ភាគច្រើនមនុស្សគ្រប់គ្នាទាំងអស់តែងតែចង់បាននូវដំណេកដ៏ល្អ និងមានអារម្មណ៍ធូរស្បើយច្រើននៅពេលពួកគេភ្ញាក់ពីដេកព្រឹកឡើយ។ មធ្យោបាយដ៏ល្អមួយដើម្បីធ្វើរឿងនេះបានគឺចៀសវាងនូវទម្លាប់មួយចំនួនមុនពេលចូលដេក។
ចៀសវាងភេសជ្ជភ្ញោចអារម្មណ៍ រួមទាំងអាហារផងដែរ
ជាតិកាហ្វេអ៊ីន, ការហាត់ប្រាណ, អាហារមានជាតិស្ករ, អាហារហេិះ មិនល្អសម្រាប់ការទទួលទានមុនពេលចូលដេកទេ។ ការហាត់ប្រាណគឺជាគំនិតមួយដ៏អស្ចារ្យសម្រាប់ហាត់ពេលថ្ងៃ។ ការហាត់ប្រាណមុនពេលចូលដេកនឹងធ្វើអោយបុគ្គលនោះមិនអាចដេកលក់បានដោសយារតែឥទ្ធិពលធ្វើអោយរាងកាយមាំមួនរបស់ការហាត់ប្រាណនោះ។ ការហាត់ប្រាណអាចជួយអោយមនុស្សដេកលក់បានយ៉ាងស្កប់ស្កលនៅពេលយប់ ប៉ុន្តែទាល់តែហាត់ប្រាណហើយច្រើនម៉ោងដែរ។ ចូរមិនត្រូវព្យាយាមហាត់ប្រាណរយៈពេល ៣ម៉ោងមុនពេលដេកឡើយ ព្រោះវាអាចធ្វើអោយរាងកាយក្តៅ និងពិបាកក្នុងការដេក។
មិនត្រូវងូតទឹកក្តៅឡើយ
ចូរមិនត្រូវងូតទឹកក្តៅរយៈពេលយ៉ាងហោចណាស់ មួយម៉ោងមុនពេលចូលដេកឡើយ។ ការហាត់ប្រាណច្រើនពេក ឬការងូតទឹកក្តៅមុនពេលចូលដេកហាក់បីដូចជាគំនិតមួយល្អណាស់ ប៉ុន្តែវាក៏អាចធ្វើអោយរាងកាយចេញកម្តៅខ្លាំង និងធ្វើអោយការដេកកាន់តែពិបាក។ ចូរព្យាយាមធ្វើអោយរាងកាយត្រជាក់សិនមុនពេលចូលដេក។ ការដែលក្តៅពេក ឬបែកញើសច្រើនពេកអាចរំខានដល់ការដេកបានទាំងអស់។
ចៀសវាងការទទួលទានជាតិកាហ្វេអ៊ីន
មិនត្រូវព្យាយាមញ៉ាំអាហារអ្វីដែលមានជាតិកាហ្វេអ៊ីនក្រោយពីម៉ោង ៤រសៀលឡើយ។ រដ្តធម្មជាតិរបស់រាងកាយចាប់ផ្តើមសម្រាកក្រោយពីម៉ោងបួន ហើយការដែលបន្តភ្ញោចដល់រាងកាយទៀតអាចនឹងរំខានដល់ចលនាវដ្តរបស់សារីរាង្គខាងក្នុងពោះ ដែលជាហេតុនាំអោយរំខានដល់ការដេក។ គ្រឿងស្រវឹងក៏អាចធ្វើអោយរំខានដល់ការដេកបានដែរ ប៉ុន្តែការទទួលទានភេសជ្ជៈគ្រប់ប្រភេទច្រើនរយៈពេលមួយ ឬពីរម៉ោងមុនពេលចូលដេកនឹងធ្វើអោយពួកគេងើបពីដេកដើម្បីទៅងូតទឹក និងរំខានដល់ការដេកថែមទៀត។ មិនត្រូវចូលដេកទាំងស្រេកទឹកឡើយ ព្រោះវានឹងធ្វើអោយអ្នកភ្ញាក់នៅពាក់កណ្តាលយប់ដើម្បីផឹកទឹកជាមិនខាន៕
ប្រភពពីៈhttp://health.com.kh
Wednesday, December 25, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment