ថ្នាំរបស់ក្រុមហ៊ុនផលិតបានព្យាយាមរយៈពេលយូរមកហើយដើម្បីធ្វើថ្នាំមួយអាចមានឥទ្ធិពលបង្កើនចំណង់ផ្លូវភេទស្ត្រីបាន។ ប៉ុន្តែរដ្ឋបាលចំណីអាហារ និងឱសថមិនបានអនុញ្ញាតអោយថ្នាំទាំងអស់អាចប្រើប្រាស់សម្រាប់គោលបំណងនេះទេ។
បើសិនជាអ្នកត្រូវការថ្នាំ គ្រូពេទ្យប្រហែលជាចេញវេជ្ជបញ្ចាដូចខាងក្រោមនេះដើម្បីអាចសម្រួលដល់ចំណង់ផ្លូវភេទបាន។
ក្រែមលាបប្រភេទ អេស្ត្រូជែន
ក្រែមប្រភេទនេះអាចជួយដោះស្រាយបញ្ហាស្ងួតទ្វារមាស ដែលជាហេតុផលធ្វើអោយឈឺចាប់ខ្លាំងពេលរួមភេទបាន។ ជាធម្មតារឿងនេះកើតឡើងបាននៅពេលចំនួនអ័រម៉ូនអេស្ត្រូជែនធ្លាក់ចុះដោយសារតែការរាំងរដូវ ឬបំបៅដោះកូន។ អេស្ត្រូជែនក៏អាចមានជាទម្រងផ្សេងៗទៀតដែរដូចជា ថ្នាំគ្រាប់ ឬបង់បិទស្បែក។
ថ្នាំបំបាត់អាការៈងាប់លិង្គ
ជាម្តងម្កាល គ្រូពេទ្យអាចនឹងចេញថ្នាំព្យាបាលអាការៈងាប់លិង្គអោយស្ត្រីដែលពិបាកនឹងទទួលបានភាពស្រើបស្រាលពេលរួមភេទ ឬឈានដល់កំពូលប្រើដែរ។ ថ្នាំទាំងនេះជួយបង្កើនលំហូរឈាមទៅប្រដាប់ភេទ។ ប៉ុន្តែវាទំនងជាមិនអាចជួយដល់អ្នកណាដែលខ្វះចំណង់ផ្លូវភេទ ឬមិនអាចឈានដល់ចំណុចកំពូលឡើយ។ ស្ត្រីដែលរាំងរដូវហើយ ប្រហែលជាត្រូវការប្រើថ្នាំបំប៉នអេសស្តូស្តេរ៉ូនដើម្បីអោយថ្នាំព្យាបាលអាការៈងាប់លិង្គមានប្រសិទ្ធភាព។
តេសស្តូស្តេរ៉ូន
អ័រម៉ូនតេស្តូស្តេរ៉ូន និងអង់ដ្រូជែនអាចនឹងថយចុះទៅលើស្ត្រីដែលមានអាយុកាន់តែច្រើន។ អ័រម៉ូនទាំងនេះប្រហែលជាដើរតួនាទីយ៉ាងសំខាន់ក្នុងមុខងាផ្លូវភេទទាំងបុរស និងស្ត្រី។ ចំពោះស្ត្រីដែលខ្សោយចំណង់ផ្លូវភេទមុនពេល, ក្នុងពេល ឬក្រោយពេលរាំងរដូវ ឬស្ត្រីដែលធ្លាប់វះកាត់ក្រពេញអូវ៉ែចោល អ្នកឯកទេសមួយចំនួនបានណែនាំអោយប្រើប្រាស់វិធីព្យាបាលដោយប្រើអ័រម៉ូនតេស្តូស្តេរ៉ូន។ ទោះបីជាយ៉ាងណាក៏ដោយ វានៅតែមានផលរំខានច្រើនដែរ។
ស្ត្រីម្នាក់ៗមានលក្ខណៈខុសៗគ្នាទាំងអស់ ដូច្នេះវាប្រហែលជាត្រូវការការពិសោធន៍មួយចំនួនដើម្បីដឹងថាអ្វីទៅដែលមានប្រសិទ្ធភាពចំពោះអ្នក៕
0 comments:
Post a Comment