Saturday, February 8, 2014

វណ្ណកម្ម​ថ្មី​មួយ​ទៀត​របស់​ផលិតកម្ម​ Rock បាន​សម្ពោធ​​ដាក់​បញ្ចាំង​ព្រឹក​នេះ ​គឺ​រឿង “ពូជ​ខ្ញុំ​អីចឹង!” ដែល​ចូល​រួម​សម្ដែង​ដោយ​តារា​ល្បីៗ​ក្នុង​ប្រទេស​កម្ពុជា។
ដូច​អ្វី​ដែល​ចំណង​ជើង​បាន​ដាក់​គឺ​ថា​​រឿង “ពូជ​ខ្ញុំ​អីចឹង!” បង្ហាញ​ពី​ការ​រស់​នៅ​ក្នុង​សង្គម​កម្ពុជា​នៃ​គ្រួសារ​នីមួយៗ​ ដែល​ប្រកាន់​គោល​ជំហរ​ទៅ​តាម​ទំនៀមទម្លាប់​របស់​ពួកគេ​រៀងៗ​ខ្លួន​មិន​ផ្លាស់​ប្ដូរ​​​នោះ​ទេ។

ថ្នាក់​ដឹក​នាំ​ផលិតកម្ម​ Rock និង​តារា​សម្ដែង​ក្នុង​ពិធី​សម្ពោ​ខ្សែ​ភាពយន្ត​ព្រឹក​មិញ!
លោក ព្រហ្ម ច័ន្ទ​បូរ៉ា អ្នក​ដឹង​នាំ​រឿង​បាន​ឱ្យ​ដឹង​ថា​​ខ្សែ​ភាពយន្ត​ខាង​លើ​បង្កប់​ន័យ​អប់​រំ​ច្រើន​នៅ​ក្នុង​សង្គម​ដូច​ជា​ការ​ចេះ​អនាម័យ​នៅ​ក្នុង​ការ​ហូបចុក និង​របៀប​នៃ​ការ​រស់​ផ្សេង​គ្នា​របស់​ប្រជាជន​ខ្មែរ។ ម្យ៉ាង​ទៀត​ខ្សែ​ភាពយន្ត​នេះ​បង្កប់​នៅ​ភាព​កំប្លែង​សើច តាំង​ពី​ដើម​រហូត​ដល់​ចប់”
លោក​បញ្ជាក់​ថា៖ “អ្នក​បាន​ទស្សនា​នៅ​ពេល​នេះ​ដឹង​ស្រាប់​ហើយ​ រឿង ពូជ​ខ្ញុំ​អី​ចឹង​គឺ​យើង​បង្កប់​សារ​អប់រំ​ច្រើន​នៅ​ក្នុង​សង្គម​ឱ្យ​មនុស្ស​ចេះ​អនាម័យ​ក្នុង​ការ​រស់​នៅ និង​ស្វែង​យល់​ពី​ការ​រស់​នៅ​របស់​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន”។
អ្នក​ដឹក​នាំ​រឿង​ទើប​តែ​ចូល​ដឹក​នាំ​រឿង​លើក​ដំបូង​រំពឹង​ខ្ពស់​ថា​ខ្សែ​ភាព​​ជា​ស្នាដៃ​​លើក​ទី​មួយ​របស់​ខ្លួន​នឹង​អាច​ទាក់ទាញ​ការ​គាំទ្រ​ពី​ទស្សនិកជន​បាន​ច្រើន​នៅ​ពេល​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ខាង​មុខ។ ម្យ៉ាង​ទៀត​លោក ព្រហ្ម ច័ន្ទ​បូរ៉ា បញ្ជាក់​ថា​ប្រសិន​ណា​បើ​ខ្សែ​ភាពយន្ត​នេះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អ្នក​ទស្សនា​លោក​នឹង​ផលិត​វគ្គ​ពីរ​បន្ត​ទៀត។
ជា​មួយ​គ្នា​នេះ​ដែរ​កញ្ញា Baby ដែល​ជា​តួអង្គ​សំខាន់​ម្នាក់​នៅ​ក្នុង​សាច់​រឿង​​ប្រាប់​ថា​នាង​សប្បាយ​ចិត្ត​នៅ​ពេល​បាន​ចូល​រួម​សម្ដែង​​ខ្សែ​ភាពយន្ត​រឿង”ពូជ​ខ្ញុំ​អីចឹង!”។ កញ្ញា​បាន​រំពឹង​ខ្ពស់​ខ្សែ​ភាពយន្ត​ដែល​ខ្លួន​ចូល​រួម​សម្ដែង​លើក​ដំបូង​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន​ខ្មែរ​នៅ​ពេល​ដាក់​បញ្ចាំង។
តារា​វ័យ​ក្មេង​រូប​នេះ​​និយាយ​ថា៖ “ដឹង​ស្រាប់​ហើយ​តារា​ចូល​រួម​សម្ដែង​សុទ្ធតែ​ជា​តារា​កំប្លែង​ល្បីៗ ដូច​នេះ​ខ្ញុំ​គិត​ថា​ខ្សែ​ភាពយន្ត​ដែល​ខ្ញុំ​ចូល​សម្ដែង​លើក​ទី​មួយ​នេះ​នឹង​ទទួល​បាន​ប្រជាប្រិយភាព​ពេល​ដាក់​បញ្ចាំង”។
ខ្សែ​ភាពយន្ត​រឿង “ពូជ​ខ្ញុំ​អីចឹង!” ជា​ខ្សែ​ភាពយន្ត​ដុំ​ទី​ពីរ​ហើយ​​ របស់​ផលិតកម្ម​ Rock​បន្ទាប់​ពី​រឿង”ចាំ​តែ​ខ្លាច​តើ!” ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​នា​ពេល​កន្លង​មក។ ការ​ផលិត​ខ្សែ​ភាពយន្ត​ដុំ​របស់​ផលិតកម្ម​ Rock នេះ​បន្ទាប់​ពី​ផលិតកម្ម​ទទួល​បាន​ជោគជ័យ​នា​ពេល​កន្លង​មក​ក្នុង​ការ​ផលិត​ខ្សែ​ភាពយន្ត​ភាគ​ចាក់​បញ្ចាំ​នៅ​តាម​កញ្ចក់​ទូរទស្សន៍៕

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,