Monday, December 23, 2013

ដើម្បី​អបអរ​ថ្ងៃ​បុណ្យ Christmas ដែល​នឹង​ជិត​មក សល់​តែ ៣ថ្ងៃ​ខាង​មុខ ក្រុមហ៊ុន Microsoft បាន​ប្រកាស​ជា​សាធារណៈ​ថា Windows Phone user ដែលកំពុង​ប្រើ​​សេវាកម្ម Cloud Storage របស់​ខ្លួន​ទាំង​អស់​អាច​នឹងត្រូវ​ជ្រើសរើស​ឱ្យ​​ទទួល​បាន​ទំហំ 20GB បន្ថែម​ទៀតដោយ​ឥត​គិត​ថ្លៃ។
អតិថិជន​ដែល​ប្រើ device ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone នឹង​ទទួល​បាន​សារ​បញ្ជាក់​អំពី​របៀប​ក្នុង​ការ​ទទួល​បាន Sky Drive 20GB សុពលភាព ១ឆ្នាំ។ សេវាកម្ម SkyDrive ជា​ធម្មតា​ផ្ដល់​ជូន​សម្រាប់​អតិថិជន​ដែល​ចុះឈ្មោះ​ដំបូង ​តែ 7GB ប៉ុណ្ណោះ ហើយ​ប្រសិន​ចង់​បាន​ទំហំ​ផ្ទុក​ធំ​ជាង​នេះ គឺ​តម្រូវ​ឱ្យ​ទិញ។ SkyDrive មាន​ឱ្យ​ប្រើ​ស្រាប់ៗ​​នៅ​លើ device ដែល​ដំណើរការ​ជា​មួយ Windows Phone ហើយ​អាច​កំណត់​ឱ្យ upload រូបថត​ពី​ក្នុង device ចូល​ទៅ cloud បាន​ដោយ​ស្វ័យប្រវត្តិ។ ទោះជាយ៉ាងណា ពុំ​មាន​ព័ត៌មាន​បញ្ជាក់ពី Microsoft ​ថា តើ user ប្រភេទ​យ៉ាង​ណា​ទើប​អាច​ទទួល​បាន​ការ​ផ្ដល់​ជូន SkyDrive 20GB ឥត​គិត​ថ្លៃ​នោះ​ទេ។ រង់​ចាំ​អ៊ុត​មើល តើ​គណនី​របស់​អ្នក​នឹង​ទទួល​បាន​សារ​បញ្ជាក់​ពី Microsoft ឬ​អត់​នៅ​អំឡុង​ប៉ុន្មាន​ថ្ងៃ​នេះ? ប្រភពពីៈhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,