Thursday, February 27, 2014

ខ្សែ​ភាពយន្ត​ដ៏​ល្បីល្បាញ និង​រក​ចំណូល​បាន​យ៉ាង​ក្រាស់ក្រែល​ក្នុង​បណ្ដា​ប្រទេស​អាស៊ី បាន​ត្រលប់​មក​វិញ​ហើយ​ជាមួយ​នឹង​សាច់​រឿង​កាន់​តែ​រន្ធត់​ព្រឺព្រួច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​មុន​ទៀត នោះ គឺ​ខ្សែ​ភាពយន្ត “3 AM” វគ្គ២។​

ខ្សែ​ភាពយន្ត ” 3 AM” វគ្គ​២​នេះ មាន​សាច់​រឿង​រន្ធត់​បី​ផ្សេង​គ្នា។ សាច់​រឿង​ទី​មួយ​គឺ “The Third Night” ដែល​និយាយ​ពី​ហេតុការណ៍​ដ៏​រន្ធត់​មួយ​ចំនួន​ដែល​កើត​ឡើង​ក្រោយ​ពី​មេ​ក្រុម​ជើង​កាង ឈ្មោះ Rang បាន​ស្លាប់។ ៣​ថ្ងៃ​បន្ទាប់​ពី​ការ​ស្លាប់​របស់​គេ Rang បាន​ត្រលប់​មក​វិញ​ដោយ​សារ​ការ​ស្លាប់​យ៉ាង​អយុត្តិធម៌។
សាច់​រឿង​ទី​២ “The Convent” ​និយាយ​ពី​សាលា​ដូន​ជី​មួយ​ដែល​ជួន​កាល​គេ​ឮ​សូរ​សំឡេង​មនុស្ស​លេង​​ព្យ៉ាណូ​ពី​វិហារ​ចាស់​មួយ។ សិស្ស​ស្រី​ៗ​ទាំង​នោះ​ជឿ​ថា​នោះ​គឺ​វិញ្ញាណ​ដូន​ជី​កំបុត​ក្បាល ហើយ​យប់​មួយ​ពួក​គេ​ក៏​បាន​សម្រេច​ចិត្ត​ពិសោធន៍​រក​ភស្តុតាង​។
សាច់​រឿង​ទី​៣ គឺ “The Offering” ដែល​និយាយ​អំពី​ហាង​មួយ​ដែល​លក់​លុយ​ខ្មោច​ និង​តង្វាយ​សម្រាប់​មនុស្ស​ដែល​ស្លាប់។ ភាព​ភ័យ​ខ្លាច​កើត​ឡើង​ចំពោះ​អ្នក​ធ្វើ​ការ​ក្នុង​ហាង​ពីរ​នាក់ គឺ Kamond និង Tar នៅ​ពេល​ដែល​ពួក​គេ​រក​ឃើញ​ថា​ចៅហ្វាយ​របស់​ពួក​គេ​បាន​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរ​បាត់​ទៅ​ហើយ។ អ្វី​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​នោះ​គឺ​ថា តើ​មនុស្ស​ដែល​មាន​មុខ​ដូច​ចៅហ្វាយ​របស់​ពួក​គេ​ និង​នៅ​ជាមួយ​ពួក​គេ​ពេញ​មួយ​យប់​នោះ​គឺ​ជា​អ្នក​ណា?
តើ​សាច់រឿង​ទាំង​បី នឹង​បង្កប់​ទៅ​ដោយ​ភាព​រន្ធត់​ព្រឺព្រួច​យ៉ាង​ណា​ខ្លះ? បើ​ចង់​ដឹង​ច្បាស់​ កុំ​ភ្លេច​ចូល​រួម​ទស្សនា “3 AM” វគ្គ​២ ​ទាំង​អស់​គ្នា នៅ​រោង​ភាពយន្ត​ផ្លាទីនៀម ផ្សារ​ទំនើប​សូរិយា ដែល​នឹង​មាន​ចាប់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​ នេះ​ហើយ ៕
ទស្សនា​ឈុត​ខ្លីៗ៖
ប្រភពពីhttp://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,