Tuesday, December 24, 2013

ខ្សែ​បម្រើ​​ Andres Iniesta យល់​ព្រម​​​​ចុះ​កិច្ចសន្យា​​រយៈ​ពេល​៣​ឆ្នាំ​ទៀត​​បន្ថែម​លើ​កិច្ចសន្យា​បច្ចុប្បន្ន​ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ​ FC Barcelona ​ដែល​​ពង្រីក​ការ​ស្នាក់​នៅ​របស់​​កីឡាករ​នាំ​លេង​ (playmaker)​​​​ វ័យ​២៩​ឆ្នាំ​រូប​នេះ​នៅ​ Nou Camp ​ដល់​​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០១៨។ ប្រធាន​ក្លិប​ជើងឯក​លីក​កំពូល​អេស្ប៉ាញ​២២​សម័យ​កាល​ លោក​ Sandro Rosell ​និយាយ​នៅ​ក្រោយ​ពេល​ចុះ​ហត្ថលេខា​ថា​៖ “ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​មែនទែន។ ​ខ្ញុំ​គិត​ថា​នេះ​គឺ​ជា​កាដូ​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​គាំទ្រ​ Barcelona ទាំង​អស់​​ក្នុង​ឱកាស​បុណ្យ​ណូអែល​នេះ”។​
Iniesta ​ចូល​មក​ហ្វឹកហាត់​ក្នុង​ថ្នាល​យុវជន​ក្រុម Barca ​ក្នុង​ខែ​កញ្ញា​ឆ្នាំ​១៩៩៦​នៅ​ពេល​ដែល​គេ​មាន​អាយុ​១២​ឆ្នាំ។ ​នៅ​រដូវកាល​២០០០-០១ ​កីឡាករ​កម្ពស់​១,៧០​ម៉ែត្រ​ដែល​ជា​វីរបុរស​ស៊ុត​ឱ្យ​អេស្ប៉ាញ​ផ្ដួល​ហុល្លង់​១-០​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ FIFA World Cup 2010 ​នេះ​ត្រូវ​បាន​គ្រូ​បង្វឹក​ដំឡើង​ពី​ឈុត​ U19 ​មក​លេង​ក្នុង​ឈុត​ B ​របស់​ក្រុម​អ្នក​មាន​បុណ្យ​ មុន​ពេល​បង្ហាញ​ខ្លួន​ក្នុង​ឈុត​ធំ​របស់​ក្រុម​ជា​លើក​ដំបូង​ក្នុង​ខែ​តុលា​ឆ្នាំ​២០០២។​ ​មក​ទល់​ពេល​នេះ ​ជយលាភី​កីឡាករ​ល្អ​បំផុត​ប្រចាំ​​ទ្វីប​អឺរ៉ុប​ឆ្នាំ​២០១២​​ ចូល​លេង​ឱ្យ​ Barca ​បាន​៤៧៩​ប្រកួត ​រក​គ្រាប់​បាល់​បាន​៤៨​គ្រាប់ ​និង​​ជួយ​ឱ្យ​ក្រុម​ឈ្នះ​ពាន​ចំនួន​២១៕ ប្រភពពីៈhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,