Friday, March 7, 2014

តើ​មាន​អារម្មណ៍​រន្ធត់​យ៉ាង​ណា​ទៅ នៅ​ពេល​ដែល​ភ្ញាក់​ដឹង​ខ្លួន​ឡើង​ក្នុង​រណ្ដៅ​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​សាកសព ដោយ​មិន​ចង​ចាំ​ថា​មាន​អ្វី​កើត​ឡើង? នេះ​គឺ​ជា​បញ្ហា​មួយ​ដែល​ តួ​អង្គ​ក្នុង​ខ្សែ​ភាពយន្ត “Open Grave” បាន​ជួប​ប្រទះ។ ​“Open Grave” គឺ​ជា​ភាពយន្ត​រន្ធត់​ថ្មី​មួយ​ទៀត​ពី​អាមេរិក ដែល​ជា​ការ​ដឹកនាំ​ដោយ​អ្នក​ដឹកនាំ​ជនជាតិ​អេស្ប៉ាញ Gonzalo López-Gallego ដែល​ពោរពេញ​ដោយ​ឈុត​ឆាក​ភ័យ​រន្ធត់ និង​បង្កប់​នូវ​អាថ៌កំបាំង​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មាន​ចម្ងល់​ចង់​តាម​ដាន​ទស្សនា​ពី​ដើម​ដល់​ចប់។

ohn ​បាន​ដឹង​ខ្លួន​នៅ​ក្នុង​រណ្ដៅ​មួយ​ដែល​ពោរពេញ​​ដោយ​សាកសព ហើយ​គេ​​មិន​ចង​ចាំ​ថា​មាន​អ្វី​កើត​ឡើង​ឡើយ​នៅ​មុន​នេះ។ ស្ត្រី​មិន​ស្គាល់​មុខ​ម្នាក់​​បាន​បោះ​ខ្សែ​មួយ​ដើម្បី​ឲ្យ​គេ​ឡើង​ពី​រណ្ដៅ​នេះ​រួច។ ក្រោយ​មក​ John ​ក៏​ធ្វើ​ដំណើរ​ទៅ​ដល់​ផ្ទះ​មួយ​ដែល​មាន​មនុស្ស​ ៥​នាក់ រួម​មាន​មនុស្ស​ស្រី​គ​ម្នាក់​ដែល​បាន​ជួយ​សង្គ្រោះ​គេ, បុរស​ ៣​នាក់ និង​នារី​ម្នាក់ ដែល​ពួក​គេ​ទាំង​ ៥​នាក់​សុទ្ធ​តែ​មិន​ស្គាល់​ពី​អត្តសញ្ញាណ​ខ្លួន​ឯង​ដូច​ជា John ដែរ។
ការ​សង្ស័យ​បាន​បង្កើត​ជា​ជម្លោះ​ និង​អំពើ​ហិង្សា​រវាង​មនុស្ស​មួយ​ក្រុម​នេះ ជុំ​វិញ​ការ​ចង់​ដឹង​ថា​ពួក​គេ​ទាំង​អស់​មាន​ប្រភព​មក​ពី​ណា ហើយ​មាន​រឿង​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​មក​ជួប​ជុំ​គ្នា​បែប​នេះ។ ដំណើរ​ស្វែង​រក​អាថ៌កំបាំង​នេះ នឹង​ធ្វើ​ឲ្យ​ពួក​គេ​ជួប​នូវ​រឿង​ដ៏​គួរ​ឲ្យ​ភ័យ​រន្ធត់​ជា​ច្រើន។
ចង់​ដឹង​ថា​តើ​អ្នក​ណា​ជា​អ្នក​សម្លាប់​មនុស្ស​ក្នុង​រណ្ដៅ​នោះ? តើ​ក្នុង​ចំណោម​ពួក​គេ​ទាំង ៦​នាក់​ពិត​ជា​មាន​ឃាតករ ឬ​ក៏​ជា​ស្នាដៃ​របស់​ខ្មោច​បិសាច? ចម្លើយ​ទាំង​នេះ​នឹង​មាន​បកស្រាយ​ក្នុង​ខ្សែភាពយន្ត “Open Grave” ដែល​មាន​ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​នេះ​ហើយ នៅ​រោងភាពយន្ត​ផ្លាទីនៀម ផ្សារ​ទំនើប​សូរិយា។ កុំ​ភ្លេច​ចូល​រួម​ទស្សនា​ទាំង​អស់​គ្នា!
ទស្សនា​ឈុត​ខ្លី ខាង​ក្រោម​នេះ៖


ប្រភពពីhttp://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,