Saturday, February 8, 2014

“I, Frankenstein” គឺ​ជា​ខ្សែ​ភាពយន្ត​ប្រយុទ្ធ​បែប​ផ្សងព្រេង​​​​ថ្មី​របស់​អាមេរិក ដែល​ជា​ការ​និពន្ធ​ និង​ដឹក​នាំ​ដោយ​លោក Stuart Beattie និង​ចូលរួម​សម្ដែង​ដោយ​តារា​ល្បី​ៗ​ដូច​ជា Aaron Eckhart, Bill Nighy, Yvonne Strahovski និង​តារា​ជា​ច្រើន​ទៀត។ ក្នុង​ខ្សែ​ភាពយន្ត​នេះ Aaron Echart ដើរ​តួ​ជា Adam Frankenstein ដែល​ជា​មនុស្ស​មាន​ជីវិត​អមត និង​បង្កើត​ឡើង​ដោយ​ក្រុម​បិសាច។​​

ក្នុង​ឆ្នាំ​១៧៩៥ បណ្ឌិត Victor Frankenstein បាន​បង្កើត​បិសាច​មួយ ប៉ុន្តែ​ក្រោយ​មក​បិសាច​នោះ​ក៏​បាន​សម្លាប់​ប្រពន្ធ​របស់​​គាត់​វិញ​ដែល​ធ្វើ​ឲ្យ​គេ​ព្យាយាម​ដេញ​តាម​បិសាច​នោះ​ដល់​ទ្វីប​អង់តាកទិច​ដើម្បី​សងសឹក។ ប៉ុន្តែ​ Frankenstein​ ក៏​បាន​ស្លាប់​ដោយ​សារ​ធាតុអាកាស​ត្រជាក់​ពេក។ ក្រុម​បិសាច Gargoyle បាន​នាំ​យក​សាកសព​របស់​គេ​ទៅ​បង្កើត​​ជា​បិសាច​មួយ​ទៀត​ និង​ដាក់​ឈ្មោះ​ថ្មី​ឲ្យ​គេ​ថា Adam។ ក្រុម​បិសាច​ទាំង​នោះ​ចង់​ឲ្យ​ Adam ចូល​រួម​ធ្វើ​សង្គ្រាម​ជាមួយ​ពួក​គេ ក៏​ប៉ុន្តែ Adam បាន​បដិសេធ និង​ដក​ខ្លួន​ចេញ​។
២០០​ឆ្នាំ​បន្ទាប់​ពី​បាន​បង្កើត​ឡើង​វិញ​ដោយ​ក្រុម​បិសាច Adam​នៅ​តែ​មាន​ជីវិត​នៅ​លើ​ផែន​ដី ហើយ​ក្រុម​បិសាច​នៅ​តែ​តាម​គេ​រហូត។ ប៉ុន្តែ​នៅ​ពេល​ដែល​គេ​ប្រឡូក​ចូល​ក្នុង​សង្គ្រាម​ជាមួយ​ក្រុម​បិសាច​ទើប​គេ​ដឹង​ថា គេ​មាន​អាវុធ​សម្ងាត់​ក្នុង​ដៃ​ដែល​អាច​បំផ្លិច​បំផ្លាញ​បិសាច​ទាំង​នោះ​បាន។
“I, Frankenstein” នឹង​មាន​ចាប់​បញ្ចាំង​នៅ​រោង​ភាពយន្ត​ផ្លាទីនៀម ​ជាន់​ទី ៥ ផ្សារ​ទំនើប​សូរិយា​ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ​នេះ​ហើយ។ ចង់​ដឹង​ថា​ដំណើរ​រាប់​សតវត្ស​របស់ Adam នៅ​លើ​ផែន​ដី​មាន​អ្វី​កើត​ឡើង​ខ្លះ? តើ​គេ​នឹង​អាច​បង្ក្រាប​ក្រុម​បិសាច​ទាំង​អស់​ចេញ​ពី​ផែនដី​បាន​ទេ? ឈុត​ឆាក​ប្រយុទ្ធ​គ្នា​រវាង​ Adam និង​ក្រុម​បិសាច​ទាំង​នោះ​មាន​រូបភាព​យ៉ាង​ណា​ខ្លះ? កុំ​ភ្លេច​ចូល​រួម​ទស្សនា​ទាំង​អស់​គ្នា!


0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,