Tuesday, February 11, 2014

បង្កើត​ឡើង​ក្នុង​ឆ្នាំ២០០៩ ក្រុម​ចម្រៀង​នារី​កូរ៉េ​ខាង​ត្បូង T-ara គឺ​ជា​ក្រុម​ចម្រៀង​មួយ​ដ៏​ល្បីល្បាញ​ ហើយ​ក៏​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ផង​ដែរ​នៅ​ប្រទេស​កម្ពុជា។ បទ​ចម្រៀង​របស់​ពួក​គេ​ភាគ​ច្រើន​មាន​លក្ខណៈ​ក្រមិចក្រមើម ច្រើន​ជាង​សិចស៊ី ដូច​ជា​បទ “Bo Peep Bo Peep”, “Roly Poly”, និង “Lovey Dovey” ជា​ដើម។ បច្ចុប្បន្ន​ក្រុម​ចម្រៀង​នេះ​មាន​សមាជិក ៦​នាក់។ ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​ស្គាល់​ពួក​គេ​ច្រើន​ហើយ តាម​រយៈ​បទ​ចម្រៀង​ និង​ការ​សម្ដែង​របស់​ពួក​គេ។ ដោយ​ឡែក​ថ្ងៃ​នេះ​ យើង​ក្រឡេក​មើល​ជីវប្រវត្តិ​របស់​សមាជិក​ក្រុម T-ara បន្តិច​មើល៍ ថា​តើ​មុន និង​ក្រោយ​ក្លាយ​ជា​សមាជិក​របស់​ក្រុម T-ara ពួក​គេ​គឺ​ជា​នរណា?
១. Boram
ឈ្មោះ​កំណើត៖ Jeon Boram
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ២២ ខែ​មិនា ឆ្នាំ​១៩៨៦ (២៧​ឆ្នាំ)
ទីកន្លែង​កំណើត៖ ខេត្ត North Jeolla ប្រទេស​កូរ៉េ​ខាង​ត្បូង
កម្ពស់៖ ១៥៥​ស.ម
Boram កើត​ក្នុង​ត្រកូល​សិល្បៈ ដែល​ឪពុក​របស់​នាង​ Jeon Youngrok គឺ​ជា​តារា​ចម្រៀង​ល្បី​នៅ​កូរ៉េ​ខាង​ត្បូង​ក្នុង​ទសវត្ស ៧០ និង​៨០។ ចំណែក​ម្ដាយ​នាង Lee Mi Young ក៏​ជា​​តារា​សម្ដែង​ល្បី​ម្នាក់​ផង​ដែរ។ លោក​យាយ​ និង​លោក​តា​របស់​នាង​ក៏​ជា​តារា​ចម្រៀង​ល្បី ហើយ​ប្អូន​ស្រី​របស់​នាង​គឹ​ជា​សមាជិក​​ម្នាក់​ក្នុង​ក្រុម D-Unit។ មុន​នឹង​ចូល​ក្រុម T-ara នាង​ធ្លាប់​ចេញ​អាល់ប៊ុម​ម្នាក់​ឯង​ដែល​មាន​ឈ្មោះ​ថា “From Memory” និង​”Lucifer” ក្នុង​ឆ្នាំ​២០០៨។ ក្រៅ​ពី​អាជីព​ជា​តារា​ចម្រៀង នាង​ក៏​ជា​តារា​សម្ដែង​ និង​ពិធីករ​ផង​ដែរ។
២. Qri
ឈ្មោះ​កំណើត៖ Lee Ji-hyung
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ១២ ខែ​ធ្នូ​ ឆ្នាំ​១៩៨៦ (២៧)
ទីកន្លែង​កំណើត៖ ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង
កម្ពស់៖ ១៦២​ស.ម
Qri គឺ​ជា​ប្រធាន​ក្រុម T-ara នា​ពេល​បច្ចុប្បន្ន។ មុន​នឹង​ចូល​ក្រុម​ T-ara ​Qri គឺ​ជា​តារា​ម៉ូដែល និង​ជា​តារា​ល្បី​ម្នាក់​តាម​អ៊ិនធឺណែត។ ក្រៅ​ពី​អាជីព​ចម្រៀង នាង​គឺ​ជា​តារា​ម៉ូដែល និង​សម្ដែង។
៣. Soyeon
ឈ្មោះ​កំណើត៖ Park In-jung
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖៥​ ខែ​តុលា ឆ្នាំ១៩៨៧ (២៦​ឆ្នាំ)
ទីកន្លែង​កំណើត៖ ខេត្ត Gyeonggi ប្រទេស​កូរ៉េ​ខាង​ត្បូង
កម្ពស់៖ ១៦៣​ស.ម
Soyeon គឺ​ជា​អ្នក​ចម្រៀង​នាំ​មុខ​ក្នុង​ក្រុម​ T-ara។ នៅ​ក្នុង​ឆ្នាំ​២០០៥ Soyeon បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង CMB Chin Chin។ Soyeon គឺ​ជា​អតីត​តារា​​ហាត់​រៀន​ក្នុង​ផលិតកម្ម SM Entertainment ដែល​ត្រៀម​ចូល​ក្នុង​ក្រុម Girls’ Generation ក៏​ប៉ុន្តែ​នាង​ក៏​បាន​ចាកចេញ​ ៦​ខែ​មុន ក្រុម​ Girls’ Generation ចេញ​បទ​ចម្រៀង​ ដោយ​សារ​ហេតុផល​ផ្ទាល់​ខ្លួន។ នាង​ក៏​ធ្លាប់​សម្ដែង​រឿង​មួយ​ចំនួន​ដែរ​ដូច​ជា “Giants” និង “The Master of Study”។
៤. Eunjung
ឈ្មោះ​កំណើត៖ Ham Eun-jung
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ១២ ខែ​ធ្នូ ឆ្នាំ​១៩៨៨ (២៥​ឆ្នាំ)
ទីកន្លែង​កំណើត៖ ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង
កម្ពស់៖ ១៦៨​ស.ម
Eun-jung ចាប់​ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​អាយុ​៧​ឆ្នាំ ដោយ​បាន​សម្ដែង​ជា​តួ​ក្មេង​ស្រី​ម្នាក់​ក្នុង​រឿង “A New Generation of Adults” របស់​ទូរទស្សន៍ KBS។ នាង​គឺ​ជា​សមាជិក​ដែល​លេច​ធ្លោ​ជាង​គេ​ក្នុង​ការ​សម្ដែង​រឿង​ភាគ ដែល​រឿង​ល្បី​ៗ​របស់​នាង​មាន​ដូច​ជា “Coffee House”, “Dream High”, និង “Queen Insoo” ជាដើម។ នាង​ក៏​ជា​តារា​ម៉ូដែល​ម្នាក់​ផង​ដែរ។
៥. Hyomin
ឈ្មោះ​កំណើត៖ Park Sun-young
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ៣០ ខែ​ឧសភា ឆ្នាំ​១៩៨៩ (២៤ឆ្នាំ)
ទីកន្លែង​កំណើត៖ ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង
កម្ពស់៖ ១៦៧​ស.ម
មុន​ចូល​ក្នុង​ក្រុម T-ara Hyomin គឺ​ជា​តារា​ល្បី​តាម​អ៊ីនធឺណិត​ម្នាក់។ នាង​ធ្លាប់​ចូល​ហាត់​រៀន​ក្នុង​ផលិតកម្ម JYP ដោយ​ត្រៀម​ចូល​ជា​សមាជិក​ក្រុម Wonder Girls ក្នុង​ឆ្នាំ​២០០៧ ក៏​ប៉ុន្តែ​ក៏​ត្រូវ​ចាក​ចេញ​វិញ។
ក្រៅ​ពី​សិល្បៈ Hyomin ក៏​មាន​ហាង​លក់​សំលៀក​បំពាក់ និង​ជា​អ្នក​ច្នៃ​ម៉ូដ និង​ជ្រើសរើស​ផលិតផល​សម្រាប់​លក់​ផង​ដែរ។
៦. Jiyeon
ឈ្មោះ​កំណើត៖ Park Ji-yeon
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ៧ មិថុនា ១៩៩៣ (២០​ឆ្នាំ)
ទីកន្លែង​កំណើត៖ ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង
កម្ពស់៖ ១៦៧​ស.ម
Jiyeon គឺ​ជា​សមាជិក​ដែល​ក្មេង​ជាង​គេ​នៅ​ពេល​ដែល​ក្រុម​ T-ara បង្កើត​ដំបូង​ក្នុង​ឆ្នាំ​២០០៩។ នាង​ធ្លាប់​ចូល​រួម​ និង​បាន​ឈ្នះ​ក្នុង​កម្មវិធី​ប្រកួត​តារា​ម៉ូដែល​ Smart Model Contest ក្នុង​ឆ្នាំ​២០០៨។ នាង​ក៏​ជា​តួ​ឯក​ម្នាក់​ផង​ដែរ​ក្នុង​រឿង “Dream High 2”។
ក្រៅ​ពី​សមាជិក​ទាំង​៦​នាក់​នេះ អតីត​សមាជិក​ក្នុង​ក្រុម​ T-ara មាន​ដូច​ជា Hwayoung (២០១០-២០១២) និង Areum (២០១២-២០១៣)៕​

ប្រភពពីhttp://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,