Sunday, January 5, 2014

ស្រោម​ទូរសព្ទ​iPhone ថ្មី​ដ៏​ទំនើប​ដើរ​តួ​ជា​ភ្លើង​ហ្វ្លាស​ជំនួយ​ក្នុង​ការ​ថត​រូប​ក្នុង​ទី​ខ្វះ​ពន្លឺ ឡូយ​មិន​ចាញ់​ហ្វ្លាស​កាមេរ៉ា​អាជីព​ពពួក​DSLR របស់​Canon ឬ​Nikon សម្រេច​ជា​រូបរាង​ហើយ។
ស្រោម​ការពារ​ទូរសព្ទ​ពី​ការ​សឹក ឆ្កូត ព្រម​ទាំង​មាន​មុខងារ​បម្លែង​ភ្លើង​ហ្វ្លាស​LED នៅ​ជាប់​នឹង​កាមេរ៉ា​ផ្នែក​ខាង​ក្រោយ​ទៅ​ជា​ភ្លើង​ភ្លឺ​ទៅ​តាម​LED របស់​សំបក នេះ​មាន​ឈ្មោះ​ថា Sparkbeats។



ក្រុម​អ្នក​រចនា​Sparkbeats សម្រាប់​Smartphone កំពូល​ដែល​អង្រួន​ចិត្ត​យុវវ័យ​ទូទាំង​សាកល​លោក​នេះ​ បាន​ឲ្យ​ដឹង​ថា ស្រោម​iPhone ថ្មី​ដែល​មាន​លទ្ធភាព​លើស​ពី​មុខងារ​ការពារ និង​ភ្លើង​បំភ្លឺ​សម្រាប់​ចាប់​យក​រូបភាព​ក្នុង​ទី​ងងឹត​មិន​ចាញ់​កាមេរ៉ា​តម្លៃ​រាប់ពាន់​ដុល្លារ​ហើយ​នោះ Sparkbeats នៅ​មាន​មុខងារ​ផ្សេង​ទៀត​ដែល​អ្នក​ប្រើប្រាស់​អាច​កំណត់​មុខងារ​ភ្លើង​បាន​ដូច​ជា ឲ្យ​ភ្លឺ​ពេល​ចាក់​ចម្រៀង​ និង​Notificaiton ផ្សេងៗ។
យ៉ាង​ណា​មិញ ម្ចាស់​គំនិត​ទាំង​នេះ មិន​បាន​បញ្ជាក់​ពី​តម្លៃ ​និង​ពេលវេលា​នៃ​ការ​វាយ​លុក​ទីផ្សារ​យ៉ាង​ណា​ទេ។

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,