Tuesday, February 11, 2014

ប្រិយមិត្ត​ស្គាល់​អ្វី​ជា Cosplayer​ ដែរ​ឬ​ទេ? តិច​លោ​ ធ្លាប់​ជួប​ហើយ​អត់​ស្គាល់​ណា៎! Cosplayer​ សំដៅ​លើ​អ្នក​ដែល​ស្លៀក​ពាក់​ជា​តួអង្គ​ណា​មួយ​ក្នុង​ហ្គេម​អនឡាញ វីដេអូ​ហ្គេម និង​ខ្សែ​ភាពយន្ត ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី ឬ​ព្រឹត្តិការណ៍​ផ្សេងៗ​ដូច​ជា ព្រឹត្តិការណ៍​ប្រកួត​ហ្គេម​អនឡាញ​ជា​ដើម។
អីចឹង ថ្ងៃ​នេះ Sabay នឹង​ណែនាំ​ឲ្យ​ប្រិយមិត្ត​ស្គាល់ cosplayers លំដាប់​ពិភពលោក​ទាំង​ ៧ ដែល​អ្នក​អាច follow ពួកគេ​នៅ​លើ​បណ្ដាញ​សង្គម Facebook និង Twitter៖
១. Jessica Nigri
នាង jessica ជនជាតិ​អាមេរិក បាន​ធ្វើ​ឲ្យ​កក្រើក​ដល់​ព្រឹត្តិការណ៍ comic-cons នៅ​អាមេរិក​កាល​ពី​ដើម​ឆ្នាំ​មុន។ ចង់​ជួប​នាង​លើ​បណ្ដាញ​សង្គម ចុច​ត្រង់​នេះ Facebook និង Twitter
២. Yaya Han
នាង​ចប់​ផ្ដើម​អាជីព​ជា cosplay តាំង​ពី​អាយុ ១២ ឆ្នាំ​ម្ល៉េះ។ ក្រៅ​ពី​ការងារ​ប្រភេទ​នេះ នាង​ធ្វើការ​ពេញ​ម៉ោង​ជា​អ្នក​រចនា​ម៉ូដ និង​ម៉ូដែល។ ចង់​ជួប​នាង​លើ​បណ្ដាញ​សង្គម ចុច​ត្រង់​នេះ Facebook និង Twitter
៣. Alodia Gosengfiao
cosplayer ជនជាតិ​ហ្វីលីពីន​ម្នាក់​នេះ មាន​អ្នកគាំទ្រ​ជាង​ ១ លាន​នាក់​លើ Facebook និង​បាន​បង្ហាញ​មុខ​ក្នុង​ក្រប​មុខ​ទស្សនាវដ្ដី និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ។ ចង់​ជួប​នាង​លើ​បណ្ដាញ​សង្គម ចុច​ត្រង់​នេះ Facebook និងTwitter
៤. Maridah
នាង​ឌីហ្សាញ​សំលៀកបំពាក់​ដោយ​ខ្លួន​ឯង ហើយ​នាង​ចូលចិត្ត​តែង​ខ្លួន​ដូច​កូន​ក្រមុំ​ជ័រ​អីចឹង។ ចង់​ជួប​នាង​លើ​បណ្ដាញ​សង្គម ចុច​ត្រង់​នេះ Facebook និង Twitter
៥. Marie-Claude Bourbonnais
ជា​ម៉ូដែល​កាណាដា​ផង និង​ជា cosplayer ផង នាង​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​យ៉ាង​ច្រើន។ ចង់​ជួប​នាង​លើFacebook ចុច​ត្រង់​នេះ។
៦. Jannet Vinogradova
Jannet មិន​ត្រឹម​តែ​ជា cosplayer ជនជាតិ​រុស្ស៊ី​ល្បី​ឈ្មោះ​នៅ​រុស្ស៊ី​ប៉ុណ្ណោះ​ទេ ថែមទាំង​ល្បី​ពេញ​ទ្វីប​អាស៊ី​ទៀត​ផង ដោយសារ​តែ​នាង​ឧស្សាហ៍​បង្ហាញ​ខ្លួន​ជា​តួ​អង្គ​វីដេអូ​ហ្គេម​ជប៉ុន។
៧. Spiral Cats
Spiral Cats ជា​ក្រុម​ cosplay កូរ៉េខាងត្បូង និង​ម្នាក់​ៗ​សុទ្ធ​តែ​ស្អាតៗ​ទាំង​អស់។ ចង់​ជួប​ពួកគេ​លើ ​Facebook ចុច​ត្រង់​នេះ។


ប្រភព៖ 
http://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,