ក្នុងនាមជាប្រធានក្រុមហ៊ុន Greystoke និងជាអ្នកស្រាវជ្រាវខាងផ្នែកថាមពលពិសេសផងនោះ លោក Greystoke បានសម្រេចចិត្តនាំប្រពន្ធ និងកូនតូចចូលទៅក្នុងព្រៃដែលត្រូវបាន កំណត់ទីតាំងថា ជាកន្លែងដែលផ្ទាំងថ្មនោះបានធ្លាក់មកចំ។
ការស្រាវជ្រាវត្រូវបានធ្វើឡើងអស់រយៈពេលជាច្រើនខែ នៅតែមិនឃើញផ្ទាំងថ្មនោះសោះ ដូច្នេះលោកក៏សម្រេចចិត្តត្រលប់ទៅទីក្រុង New York វិញ។ ដោយចៃដន្យពេលធ្វើដំណើរត្រលប់ទៅវិញ លោកប្រទះឃើញជ្រលងភ្នំថ្មមួយនៅក្នុងព្រៃដ៏សែនជ្រៅនោះ។ ទីបំផុតការស្រាវជ្រាវរបស់លោកត្រូវបានលាតត្រដាងក្នុងរូងភ្នំថ្មនោះ ប៉ុន្តែក្រោយពីលោកឆ្កឹះដុំថ្មនោះមួយចំណែក សម្រាប់តែតំបន់នោះចាប់ផ្ដើមរញ្ជួយដីភ្លាមមួយរំពេច។
សភាពការណ៍មិនសូវស្រួលលោកក៏នាំប្រពន្ធ និងកូនតូច J.J រត់ឡើងយន្ដហោះវិញទាំងតក់ក្រហល់។ ជាសំណាងអាក្រក់ ដុំថ្មដ៏តូចដែលលោកបានឆ្កឹះនោះ គឺមានថាមពលម៉ាញេទិចយ៉ាងខ្លាំង រហូតដល់ថ្នាក់ទាញឱ្យយន្ដហោះនោះធ្លាក់ចូលទៅក្នុងព្រៃ។
មនុស្សក្នុងយន្ដហោះនោះ ស្លាប់ទាំងអស់ លើកតែកុមារ៉ា J.J កូនប្រុសបង្កើតរបស់លោក Greystoke ម្នាក់គត់ដែលនៅមានជីវិត។ តែងតោលម្នាក់ឯងក្នុងព្រៃដ៏សែនជ្រៅ J.J ក៏ត្រូវបានសត្វគីងកុងរើសយកទៅចិញ្ចឹម។ ចំណែកឯក្រុមហ៊ុនរបស់ឪពុករបស់គេ ត្រូវបានអ្នកផ្សេងលួចយកកាន់កាប់ ហើយប្រធានក្រុមហ៊ុនថ្មីនោះ ក៏នៅតែតាមរកថាមពលថ្មដដែលនេះដូចឪពុករបស់ Tarzan ដូចគ្នាដែរ។

ចង់ដឹងសាច់រឿងបន្ទាប់ កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា នៅរោងកុនលំដាប់អន្តរជាតិ Platinum Cineplex ផ្សារទំនើបសូរិយាជាន់ទី៥៕
ប្រភពពីhttp://news.sabay.com.kh
RSS Feed
Twitter
Friday, December 20, 2013
Unknown
Posted in
0 comments:
Post a Comment