Saturday, February 8, 2014

កាមេរ៉ា​ដែល​អាច​ចាប់​យក​កម្រិត​សកម្មភាព​ចលនា (វីដេអូ)​ក្នុង​កម្រិត​Resolution ដ៏​ខ្ពស់​រហូត​ដល់ 4K មិន​ធ្លាប់​មាន​ពី​មុន​មក​ពេល​នេះ Panasonic ទម្លាយ​សមិទ្ធផល​របស់​ខ្លួន​យ៉ាង​ជ្រងោៗ​ហើយ។ កាមេរ៉ា​Professional សម្រាប់​ថត​វីដេអូ​ម៉ាក Lumix GH4 ដែល​អភិវឌ្ឍន៍​ខ្លួន​ពី​ស៊េរី​GH3 ដែល​បាន​អុក​ឡុក​ទីផ្សារ​តាំង​ពី​ឆ្នាំ ២០១២ បាន​បំពាក់​បន្ថែម​បច្ចេកវិទ្យា​ជា​ច្រើន​ទៀត ដើម្បី​ឲ្យ​សក្ដិសម​នឹង​ឈ្មោះ​ថា កាមេរ៉ា​ថត​វីដេអូ​អាជីព (Professional Videographer)។
ស្វែងយល់​ពី​4K ឲ្យ​កាន់​តែ​ច្បាស់ ចុច​ទី​នេះ
កាមេរ៉ា​ស៊េរី​ទំនើប​ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ថត​យក​វីដេអូ​បាន​ក្នុង​កម្រិត​4K (4000p) ឬ​មាន​Resolution កាន់​តែ​ច្បាស់​ជាង​វីដេអូ​ដែល​អ្នក​គ្រប់​គ្នា​ស្គាល់​ថា HD ត្រឹម​Resolution 1080p មិន​ថា​កម្រិត​ប្រើ​ជម្រើស ២៤ ឬ ៣០​Frames ក្នុង​មួយ​វិនាទី​ទេ។





កាមេរ៉ា​Lumix GH4 តម្លៃ​មិន​ថោក​ជាង ២ពាន់​ដុល្លារ​អាមេរិក
ម៉ាស៊ីន​ថត​ឌីជីថល ដំណើរការ​ដោយ​Processor ប្រភេទ​Quad-core រប​ស់​Panasonic នេះ​ហាក់​បោះ​ជំហាន​ទៅ​មុន​ដៃ​ប្រជែង Nikon និង​Canon មួយ​ជំហាន​ទៅ​ហើយ ដោយ​សម្រេច​បាន​កាមេរ៉ា​DSLR មាន​សមត្ថភាព​ចាប់​វីដេអូ 4K។ ក្រៅ​ពី​នេះ ​GH4 មាន​តិចណូឡូជី Wi-Fi និង​NFC ទៀត​ផង។
ក្រុមហ៊ុន​ម្ចាស់​Lumix GH4 អះអាង​ថា ខ្លួន​មិន​ត្រឹម​តែ​កែខៃ​GH4 ឲ្យ​ល្អ​ប្រសើរ​ជាង​ស៊េរី​ចាស់ GH3 ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​មាន​មុខងារ និង​ប៊ូតុង ក៏​កាន់​តែ​ងាយ​ស្រួល​ប្រើប្រាស់​ជាង​មុន​ដែរ។ សមត្ថភាព និង​គុណភាព​Lumix GH4 របស់​ក្រុមហ៊ុន​ជប៉ុន កកើត​តាំង​ពី​ឆ្នាំ ១៩១៨ នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​ដែល​ថ្នឹក​ទាំង​ការ​ប្រើប្រាស់ និង​ហាង​ឆេង ប៉ាន់​ប្រមាណ​ថា Lumix GH4 ច្បាស់​ណាស់​ថា​​តម្លៃ​មិន​ថោក​ជាង ២០០០ពាន់​ដុល្លារ​អាមេរិក​ទេ​ក្នុង​មួយ​គ្រឿង។
វីដេអូ​របស់​GH4៖

From:http://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,