Wednesday, January 29, 2014

តារា​ចម្រៀង Justin Bieber មាន​គម្រោង​បើក​ហាង​ចាក់​សាក់​មួយ ក្នុង​អំឡុង​ពេល​ដែល​គេ​ឈប់​សម្រាក​ពី​សិល្បៈ។ តារា​ចម្រៀង​សម្បូរ​បញ្ហា រូប​នេះ​កំពុង​តែ​មាន​គម្រោង​ឈប់​សម្រាក​មួយ​រយៈ​ពី​សិល្បៈ និង​រស់​នៅ​កន្លែង​មួយ​ជាមួយ​ឪពុក​របស់​គេ Jeremy ដើម្បី​បើក​ហាង​ចាក់​សាក់​មួយ។
ប្រភព​មួយ​បាន​ប្រាប់​សារព័ត៌មាន Radar Online ថា “Justin បាន​ប្រាប់​ម្ចាស់​ផលិតកម្ម​របស់​គេ​ថា គេ​ត្រូវ​ការ​សម្រាក​មួយ​រយៈ​ពី​ការផលិត​បទ​ចម្រៀង និង​ប្រគំ​តន្ត្រី​ទេសចរណ៍។ គម្រោង​រយៈ​ពេល​ខ្លី​មួយ​​របស់​គេ​គឺ​ការ​បើក​ហាង​ចាក់​សាក់​មួយ​កន្លែង​ជាមួយ​ឪពុក​របស់​គេ។ ពួក​គេ​បាន​និយាយ​រឿង​នេះ​ជាមួយ​គ្នា​ជា​យូរ​មក​ហើយ។ គេ​មាន​ក្ដី​ស្រមៃ​ជា​ម្ចាស់​មុខ​ជំនួញ​ជោគជ័យ​ម្នាក់”។

សាក់​នៅ​លើ​ខ្លួន​ Justin Bieber
Justin ចូល​ចិត្ត​ការ​សាក់​ខ្លាំង​មែន​ទែន ហើយ​នៅ​លើ​រាង​កាយ​របស់​គេ​មាន​រួប​សាក់​ចំនួន ២០​កន្លែង។
មិត្ត​របស់​តារា​ចម្រៀង​រូប​នេះ​និយាយ​ថា ការ​បើក​មុខ​ជំនួញ​ថ្មី​នឹង​អាច​ផ្ដល់​ពេល​វេលា​ឲ្យ​តារា​រូប​នេះ​អាច​សម្រួល​អារម្មណ៍ និង​ឈប់​បង្ក​បញ្ហា​តទៅ​ទៀត​បាន។ ប្រភព​រូប​នេះ​ក៏​បាន​បន្ត​ទៀត​ថា “ក្រុម​ការងារ​របស់ Justin បារម្ភ​ខ្លាច​តែ​គេ​នៅ​ស្ងៀម​មិន​ធ្វើ​អ្វី ហើយ​បន្ត​ជប់លៀង​ជាមួយ​មិត្តភ័ក្ដិ​របស់​គេ​ទៀត។ អ្នក​គ្រប់​គ្នា​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់​ Justin ដែល​ចង់​សម្រាក ប៉ុន្តែ​គេ​គួរ​តែ​មាន​គម្រោង​អ្វី​មួយ ដើម្បី​កុំ​ឲ្យ​អត់​ការងារ​ធ្វើ​ហើយ​ដើរ​បង្ក​បញ្ហា​ដូច​មុន​ៗ​ទៀត” ៕

ប្រភពពីhttp://news.sabay.com.kh/
កូរ៉េ៖ តារាម៉ូដែលកូរ៉េខាងត្បូង ដែលមានសម្រស់ស្រស់ស្អាត និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ នាង Lee Eun Seo បានបង្ហាញរូបភាពជាច្រើនសន្លឹក បង្អួតសម្រស់តាមប្រព័ន្ធអនឡាញកម្សាន្ត និងបញ្ចេញស្ទីល ចង់ដោះអាវបង្អួតសុដន់ ដាក់ទស្សនិកជន គួរជាទីគយគន់ ទាំងមិនចេះជិនណាយ។ ស្ទីលដោះអាវ របស់នាង Lee Eun Seo ធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រ តាមប្រព័ន្ធអនឡាញ មានការចាប់អារម្មណ៍យ៉ាងច្រើន នឹងរូបភាព បង្អួតសម្រស់សាច់សខ្ចី ថែមទាំងលេងស្ទីលបញ្ចេញអាវក្នុងពណ៌ ខ្មៅរបស់នាង ធ្វើឲ្យអ្នកគាំទ្របុរសក្តៅភ្នែកគ្រប់ៗគ្នា៕ សូមទស្សនារូបភាពដូចខាងក្រោម៖












ប្រភពពីhttp://www.lookingtoday.com/
អាម៉េរិក ៖ នាង Zaria Forman បានបង្កើតនូវផ្ទាំងគំនូររូបភាព បែបផែនទឹកកកជាច្រើន ជាមួយនឹងការគូប្រើប្រាស់តែម្រាមដៃ របស់នាងប៉ុណ្ណោះ ពោលមិនមានការប្រើប្រាស់ ខ្មៅដៃ ឬក៏ជក់អ្វីនោះទេ ។ប៉ុន្តែសម្រាប់រូបភាពដែលសម្រេចបាន មានភាពស្រស់ស្អាត និងគួរឲ្យទាក់ភ្នែកតែម្តង។
នាង Zaria Forman បាននិយាយថា «នៅពេលដែលខ្ញុំ ធ្វើដំណើរ ខ្ញុំតែងតែផ្តោតអារម្មណ៍ ទៅលើទេសភាព ហើយចងចាំវាទុកក្នុងចិត្ត។ ពេលដែលត្រឡប់មកកាន់កន្លែងធ្វើការ ខ្ញុំក៏ចាប់ផ្តើមបង្កើតរូបគំនូរឡើង ដោយការគូរនេះ ខ្ញុំប្រើប្រាស់តែម្រាមដៃប៉ុណ្ណោះ ដោយមានលាយទឹកថ្នាំពណ៌ ជាច្រើនស្រទាប់ ទើបធ្វើឲ្យរូបភាពមានលក្ខណៈ រស់រវើកបែបនេះ»។
វិចិត្រករសញ្ជាតិអាម៉រិករូបនេះ ធ្លាប់បានធ្វើដំណើរ ទៅកាន់តំបន់ផ្សេងៗជាច្រើន តាំងពីនាងនៅវ័យកុមារ មកម្ល៉េះ ទើបធ្វើឲ្យនាងចូលចិត្ត ទៅលើការគូររូបភាព បែបទេសភាពយ៉ាងនេះ៕







 ប្រភពពីhttp://www.lookingtoday.com/

Tuesday, January 28, 2014

ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League របស់ចក្រភពអង់គ្លេស សប្តាហ៍ទី ២៣ បានបញ្ចប់ទៅអស់ ៦ ប្រកួតហើយ កាលពីយប់ម្សិលមិញនេះ ដោយក្រុមហង្សក្រហម Liverpool បានព្រលះស្បែក Everton ៤ទល់នឹង០ ខណៈបិសាចក្រហម Manchester United ក៏យកឈ្នះ Cardiff ២ទល់នឹង០ ឯក្រុមកាំភ្លើងធំ Arsenal បានត្រឹមស្មើ ២ទល់នឹង២ នាទឹកដីរបស់ក្រុម Southampton។
Liverpool 4 – 0 Everton
ជាមួយនឹងទស្សនិកជនប្រមាណជាង ៤ ម៉ឺននាក់ នាទឹកដី Anfield របស់ក្រុមហង្សក្រហម Liverpool បានស្វាគមន៍ក្រុមភូមិផងរបងជាមួយ Everton កន្លងទៅនេះ។
ការប្រកួតបានត្រឹមតែ ២១ នាទីប៉ុណ្ណោះ ប្រធានក្រុមរបស់ Liverpool កីឡាករ Steven Gerrard បានទែតបញ្ចូលទី បន្ទាប់ពីការបញ្ចូនបាល់ជ្រុងពីសំណាក់ខ្សែប្រយុទ្ធ Luis Suarez ជួយអោយ Liverpool នាំមុខ ១ទល់នឹង០។
ឈានចូលមកដល់នាទីទី ៣៣ ខ្សែបម្រើវ័យក្មេង Philippe Coutinho បានបញ្ចូនបាល់យ៉ាងស្អាត ដូចហុចផ្លែកាំបិតទៅអោយខ្សែប្រយុទ្ធ Daniel Sturridge បំប៉ោងសំណាញ់ទីបានសម្រេច។ មិនទាន់អស់ចិត្ត ខ្សែប្រយុទ្ធមួយរូបនេះ បន្ថែមមួយគ្រាប់ទៀតដោយបាល់ផ្លោងឡើងលើអាកាស នៅនាទីទី ៣៥ បន្ទាប់ពីការបញ្ចូនបាល់ពីខ្សែការពារ Toure ជួយអោយលទ្ធផលបញ្ចប់តង់ទីមួយ Liverpool ៣ Everton ០។
ឈានចូលមកដល់តង់ទី ២ ខ្សែប្រយុទ្ធ Luis Suarez មិនអាចមិនរកគ្រាប់បាល់បានមួយគ្រាប់នោះទេ ពោលគឺកីឡាកររូបនេះ នៅតែអាចរកគ្រាប់បាល់បានក្នុងការប្រកួតនេះ បន្ទាប់ពីបាល់ដាច់មាត់តែម្នាក់ឯង ស៊ុតបញ្ចូលទីយ៉ាងស្អាតបញ្ចូលទី នៅនាទីទី ៥០ ហើយលទ្ធផលនេះបន្តរហូតដល់ចប់ការប្រកួត ហង្សក្រហមយកឈ្នះ Everton ៤ទល់នឹង០។

តារាងលទ្ធផល
តារាងការប្រកួត
តារាងចំណាត់ថ្នាក់បណ្តោះអាសន្ន
កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​កូរ៉េខាងត្បូង LG បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា​ខ្លួន​នឹង​ចេញ​ស្មាតហ្វូន​​ស៊េរី​ក្រោយ LG G Pro 2 នៅ​ក្នុង​ព្រឹត្តិការណ៍​សមាជ​ទូរសព្ទ​ពិភពលោក MWC នៅ​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ នៅ​ចុង​ខែ​ក្រោយ​នេះ។
ប៉ុន្តែ LG មិន​បាន​បញ្ជាក់​ពី​លក្ខណៈ​សម្បត្តិ​របស់ G Pro 2 នេះ​ឡើយ ហើយ​រូបភាព​របស់ G Pro 2 ក៏​មិន​បាន​បង្ហាញ​ដែរ។ LG G Pro 2 គឺ​ជា​ជំនាន់​ក្រោយ​របស់ LG G Pro។

LG Optimus G Pro

យោង​តាម​របាយការណ៍​មុន​ៗ​បាន​ឲ្យ​ដឹង​ថា G Pro 2 មាន​អេក្រង់ ៦ អ៊ីញ ជាមួយ​នឹង resolution Full HD (1920-1080), Qualcomm Snapdragon 800 processor ជាមួយ RAM 3GB និង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 KitKat ។ លើស​ពី​នេះ G Pro 2 នឹង​បំពាក់​បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃ ខណៈ​ដែល​G Pro 2 ក៏​មាន​សមត្ថភាព​អាច​ជំនួស Galaxy Note 3 របស់​ Samsung បាន​​ផង​ដែរ ព្រោះ​Specs សឹង​តែ​ស្រដៀង​គ្នា៕

ប្រភពពីhttp://news.sabay.com.kh/
ក្រុមហ៊ុន Apple ​កំពុង​បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​តាម​ពន្លឺ​ព្រះអាទិត្យ និង​ប្រើ​អេក្រង់​កញ្ចក់​កាត់​លើ​ស្មាតហ្វូន iPhone 6 ដែល​នេះ​នឹង​ជួយ​ឲ្យ​ iPhone 6 កាន់​តែ​កាន់​ថ្ម​បាន​យូរ​ជាង​ស៊េរី​មុនៗ។ នេះ​បើ​យោង​តាម​ការ​វិភាគ​របស់​លោក Matt Margolis ធ្វើ​ការ​នៅ​ក្រុមហ៊ុន​វិភាគ​ទីផ្សារ​ហ៊ុន និង​ហិរញ្ញវត្ថុ​ល្បី​ឈ្មោះ​នៅ​អាមេរិក។

គំរូ iPhone 6
កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន Apple បាន​វិនិយោគ​លើ​រោងចក្រ​ផលិត​កញ្ចក់​កាត់ (sapphire glass) នៅ​អាមេរិក។ កញ្ចក់​កាត់​ត្រូវ​គេ​ប្រើ​ទូទៅ​លើ​នាឡិកា​ដៃ ហើយ​កញ្ចក់​ប្រភេទ​នេះ​គឺ​ធន់​នឹង​ស្នាម​ឆ្កូត​។
Apple គ្រោង​នឹង​បញ្ចេញ iPhone 6 របស់​ខ្លួន​នៅ​ខែ​កញ្ញា ខាង​មុខ​នេះ ជាមួយ​នឹង​នាឡិកា​ដៃ iWatch លើក​ដំបូង ខណៈ​ដែល iPhone 6 ត្រូវ​គេ​សន្និដ្ឋាន​ថា​នឹង​មាន​ទំហំ​អេក្រង់ ៤,៥ អ៊ីញ, ៤,៨ អ៊ីញ និង ៥,៥ អ៊ីញ។ iPhone 6 នឹង​ប្រើ​បច្ចេកវិទ្យា Apple TouchID fingerprint sensor ថ្មី ហើយ​បច្ចេកវិទ្យា​នេះ​ក៏​ត្រូវ​គេ​ជឿ​ថា​នឹង​ប្រើ​លើ iPad ជំនាន់​ក្រោយ​ផង​ដែរ។

ប្រភពពីhttp://news.sabay.com.kh/
ក្រុមហ៊ុន Samsung បាន​អះអាង​បញ្ជាក់​ថា ខ្លួន​កំពុង​ធ្វើការ​លើ​អេក្រង់​ទូរសព្ទ​ស្មាតហ្វូន​ដែល​មាន​ resolution ពី 2k ទៅ 4k ដែល​នេះ​ខុស​ប្លែក​ពី​អេក្រង់​ស្មាតហ្វូន​ទូទៅ​ដែល​មាន resolution ត្រឹម​តែ​ជាង 1k ប៉ុណ្ណោះ។
ព័ត៌មាន​នេះ​គឺ​ទទួល​បាន​ពី​សិក្ខាសាលា​ផែនការ​បច្ចេកវិទ្យា​អេក្រង់​ឆ្នាំ ២០១៤ របស់​ក្រសួង​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល​កូរ៉េខាងត្បូង។
ការ​ប្រកាស​របស់ Samsung អំពី​អេក្រង់​ស្មាតហ្វូន​ដែល​មាន resolution 2K (QHD 2560 x 1440 AMOLED) គឺ​គ្មាន​អ្វី​ភ្ញាក់​ផ្អើល​នោះ​ទេ តែ​ការ​ប្រកាស​ពី​គម្រោង​អេក្រង់ Ultra HD 4K បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ជា​ច្រើន។ បច្ចេកវិទ្យា​អេក្រង់ resolution 2K អាច​នឹង​ត្រូវ​គេ​បំពាក់​លើ​ស្មាតហ្វូន​ស៊េរី​ចុងក្រោយ​របស់ Samsung Galaxy S5។


រូប​គំរូ Galaxy S5
កាល​ពី​ចុង​ឆ្នាំ ២០១៣ Samsung ធ្លាប់​ប្រាប់​ថា​ស្មាតហ្វូន​របស់​ខ្លួន​នឹង​មាន​អេក្រង់​ resolution 4K (3840 x 2160) ត្រឹម​ឆ្នាំ ២០១៥។ resolution 3840 x 2160 ត្រូវ​ការ​អេក្រង់​ទំហំ​យ៉ាង​ហោច​ណាស់ ៥ អ៊ីញ​ផង​ដែរ។
បញ្ជាក់​ថា អេក្រង់​ស្មាតហ្វូន​បច្ចុប្បន្ន​មាន resolution ត្រឹម​តែ​ជាង 1K ប៉ុណ្ណោះ ដែល​ភ្នែក​មនុស្ស​យើង​មើល​ទៅ​ឃើញ​ថ្លា​ច្បាស់​ត្រជាក់​ភ្នែក។ ចំពោះ​អេក្រង់​ដល់​ទៅ 2K និង 4K ក៏​គ្មាន​អ្វី​ខុស​ប្លែក​ច្រើន​ដែរ ដោយ​សារ​តែ​សមត្ថភាព​ភ្នែក​មនុស្ស​យើង​មើល​មិន​ដឹង​នោះ​ឡើយ។
ក្រៅ​ពី​នេះ Samsung ក៏​បាន​លើក​ឡើង​ពី​គម្រោង AMOLED TV ដោយ​មាន​អេក្រង់ UHD SHD 7680 x 4320 ៕

ប្រភពពីhttp://news.sabay.com.kh/

Sunday, January 26, 2014

ប្រភពពីhttp://khmercinema.com/
ប្រភពពីhttp://khmercinema.com/

Saturday, January 25, 2014

កំពង់ធំ៖ សកម្មភាពដ៏ សាហាវព្រៃផ្សៃ បានបណ្តាលឲ្យមនុស្ស ប្រុសស្រី ក្មេងចាស់ ចំនួន៩នាក់ បានស្លាប់ និងរបួសធ្ងន់ស្រាល ចំនួន៣០នាក់ ក្រោយពីមាន ជនមិនស្គាល់មុខ បានគប់គ្រាប់បែក ចូលរោងការ ខណៈភ្ញៀវ កំពុងរាំលេងកំសាន្ត ស្ថិតនៅក្នុងពិធី មង្គលការ មួយកន្លែង នៅភូមិជាំ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីវេលាម៉ោង ប្រមាណ ១០៖៣០នាទី យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤។ មេបញ្ជាការអាវុធហត្ថ ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ ហង្ស ថុល បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលថា នៅម៉ោងកើតហេតុនោះ ខណៈមានពិធី មង្គការមួយ ដែលមានភ្ញៀវ ទាំងកូនកម្លោះ និងកូនក្រមុំ ព្រមទាំងប្រជាពលរដ្ឋ នៅក្នុងភូមិ កំពុងរាំលេងកំសាន្ត ស្រាប់តែមាន ជនមិនស្គាល់មុខ បានគប់គ្រាប់បែក មួយគ្រាប់ ចូលទៅក្នុងរោងការ ពីចំងាយ ប៉ុន្តែ គ្រាប់បែកនោះ បានទើលើ ដំបូលរោងការ ហើយភ្លាមនោះ បានផ្ទុះឡើង បណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួសតែម្តងទៅ ។ លោក ហង្ស ថុល បានបន្តទៀតថា ក្រោយកើតហតុភ្លាមៗ សេចក្តីរាយការណ៍ បានបញ្ជាក់ថា មានអ្នកស្លាប់ត្រឹម ៦នាក់ និងរបួស១៤នាក់ ប៉ុន្តែនៅព្រឹកឡើង អ្នកស្លាប់កើនឡើង ចំនួន៩នាក់ និងរងរបួស ៣០នាក់ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ។ យ៉ាងណាក៏ដោយ លោក ហង្ស ថុល មិនទាន់អាចបញ្ជាក់ថា រឿងរ៉ាងខាងលើនេះ បណ្តាលមកពីមូលហេតុអ្វី ពិតប្រាកដនោះទេ ខណៈ សេចក្តីរាយការណ៍ខ្លះ និងតាមប្រភព័ត៌មាន ពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ដាក់ការសង្ស័យគំនុំ ស្នេហាត្រីកោណ មានន័យថា កូនក្រមុំ ធ្លាប់មានអ្នកស្រឡាញ់ តែត្រូវរៀបការចោល បុរសរូបនោះ ទើបមានរឿងនេះ កើតឡើងតែម្តង។ សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ កូនក្រមុំ បាក់ជើង រីឯកូនកំលោះ រួចពីរងគ្រោះថ្នាក់។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច ចម្រុះរបស់ខេត្តកំពង់ធំ ទាំងនគរបាល និងអាវុធហត្ថ បាននិងកំពុងធ្វើការងារ ស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាង យកចិត្តទុកដាក់ ដើម្បីតាមចាប់ ជនល្មើសដ៏សាហាវខាងលើនេះ៕
ប្រភពពីhttp://www.khmerload.com/

Friday, January 24, 2014

យូអិន៖ សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជានិតកូរ៉េ ឬកូរ៉េខាងជើង នៅថ្ងៃសុក្រ ទី២៤ ខែមករា នៅក្នុងសន្និសីទ សារព័ត៌មាន របស់អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យ បញ្ចប់ការឈ្លានពានគ្នា រវាងកូរ៉េខាងជើង និងប្រទេស កូរ៉េខាងត្បូង និងថែមទំាងបានស្នើ ទៅរដ្ឋាភិបាលទីក្រុង សេអ៊ូល ឲ្យបញ្ឈប់គម្រោងការណ៍ ធ្វើសមយុទ្ធយោធា រួមគ្នា ជាមួយនឹងសហរដ្ឋអាម៉េរិកផងដែរ។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០១៤ ដោយផ្នែកតាមការលើកឡើង របស់លោក ស៊ីន សុនហូ អគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ ដែលបានលើកឡើងជាថ្មី ម្តងទៀត នូវសំណើដើមចំនួនបី នៃលិខិតចំហរពីរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង ទៅរដ្ឋាភិបាលទីក្រុង សេអ៊ូល កាលពីខែមុន និងថែមទំាងបានអំពាវនាវឲ្យ បញ្ចប់ការឈ្លានពានគ្នាទៅវិញទៅមក រួមទំាងផ្នែកយោធាផងដែរ រវាងប្រទេសបងប្អូនគ្នាទំាងពីរ ដើម្បីបញ្ឈប់ និងការពារការប្រឈម មុខដាក់គ្នាផ្នែកនុយក្លេអ៊ែរ។ លោក ហូ និយាយថា «យើងស្នើឲ្យមានការចាត់វិធានការ ក្នុងកម្រិតមួយដើម្បីទទួលបាន គុណប្រយោជន៍ ចំពោះ ភាគីទំាងពីរទៅវិញទៅមក ដើម្បីការពារពី មហាមហន្តរាយ នៅក្នុងឧបទ្វីបកូរ៉េ»។ មន្រ្តីទូតកូរ៉េខាងជើងរូបនោះ បន្ថែមថា ប្រសិនបើសមយុទ្ធរួមគ្នា រវាងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក មិនបានលុបចោល សមយុទ្ធនោះទេ យល់ល្អពួកគេគួរតែធ្វើនៅតំបន់ ដែលដាច់ឆ្ងាយ ឬនៅក្នុងទឹកដី សហរដ្ឋអាម៉េរិក ដែលស្ថិតនៅឆ្ងាយពី បូរណភាពទឹកដី ដែលមានដែនសមុទ្រ និងដែនអាកាស នៃឧបទ្វីបកូរ៉េ។ សូមបញ្ជាក់ថា គណៈកម្មការការពារជាតិរបស់កូរ៉េខាងជើង បានដាក់សំណើចំនួនបីចំណុច កាលពីថ្ងៃទី១៦ ខែមករា ដោយអំពាវនាវឲ្យប្រទេសទំាងពីរ ព្រមព្រៀងគ្នា ដើម្បីជំរុញឲ្យមានទំនាក់ទំនង រួមគ្នាចាប់ពីថ្ងៃទី៣១ ខែមករាទៅ និងឲ្យកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធប្រចាំឆ្នាំ របស់ខ្លួនជាមួយសហរដ្ឋអាម៉េរិក ៕

ប្រភពពីhttp://www.dap-news.com/
វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក នៅថ្ងៃសុក្រ ទី២៤ ខែមករា បានថ្កោលទោស យ៉ាងក្លាចំពោះការ វាយប្រហារ ដោយភេរវកម្ម នៅក្នុងប្រទេស អេហ្ស៊ីប ដែលបណ្តាលឲ្យ មានអ្នកស្លាប់ និងរងរបួសជាច្រើននាក់ និងបានជំរុញ ឲ្យប្រជាជន អេហ្ស៊ីបទំាងអស់ ត្រូវអត់ធ្មត់។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០១៤ថា ការបំផ្ទុះចំនួនបីដាច់ ដោយ ឡែកពីគ្នា ក្នុងរដ្ឋធានី គែរ របស់អេហ្ស៊ីប កាលពីព្រឹកថ្ងៃសុក្រ បានបណ្តាលឲ្យប្រជាជន យ៉ាងហោចណាស់ ០៥ នាក់ស្លាប់ និង៨៥នាក់ផ្សេងទៀតរងរបួស ដែលការវាយប្រហារនេះ បានកើតឡើងមួយថ្ងៃ មុនថ្ងៃខួបលើកទីបី នៃចលាចលខ្លំាងរហូតដល់ ការផ្តួលរំលំអតីត ប្រធានាធិបតីអេហ្ស៊ីប លោក ហ៊ូស្នី មូបារ៉ាក់។
លោកស្រី ម៉ារី ហាហ្វ អ្នកនាំ ពាក្យក្រសួងការបរទេស អាម៉េរិក បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍ថា «រដ្ឋាភិបាល និងប្រជាជនអេហ្ស៊ីប កំពុងជំរុញតួនាទី នយោបាយពួកគេទៅ រកការលំបាកផ្នែកសន្តិសុខ និង បង្កឲ្យមានអំពើហិង្សា ដែលគោលដៅរបៀបនេះ គឺគ្មានទីកន្លែង សម្រាប់អេហ្ស៊ីបនោះទេ ហើយអាម៉េរិក សូម ជំរុញឲ្យមានការ អត់ធ្មត់ចំពោះការដឹកនាំការធ្វើខួបនៃការ ផ្តួលរំលំលោក មូបារ៉ាក់ ដោយត្រូវប្រកាន់ធម៌អហិង្សា សម្រាប់នយោបាយអន្តរកម្ម ក្នុងប្រទេសនេះ»។
លោកស្រីបន្ថែមថា ការស៊ើបអង្កេតពេញលេញមួយ ក្នុងការវាយប្រហារនេះ គួរតែបង្កើតឡើង ដើម្បីនាំយកអ្នក ប្រព្រឹត្ត មកកាត់ទោសដើម្បីរកយុត្តិធម៌។
សូមបញ្ជាក់ថា ភាពវឹកវរនៅ ប្រទេសអេហ្ស៊ីបនេះ ក្រុមអ្នកវាយប្រហារបានបង្កើន ការវាយប្រហារមកមន្រ្តីប៉ូលិស និងកម្លំាង នៅតំបន់ដែលគ្មានច្បាប់ទម្លាប់ ក្នុងឧបទ្វីប ស៊ីនណៃ ចាប់តំាងពីយោធាបណ្តេញ លោកប្រធានាធិបតី ម៉ូហាម៉េដ មូស៊ី ចេញពីតំណែង កាលពីខែកក្កដា កន្លងទៅ ជាងនេះទៅទៀតអំពើហិង្សា ក៏ចាប់ផ្តើមរីករាលដាល ដោយចាប់ផ្តើម ពីឧបទ្វីបស៊ីនណៃ ទៅតំបន់ផ្សេងទៀត ក្នុងប្រទេស ជាពិសេសនៅរដ្ឋធានី គែរតែម្តង ៕

ប្រភពពីhttp://www.dap-news.com/
កំពង់ធំ ៖ អគ្គិភ័យដែលមាន រយៈពេល២ម៉ោង បានបំផ្លាញ តូបតូចៗបណ្តោះអាសន្ន ចំនួន២០០តូប និងផ្ទះប្រជាពលរដ្ឋ ចំនួន៥ខ្នងផ្ទះ (តួរលេខដំបូង) ស្ថិតនៅ ក្នុងបរិវេណ បេនរថយន្ត ផ្សារកំពង់ថ្ម (ផ្សារផ្នែកខាងក្រោម)ដោយបានកើតឡើង នៅវេលាម៉ោង ប្រមាណ៩ និង៣០នាទី យប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ ហើយបានរលត់ទៅវិញ ទៅវិញនៅវេលា ម៉ោងប្រមាណ ១១៖៣០នាទី យប់ថ្ងៃដដែលនេះ ក្រោយពីមានអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាន នគរបាលខេត្ត និងមកពីក្រុមហ៊ុន ចំការកៅស៊ូ ចំការលើ ។ លោក គង់ វិមាន អភិបាលរង ខេត្តកំពង់ធំ ដែលចូលរួមទៅជួយ អន្តរាគមន៍ ជាមួយអភិបាលខេត្តនោះ បានថ្លែងឲ្យដឹងថា មូលហេតុពិតប្រាកដ នៅមិនទាន់ដឹងនៅឡើយទេ ដោយរង់ចំាការ ស្រាវជ្រាវជាបន្តទៀត ខណៈដែលប្រជាពលរដ្ឋ ខ្លះសង្ស័យថា អាចបណ្តាលមកពីការអុជធូប ឫអាចបណ្តាលមកពី ទុស្សខ្សែភ្លើង ។ លោក គង់ វិមាន បានបន្តទៀតថា តូបតូចៗ បណ្តោះអាសន្ន ជាប្រភេទតូប លក់ខោអាវ ជជុះ លក់សាច់ ជាដើមនោះ ត្រូវបានឆេះបំផ្លាញទាំងស្រុង និងផ្ទះប្រជាពលរដ្ឋ ចំនួន៥ខ្នង ក៏រងការខូចខាត ទាំងស្រុងផងដែរ។ យ៉ាងណាក៏ដោយ បើតាមលោក គង់ វិមាន បានបញ្ជាក់ថា អគ្គិភ័យនេះមិនបានកើតឡើង នៅចំកណ្តាលផ្សារនោះឡើយ ពោលនៅក្នុងបេនរថយន្ត តែប៉ុណ្ណោះ។ ជុំវិញ បេនរថយន្តខាងលើនេះ មន្រ្តីនគរបាល មួយរូបបានថ្លែងឲ្យដឹង កន្លងទៅ អាជ្ញាធរ ខេត្តកំពង់ធំ បានហាមថៅកែបេនរថយន្តមាន ឈ្មោះ ទង់ គឹមឡា កុំឲ្យមានការដាក់លក់ ដូរផ្សេងៗ នាំឲ្យមានភាព រញ៉េរញ៉ៃ និងគ្មានសណ្តាប់ធ្នាប់ តែថៅកែបេនរូបនេះ មិនព្រមស្តាប់ឡើយ នៅតែបន្តធ្វើទៀត ហើយក៏ជួបហេតុការណ៍បែបនេះតែម្តង ។ ដូច្នេះថៅកែបេនរថយន្ត ត្រូវតែទទួលខុសត្រូវចំពោះបញ្ហានេះ។ សម្រាប់ទំហំនៃការខូចខាតនោះ នៅមិនទាន់ដឹងនៅឡើយ ដោយរង់ចាំ ការស្រង់របាយការណ៍ ពីសំណាក់អាជ្ញាធរ មូលដ្ឋានជាមុនសិន៕



ប្រភពពីhttp://www.khmerload.com/

Thursday, January 23, 2014

រាជធានីភ្នំពេញ ៖ ក្រោយពីអវត្តមានក្នុងពិភពសិល្បៈ អស់ជាងមួយឆ្នាំមកនេះ តារាសម្តែងនាង សេង សូណា បានបង្ហាញនូវភាពសិចស៊ី ដោយមិនខ្លាចញញើត ចំពោះមុខម៉ាស៊ីនថត របស់អ្នក សារព័ត៌មានទ្បើយ ក្នុងពេលដែលនាងបានចូលរួមសម្តែង ឱ្យផលិតកម្មបុប្ផា ថតខារ៉ាអូខេ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ ។ រូបភាពរបស់នាងត្រូវបានគេបង្ហោះ នៅក្នុងគេហទំព័រព័ត៌មាន នៅក្នុងស្រុកមួយ ហើយក៏ត្រូវបានគេនាំគ្នាចែកចាយ ពេញបណ្តាញ សង្គមហ្វេសប៊ុក ផងដែរ ដោយម្នាក់ៗបានបញ្ចេញមតិថា តារារូបនេះ ទំនងជាចង់ ដណ្តើមតំណែង តារាសិចស៊ីបំផុតសម្រាប់ ឆ្នាំ២០១៤នេះ។
យ៉ាងណាក៏ដោយ តារាសម្តែងដែលមានប្រភពមកពីខេត្តបាត់ដំបងរូបនេះបញ្ជាក់ថា នាងបានបាត់មុខមួយរយៈពីពិភពសិល្បៈ ហេតុនេះ ពេលត្រទ្បប់មកវិញ នាងត្រូវធ្វើអ្វី ដើម្បីជាការទាក់ទាញ ទស្សនិកជនជាថ្មីទ្បើងវិញ ហើយភាពសិចស៊ីរបស់នាងនាពេលនេះ គឺមិនបាន បារម្ភពីការរិះគន់ទ្បើយ ។ នាង សេង សូណា បានអះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទ នាថ្ងៃទី២៣ មករា ថា ការវិលមកកាន់ សិល្បៈជាថ្មី របស់នាងនាពេលនេះ គឺក្នុងគោលបំណង បំបាត់ចោល នូវរឿងរ៉ាវស្នេហា ដែលបានជួបប្រទះ ហើយចាប់ផ្តើម លេងខ្លួនឱ្យមានភាពភ្ញាក់ផ្អើល នៅក្នុង អាជីពសិល្បៈរបស់នាងជាថ្មី  ។ នាងបានបញ្ជាក់ថា ក្នុងវ័យនាពេលនេះទៅហើយ នាងមិនខ្លាចនូវភាពសិចស៊ីនេះ ទទួលរង នូវការរិះគន់ទេ ខណៈពេលភាពសិចស៊ី របស់នាងមិនដល់ថ្នាក់ស្រាតទាំងអស់នោះទ្បើយ ។
នៅពេលដែលសួរថា កន្លងមកមានតារាមួយចំនួនបានទទួលរងនូវការរិះគន់យ៉ាងខ្លាំង ពីមហាជន និងមួយចំនួនទៀត ស្ទើរតែបាត់បង់ឱកាស នៅក្នុងអាជីពសិល្បៈ ដោយសារភាពសិចស៊ីនេះ តើនាងមានការព្រួយបារម្ភពីបញ្ហានេះដែរឬទេ? នាង សេង សូណា ឆ្លើយតបថា ភាពសិចស៊ី របស់នាងនាពេលនេះ គឺនាងមិនបានគិតដល់ចំណុចមួយនេះទ្បើយ ព្រោះនាងគិតថា អ្វីដែលនាងធ្វើនាពេលនេះ គឺក្នុងន័យសិល្បៈប៉ុណ្ណោះ មិនមែនទាក់ទាញក្នុងផ្លូវសេ្នហាមកវិញទ្បើយ ។
នាងបញ្ជាក់ថា នៅក្នុងខណៈពេលនេះ បើទោះបីជាមានបុរសសង្ហានៅមុខនាងយ៉ាងណាក៏ដោយ ក៏នាងមិនចាប់អារម្មណ៍ទៀតទ្បើយ ព្រោះនាង ត្រូវគិតតែពីការងារមួយមុខគត់ ព្រោះកន្លងមកដោយសារតែនាងទទួលយកស្នេហា ទើបនាងបរាជ័យនៅក្នុងការងារទាំងអស់ ។ នាង សេង សូណា បានបន្ថែមថា បន្ទាប់ពីផ្តាច់ចំណងស្នេហាពីបុរសតៃវ៉ាន់បានជិតមួយឆ្នាំ មកនេះ នាងសម្រេចចិត្តវិលមកកាន់សិល្បៈឱ្យបានជោគជ័យជា ថ្មីទ្បើងវិញ ដោយត្រូវធ្វើខ្លួនយ៉ាងណា ដើម្បីឱ្យមានភាពទាក់ទាញពីទស្សនិកជន ៕


ប្រភពពីhttp://www.khmerload.com/
ខេត្តរតនគិរី ៖ ចោរប្លន់ប្រដាប់អាវុធមួយក្រុម មានបក្សពួកចំនួន៣នាក់ ត្រូវបានប៉ូលិសក្របួច នាវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ មករា ក្រោយពេលពួកគេធ្វើសកម្មភាព ប្លន់មិនបានសម្រេច កាលពី១ម៉ោងមុន ។
ការចាប់ក្រុមចោរប្លន់នេះ ត្រូវបានលោកងយ ដន អធិការរងនគរបាល ស្រុកអូរយ៉ាដាវ ឱ្យដឹងថា ជនសង្ស័យ៣នាក់ ត្រូវចាប់ខ្លួនពីបទប្លន់ប្រដាប់អាវុធមានស្ថាន ទម្ងន់ទោស ដែលមាន ១-ឈ្មោះ ស៊ាន ចៀន ភេទប្រុស អាយុ៣៥ឆ្នាំ ជាមេខ្លោងនិងជាអ្នកបាញ់ ២-ឈ្មោះ ស៊ាន ភឿន ភេទប្រុស អាយុ២៧ឆ្នាំ ជាប្អូនបង្កើតរបស់មេខ្លោង និង៣-ឈ្មោះ លី គីមហុង ភេទប្រុស អាយុ២៤ឆ្នាំ ។ ជនសង្ស័យទាំង៣នាក់ ជាកម្មករលីសែងដំឡូងមី និងរស់នៅក្នុងភូមិកើតហេតុ គឺភូមិកំផ្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ និងមកធ្វើជាកម្មករ បាន៣ខែហើយ ។ ក្រុមជនសង្ស័យទាំង៣នាក់ មានស្រុកកំណើតនៅភូមិព្រៃកំពែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ។ លោកអធិការរងបានបន្តទៀតថា ក្រុមជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាពប្លន់អ្នកភូមិឈ្មោះ ឃឹម សំអ៊ន់ ភេទប្រុស អាយុ៥១ឆ្នាំ ជាកសិករ រស់នៅភូមិកំផ្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ។
បើតាមជនរងគ្រោះប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ក្រុមជនសង្ស័យបានជិះម៉ូតូសង់កូរ៉េមួយគ្រឿង ពណ៌ក្រហមចូលផ្ទះ គាត់នៅម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២១ មករា ។ ពេលនោះគាត់ជាម្ចាស់ផ្ទះ មិនទាន់ចូលដំណេកទេ និងកំពុងតែបញ្ឆេះគោយន្ត ដែលមានផ្ទុកដំឡូងមីច្រកបាវពេញសាក មើល តើទៅមុខរួចឬអត់ ។ គាត់បានឃើញក្រុមជនសង្ស័យមានកាំភ្លើង១ដើម ក៏មានបំណងបើកគោយន្តរត់គេចខ្លួន តែត្រូវជនសង្ស័យទាំងនោះ បាញ់ចំនួន៤គ្រាប់បំបែកកង់ក្រោយគោ យន្ត។ ដោយការប្រឈមនឹងសកម្មភាពបែបនេះ គាត់ក៏រត់គេចខ្លួនទៅហៅអ្នកជិតខាងឱ្យជួយ និងទូរស័ព្ទប្ដឹងប៉ូលិស ។ លោកអធិការរង ងយ ដន បានឱ្យដឹងថា ក្រុមជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ មករា នៅកន្លែងផ្សេងគ្នា គឺឈ្មោះ លឺ គីមហុង ចាប់ខ្លួននៅមុខផ្លូវចូល ទៅក្រុមហ៊ុនម៉ាងយ៉ាងខេ ក្បែរកន្លែងកើតហេតុ ឯ២នាក់បងប្អូនបង្កើត ចាប់បាននៅមុខវត្តសីមាសុវណ្ណគិរី ខណៈពួកគេកំពុងជិះម៉ូតូ ហើយមានកាំភ្លើង តែពេលនោះពួកគេ បានបោះកាំភ្លើងចោលនៅក្បែររបងវត្ត ។ វត្ថុតាងដែលរឹបអូសបាន រួមមាន កាំភ្លើងអាកា៤៧ មួយដើម អត់មានគ្រាប់ និងដកហូតបានម៉ូតូសង់កូរ៉េ ស៊េរីចាស់១គ្រឿង ព្រមទាំងរកឃើញសម្បកគ្រាប់ចំនួន៤ ។
ទោះបីជាបែបណា ជនសង្ស័យមិនព្រមសារភាពទេ គ្រាន់តែប្រាប់មន្ត្រីនគរបាលថា កាំភ្លើងនេះ ពួកខ្លួនរើសបាននៅចម្ការរបស់អ្នកភូមិ តែមន្ត្រីនគរបាលនិយាយថា នេះគ្រាន់តែជាចម្លើយដោះសាទេ ។ តាមការសន្និដ្ឋាន គឺកាំភ្លើងនេះយកមកពីស្រុកក្រោម ទុកប្លន់ ។ ក្នុងការផ្ទុះអាវុធ ក្រុមចោរអត់មានបង្កឱ្យម្ចាស់ផ្ទះរងរបួសទេ ហើយទ្រព្យសម្បត្តិក៏អត់មានបាត់បង់អ្វីដែរ៕



ប្រភពពីhttp://www.khmerload.com/
ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​បាន​បង្ហើប​ប្រាប់​ថា ការ​រចនា​រូបរាង​និង​ទំហំ​របស់ iPhone 6 របស់​ក្រុមហ៊ុន Apple គឺ​ត្រូវ​បាន​កំណត់​រួច​រាល់​ហើយ និង​ថា iPhone 6 មិន​មាន​ទំហំ​អេក្រង់​ដល់ ៥ អ៊ីញ​នោះ​ទេ។
Cowen and Company ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ផ្ដល់​សេវាកម្ម​សេវា​ហិរញ្ញវត្ថុ គ្រប់គ្រង និង​ស្រាវជ្រាវ​ដ៏​ធំ​របស់​អាមេរិក បាន​អះអាង​ថា iPhone 6 នឹង​មាន​អេក្រង់​ទំហំ ៤,៨ អ៊ីញ មិន​មែន​ ៤,៧ អ៊ីញ​ ឬ ៥,៧ អ៊ីញ​ដូច​ដែល​ប្រភព​វិភាគ​របស់​ចិន​នោះ​ឡើយ។ ប្រសិន​បើ Apple បញ្ចេញ iPhone ដែល​មាន​អេក្រង់​ធំ​ជាង ៥ អ៊ីញ​នោះ គឺ​វា​ឃ្លាត​ឆ្ងាយ​ពី​គោលជំហរ​របស់​ក្រុមហ៊ុន​មួយ​នេះ​ដែល​តែង​តែ​ប្រកាន់​ថា iPhone គឺ​ត្រូវ​បាន​កាន់​និង​ប្រើ​ប្រាស់​ដោយ​ងាយ​ស្រួល​ក្នុង​រង្វង់​ដៃ​តែ​ម្ខាង (មាន​ន័យ​ថា​កាន់​ពេញ​ដៃ ហើយ​អាច​បញ្ជា​ដោយ​ដៃ​តែ​ម្ខាង)។



រូបរាង​គំរូ​របស់ iPhone 6
ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការវិភាគ​ជា​ច្រើន​មិន​ចេះ​ចប់​អំពី​ទំហំ​អេក្រង់​របស់ iPhone 6 ដែល​ការ​វិភាគ​ចុង​ក្រោយ គឺ​មាន​ទំហំ ៤,៧ អ៊ីញ និង ៥,៧ អ៊ីញ។
យ៉ាងណាក៏ដោយ Apple ក៏​នឹង​នៅ​តែ​ប្រើ​បច្ចេកវិទ្យា LTPS (low-temperature polysilicon) LCD ដូច​គ្នា​ទៅ​នឹង​បច្ចេកវិទ្យា​ដែល​បាន​បំពាក់​លើ iPhone 5s ផង​ដែរ។ នេះ​បើ​យោង​តាម DisplaySearch។
ក្រៅ​ពី​នេះ គេ​ក៏​រំពឹង​ថា iPad Pro ស៊េរី​ក្រោយ​ដែល​នឹង​មាន​ទំហំ ១២,៩ អ៊ីញ ក៏​នឹង​ចេញ​តំណាល​គ្នា​ជាមួយ iPhone 6 នៅ​ខែ​មិថុនា ខាង​មុខ​នេះ​ដែរ ៕

គំរូ iPad Pro 12,9 អ៊ីញ (ឆ្វេង)

ប្រភពពីhttp://news.sabay.com.kh/
តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,