Friday, February 14, 2014

Microsoft បាន​អះអាង​រួច​មក​ហើយ​ថា ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​ជំនាន់​ក្រោយ Windows 9 នឹង​ទទួល​បាន​កំណែប្រែ​ផ្លាស់ប្ដូរ​ទម្រង់​ថ្មី​រឹតតែ​ស្អាត​ជាង​ជំនាន់​មុនៗ។ ក្រុមហ៊ុន​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ដែរ​ថា Windows 9 នឹង​លែង​មាន​ជំនាន់ Windows RT ទៀត​ហើយ តែ​ត្រូវ​ច្របាច់​បញ្ចូល​ជា phone platform វិញ។ ចំណែក​ព័ត៌មាន​ពី​គេហទំព័រ softpedia ឱ្យ​ដឹង​ស្រដៀង​គ្នានេះ​​​ដែរ​ថា Windows 9 នឹង​មាន UI ទំនើប​កាន់​តែ​ស្រស់​ស្អាត​លក្ខណៈ សំប៉ែតៗ។ ជាក់​ស្ដែង​ខាង​ក្រោម​នេះ ជា​រូប​គំរូ​ចុង​ក្រោយ​បង្អស់​របស់ Windows 9៖



គេ​រំពឹង​ថា រាល់​ការ​ឌីហ្សាញ​រូប​គំរូ​ចេញ​មក​មិនមែន​ចេះ​តែ​នឹក​ស្រមៃ​នោះ​ទេ យ៉ាង​ហោច​ក៏​មាន​ភាគរយ​ជា​ការ​ពិត​នឹង​មាន​លើ Windows 9 ផ្នែក​ខ្លះ​ដែរ។ សង្កេត​ឃើញ ការ​ឌីហ្សាញ​ពីរ​ផ្ទាំង​ខាង​លើ​ឃើញ​ថា រាល់ icon ប្រកប​ដោយ​ស្ទីល​ថ្មី​ឡូយ​ប្លែក​ពី Windows 8 រីឯ​របារ​ប្រព័ន្ធ (system bar) ស្ថិត​នៅ​ផ្នែក​ខាង​លើ​វិញ ហើយ​របារ notification នៅ​ខាង​ក្រោម។ នៅ​មាន​ផ្ទាំង Windows មាន​សភាព​ថ្លា​ឆ្លុះ​ផ្ទៃ backgroud យ៉ាង​ឡូយ។
Windows 9 ត្រូវ​រំពឹង​ថា នឹង​កាន់​តែ​មាន​មុខងារ​ច្រើន​ជាង​ជំនាន់​មុន រួម​ទាំង Start Menu ថ្មី ហើយ​ផ្ដល់​ជម្រើស​ក្នុង​ការ​កំណត់​បើក Metro app លើ desktop ជា​ដើម។ យ៉ាងហោច Microsoft នឹង​ប្រកាស Windows 9 អំពី​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​ក្នុង​សន្និសីទ BUILD 2014 ខែ​មេសា​ខាង​មុខ។ បើ​យោង​តាម​ប្រភព​ដែល​ជិតដិត​នឹង​គម្រោង Windows 9 នេះ​បាន​ឱ្យ​ដឹង​ថា Operating System ថ្មី​នេះ​នឹង​ចេញ​ផ្លូវការ​នៅ​ខែ​មេសា ឆ្នាំ២០១៥ ក្រោយ៕
គំរូ​មុនៗ៖



ប្រភពពីhttp://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,