះ​ស្បែក​រមាស់​, សូម​ជ្រើសរើស​ឡេ​ដែល​មិន​មាន​ក្លិនក្រអូប​។​ ​សូម​សម្អាត​ស្បែក​របស់​អ្នក​, ប៉ុន្តែ​សូម​កុំ​ធ្វើ​វា​ច្រើនពេក​។ ហ្គីម​រេកបាន​ពន្យល់ថា ការលាង​សម្អាត​វា​ច្រើនពេក​បន្ថយ​ភាព​សើម​នៃ​ស្បែក​ពី​ធម្មជាតិ​បាន​។ ការ​លាងមុខ​, ដៃ​, ជើង និង​កន្លែង​បត់​នៃ​ដៃ ឬ​ជើង​ម្តង​ក្នុង​មួយថ្ងៃ គឺ​គ្រប់គ្រាន់​ហើយ​។ អ្នក​អាច​លាង​សម្អាតខ្លួន​, ដៃ និង​ជើង​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ប្រើ​សាប៊ូ ឬ​ទឹក​លាង​សម្អាត​នៅ​កន្លែង​ទាំងនេះ​ជា​រៀងរាល់​ថ្ងៃ​នោះ​ទេ​។​ ​កាត់បន្ថយ​ការប្រើប្រាស់​ទឹ​កក្តៅ និង​សាប៊ូ​។ ប្រសិនបើ​អ្នក​មាន​ការ​រមាស់​, សូម​ប្រើ​ទឹក​ក្តៅឧណ្ណៗ​ក្នុង​រយៈពេល​ខ្លី​ដើម្បី​លាង​សម្អាត ដែល​នេះ​មិន​ធ្វើ​អោយ​រលាក​ស្បែក​នោះ​ទេ​។​ ​ហ្គីម​រេកបាន​បន្ថែមថា បន្ទប់​ក្តៅ​ហើយ​សើម​អាច​ជួយ​ការពារ​ខ្យល់​នៅក្នុង​បន្ទប់​អោយក្លាយ​ទៅ​ជា​ស្ងួត​។ នៅពេល​ដែល​អ្នក​ស្ថិតនៅ​ក្រៅ​ផ្ទះ​, ការពារ​ស្បែក​របស់​អ្នក​ពី​ខ្យល់​, ភាព​ត្រជាក់​ខ្លាំង និង​កម្តៅ​ព្រះអាទិត្យ​។​ ​ហ្គីម​រេកបាន​និយាយថា សូម​ទៅ​ជួប​នឹង​គ្រូពេទ្យ​ឯកទេស​ជំងឺ​សើ​ស្បែក​ប្រសិនបើ​អ្នក​នៅ​តែ​មាន​ស្បែក​ស្ងួត​, បែក​ស្រកា ឬរ​មាស់​ដែល​ធ្វើអោយ​អ្នក​បារម្ភ​៕ ប្រភពពីៈhttp://health.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,