Friday, February 14, 2014

បណ្ដាញ​សង្គម​សម្រាប់​ទំនាក់ទំនង​ឆ្លើយឆ្លង​គ្នា​តាម chat និង video call គឺ Viber ​ថ្ងៃ​នេះ​បាន​សម្រេច​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​សេវាកម្ម​អ៊ីនធឺណិត​ជប៉ុន Rakuten ក្នុង​ទំហំ​ទឹកប្រាក់ ៩០០លាន​ដុល្លារ​អាមេរិក


ក្នុង​កិច្ច​ដំណើរការ​ទិញ​លក់​នេះ លោក Hiroshi Mikitani ដែល​ជា​ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​របស់​ Rakuten ដែល​ជា​ក្រុមហ៊ុន​អ៊ីនធឺណិត​ធំ​ឈាន​មុខ​នៅ​ជប៉ុន​បាន​ថ្លែង​ថា Viber ដឹង​ច្បាស់​ពី​តម្រូវការ​របស់​មនុស្ស​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​រវាង​គ្នា ទើប​បង្កើត​សេវាកម្ម​ជា​បណ្ដាញ​សង្គម​នេះ​ឡើង។
ចំណែក​លោក Talmon Marco នាយក​ប្រតិបត្តិ​ និង​ជា​សហ​ស្ថាបនិក​របស់ Viber បាន​លើកឡើង​ថា ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​គឺ ចង់​យក​តំណែង​លេខ១ ជា​បណ្ដាញ​សង្គម​ទំនាក់ទំនង​ដែល​មាន​ការ​ទទួល​ស្គាល់ និយម​ប្រើ​ទូទាំង​ពិភពលោក ហើយ​ការ​ច្របាច់​បញ្ចូល​ជា​មួយ Rakuten នឹង​ក្លាយ​ជា​កម្លាំង​ផ្គួប​ដ៏​ខ្លាំងក្លា​យ៉ាង​សំខាន់​សម្រាប់​សម្រេច​គោលដៅ​នា​អនាគត។
ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទំនាក់ទំនង (Viber) ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​ប្រទេស​ស៊ីប្រ៊ូស​នេះ មាន​មជ្ឈមណ្ឌល​អភិវឌ្ឍ​ក្នុង​ប្រទេស​ចំនួន​ពីរ​គឺ បេឡារូស និង​អ៊ីស្រាអែល។
Viber Media ​បង្កើត​​នៅ​ឆ្នាំ ២០១០ ដោយ​ស្ថាបនិក​ពីរ​រូប​គឺ​លោក Talmon Marco និង Igor Megzinik។ សព្វ​ថ្ងៃ Viber មាន​គណនី​កំពុង​ប្រើ​ចំនួន ៣០០លាននាក់

ប្រភពពីhttp://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,