Monday, February 3, 2014

កាល​ពី​ពីរ​សប្ដាហ៍​កន្លង​ទៅ​ក្រុមហ៊ុន​ផលិត​រថយន្ត Chevrolet ​បាន​ដាក់​បង្ហាញ​រថយន្ត​ស៊េរី​ឆ្នាំ ២០១៥ ​ឈ្មោះ​ថា Chevrolet Corvette Z06 ​នា​ពិព័រណ៍​រថយន្ត​​ក្រុង​ Detroit ​សហរដ្ឋអាមេរិក។ ​ការ​បង្ហាញ​ខ្លួន​របស់​រថយន្ត​ស៊េរី​ទំនើប​ចុងក្រោយ​បង្អស់​របស់​ក្រុមហ៊ុន​ខាង​លើ​​បាន​ទាញ​ចំណាប់អារម្មណ៍​អ្នក​មាន​ប្រាក់ ​និង​និយម​រថយន្ត​ទំនើប​មិន​តិច​ទេ។
​រថយន្ត​​ម៉ូដែល​ថ្មី​នេះ​មាន​លក្ខណៈ​សម្បត្តិ​ពិសេស​ជា​ច្រើន​សម្រាប់​អ្នក​ចូលចិត្ត​រថយន្ត​ល្បឿន​លឿន​ដោយ​ក្នុង​នោះ​រួម​មាន​​ល្បឿន​ 8Speed ​ជាមួយ​​ម៉ាស៊ីន​​ប្រភេទ LT4 6.2L supercharged V-8 engine ​ដែល​មាន​កម្លាំង​យ៉ាង​តិច​ ៦២៥ ​​សេស។ ​ក្រៅ​ពី​នោះ​រូបរាង​ខាងក្រៅ​​ ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ដែល​បំពាក់​ជាមួយ​រថយន្ត​ ​រួម​ជា​មួយ​​និង​ការ​រចនា​ផ្នែក​ខាង​ក្នុង​ដ៏​ប្រណីត​ធ្វើ​ឲ្យ​រថយន្ត​នេះ​ជា​រថយន្ត​ដែល​មិន​គួរ​មើល​រំលង។ ​ចង់​ដឹង​ថា ​រថយន្ត​ថ្មី​ស្អាត​ប៉ុណ្ណា ​សូម​មើល​រូបភាព​ខាងក្រោម៖
រូបរាង​ពី​ចំហៀង ​ពី​មុខ ​ពី​ក្រោយ​របស់ Chevrolet Corvette Z06
ម៉ាស៊ីន​ប្រភេទ​ថ្មី LT4 6.2L supercharged V-8 engine ​ដែល​មាន​កម្លាំង​យ៉ាង​តិច​ ៦២៥ ​​សេស
ប្រព័ន្ធ​កត់ត្រា​សមត្ថភាព​រថយន្ត
ការ​រចនា​ផ្នែក​ខាងក្នុង

ប្រភពពីhttp://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,