Sunday, January 5, 2014

នៅ​ទី​បំផុត​​ខ្សែ​ប្រយុទ្ធ​ក្លិប Borussia Dortmund, Robert Lewandowski បាន​ចុះ​កុងត្រា​​នៅ​ក្លិប  គូ​ប្រជែង Bayern Munich ដូច​ការ​បញ្ជាក់​របស់​លោក ​ Jurgen Klopp នា​ពេល​កន្លង​មក​មែន។ កិច្ច​សន្យា​​រយៈ​ពេល​៥ឆ្នាំ​នេះ នឹង​ត្រូវ​គិត​ចាប់​ពី​ខែ​មិថុនា​ត​ទៅ​ បាន​ន័យ​ថា​ ​កីឡាករ​​ វ័យ​២៥ឆ្នាំ​រូប​នេះ នឹង​ផ្លាស់​ទៅ​លេង​នៅ Bayern ជា​ផ្លូវការ​នៅ​​​​ពេល​បញ្ចប់​កិច្ចសន្យា​នៅ Dortmund ជា​មុន​សិន។


ក្រោយ​​ទទួល​បាន​ Lewandowski ​​ពី​ក្លិប​គូ​ប្រជែង​របស់​ខ្លួន​ដោយ​ជោគជ័យ​​រួច​ហើយ​នោះ​ លោក Karl-Heinz Rummenigge ប្រធាន​ក្លិប Bayern Munich បាន​និយាយ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់​ក្លិប​ថា៖ “យើង​រីករាយ​ក្រៃលែង​ពេល​កិច្ចព្រមព្រៀង​នៃ​ការ​ដោះដូរ​បាន​សម្រេច។ Robert Lewandowski គឺ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​អស្ចារ្យ​ម្នាក់​នៅ​ក្នុង​លោក ហើយ​គាត់​នឹង​ជួយ​ពង្រឹង​ក្រុម​ FC Bayern ឲ្យ​កាន់​តែ​ខ្លាំង”។
Lewandowski គឺ​ជា​កីឡាករ​សំខាន់​ទី​២​របស់ Dortmund ​​ក្នុង​រយៈ​ពេល​១ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​បាន​ផ្លាស់​ទៅ​​​ Bayern ក្រោយ​ពី Mario Gotze ចុះ​កុងត្រា​ដូច​គ្នា​នេះ​​កាល​ពី​ខែ​មេសា​​កន្លង​ទៅ។
ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប៉ូឡូញ​រូប​នេះ បាន​ជួយ​ឲ្យ Dortmund ឈ្នះ​ពាន​ Bundesliga ២រដូវ​កាល​ជាប់​គ្នា ២០១០-២០១១ និង​២០១១-២០១២ បូក​រួម​ទាំង​ពាន DFB-Pokal Cup ឆ្នាំ​២០១២ ក្រោយ​ផ្លាស់​ពី​​ក្លិប Lech Poznan នា​ឆ្នាំ​២០១០។

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,