BlackBerry ខណៈដែលកំពុងប្រកាសបញ្ជីសារពើពន្ធប្រចាំត្រីមាសទី៣ ឆ្នាំ២០១៣ ថ្មីៗនេះ ក៏បានអះអាងជាសាធារណៈនូវគម្រោងនឹងបន្តបញ្ចេញ Smartphone ស៊េរីថ្មីៗនៅពេលខាងមុខដោយចាប់ដៃសហការជាមួយ Foxconn រយៈពេល ៥ឆ្នាំទៅមុខ។
Smartphone ស៊េរីថ្មីនឹងចរាចរលើទីផ្សារជាមួយប្រព័ន្ធប្រតិបត្តិការ BlackBerry 10 ក្រោមលេខកូដ Jakarta។ លោក John Chen នាយកប្រតិបត្តិរបស់ BlackBerry បានអះអាងនៅថ្ងៃនេះថា device ថ្មីនឹងត្រូវប្រកាសចេញផ្លូវការនៅអំឡុងខែមីនា ឬមេសា ក្នុងឆ្នាំ២០១៤ ក្រោយនេះ នៅក្នុងប្រទេសឥណ្ឌូណេស៊ីដំបូង។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន n4bb។
ពុំមានព័ត៌មានលំអិតពីលក្ខណៈសម្បត្តិរបស់ device ថ្មីនេះនៅឡើយ។ លោក Chen អះអាងថា BlackBerry នឹងផ្ដោតខ្លាំងលើការអភិវឌ្ឍន៍ផ្នែក Software រីឯផ្នែក Hardware គឺក្រុមហ៊ុន Foxconn ជាអ្នកទទួលបន្ទុក។ គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Foxconn ក៏ជាដៃគូ សហការយ៉ាងជិតស្និតរបស់ Apple ដែលបានទទួលបន្ទុកក្នុងការដំឡើង iPhone៕
Sunday, December 22, 2013
Subscribe to:
Post Comments (Atom)
RSS Feed
Twitter
Sunday, December 22, 2013
Unknown

Posted in
0 comments:
Post a Comment