Tuesday, December 24, 2013

កាលពីប៉ុន្មានសប្ដាហ៍មុននេះ មានធ្លាយព័ត៌មានថា ក្រុមហ៊ុន Apple នឹងបង្ហាញផលិតផលប្រភេទថ្មី នៅឆ្នាំក្រោយ ដែលមិនជា iPhone, iPad, iPod និង Mac នោះទេ ដែលធ្វើឲ្យអ្នកគាំទ្រ និងមហាជនមានការ សង្ស័យយ៉ាងខ្លាំងថាវាជាអ្វី។ នៅពេលនេះ វាហាក់ស្របនឹងព័ត៌មានខាងលើ ដោយសារតែប្រភព ព័ត៌មានច្បាស់ការណ៍ មួយបានរាយការណ៍មកថា ក្រុមហ៊ុន Apple បានស្នើសុំប៉ាតង់ថ្មីចំនួន ២ សម្រាប់ផលិតផល ប្រភេទថ្មីរបស់ខ្លួន ដែលមួយពាក់ព័ន្ធ នឹងចង្វាក់បេះដួង និងមួយទៀតពាក់ព័ន្ធនឹងអេក្រង់។ ប្រភពដដែលបានបន្តទៀតថា ផលិតផលថ្មីរបស់ក្រុមហ៊ុន Apple នឹងបង្ហាញខ្លួននៅឆ្នាំ ២០១៤ ប៉ុន្តែមិនច្បាស់ថាវាគឺជា iWatch ឬមួយយ៉ាងណានោះទេ។ ក្រុមអ្នកវិភាគបានលើកឡើងថា បើសិនជាប៉ាតង់ថ្មីពាក់ព័ន្ធ នឹងចង្វាក់បេះដួង នោះវាអាចជាស្មាមតហ្វូន ប៉ុន្តែជាស្មាតហ្វូនសេរីថ្មី ខុសប្លែកពីស្មាតហ្វូនបច្ចុប្បន្ន។ គួរបញ្ជាក់ផងដែរថា រាល់ផលិតផល របស់ក្រុមហ៊ុន Apple នីមួយៗត្រូវបានបង្កើត ឡើងដោយចិត្តទុកដាក់ និងសមស្របទៅតាម តម្រូវការរបស់អ្នក៕
ប្រភពពីៈhttp://www.lookingtoday.com

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,