Monday, December 23, 2013

ភ្នំពេញៈ ជនសង្ស័យ៤នាក់ ដែលជាមុខសញ្ញា ចោរប្លន់ និងកាច់កម៉ូតូដ៏សកម្មបំផុតនៅក្នុងរាជធានី ភ្នំពេញ ត្រូវបានសមត្ថកិច្ចចម្រុះ ដឹកនាំដោយព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានី ភ្នំពេញ ចុះធ្វើការ ឡោមព័ទ្ធឃាត់ខ្លួន បាននៅក្នុងបន្ទប់ជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោងប្រមាណជា ១០និង១៥នាទីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ។ តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ទី១ឈ្មោះ ស៊ឹម វីន ភេទ ប្រុសអាយុ៣២ឆ្នាំ មានមុខរបររត់ម៉ូតូឌុប រស់នៅភូមិបន្ទាយ ឃុំបន្ទាយ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងទី២ ឈ្មោះ រុយ នី ភេទប្រុស អាយុ៤៤ឆ្នាំ មានមុខរបរជាទាហាន មានស្រុកកំណើត នៅភូមិរាក់ជ័យ ឃុំ រាក់ជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ទី៣ឈ្មោះ ឃុន វ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានមុខរបរ ជាកម្មករសំណង់ និងទី៤ឈ្មោះ ផុន ផាត់ ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរជាកម្មករសំណង់ រស់នៅភូមិកោះជ័យ ឃុំកោះជ័យ ស្រុកពាមរ៍ ខេត្តព្រៃវែង ។ ក្នុងនោះដែរ ធ្វើការដកហូតម៉ូតូបាន ចំនួន៥គ្រឿង ទី១ ម៉ាកCRF ពណ៌ក្រហមលាយស គ្មានស្លាកលេខ ទី២ XT ពណ៌ខៀវគ្មាន ស្លាកលេខ ទី៣ សេ125 សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CA-9636 ទី៤ សេ ១២៥ សេរីឆ្នាំ២០១៣ ពណ៌ខ្មៅពាក់ស្លាក លេខ ភ្នំពេញ 1CC-5098 ទី៥ BELY ពណ៌ទឹកប្រាក់ លាយខៀវ ពាក់ស្លាកលេខ កណ្តាល 1G-3147 ។ លោក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ការចុះឃាត់ខ្លួនជនសង្ស័យ ទាំងបីនាក់នេះគឺលោកបានដឹកនាំកម្លាំងចុះទៅសហការ ជាមួយកម្លាំងចម្រុះ មកពីរាជធានីភ្នំពេញដែល នាំដោយលោក សុខ រឿន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។ លោកបានបន្តទៀតថា មុខសញ្ញាទាំងនេះ គឺជាមុខសញ្ញា ដ៏សកម្មភាពបំផុត ដែលតែងតែធ្វើសកម្មភាព កាច់ករនិងប្លន់ម៉ូតូ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាល ខេត្តនានា ដែលធ្វើឲ្យ ប្រជាពលរដ្ឋមានការ ខ្លារអារនិងក្រុមទាំងយ៉ាងខ្លាំងបំផុត ហើយការបង្រ្កាបបានក្រុមទាំងនេះ គឺជាការជួយកាត់ បន្ថយក្តីកង្វល់ របស់បងប្អូន ប្រជាពលរដ្ឋ ឲ្យទទួលបានភាពកក់ក្តៅ ពីសមត្ថកិច្ចផងដែរ ។ លោកបានបន្តទៀតថា បន្ទាប់ពីបង្រ្កាបបានជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាង ត្រូវបញ្ជូនទៅកាន់ នគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់៕
ប្រភពពីៈhttp://www.khmerload.com

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,