អាម៉េរិក៖ ស្របពេលដែល សមាជទូរស័ព្ទពិភពលោក នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ ទីក្រុងបាសេឡូណា Nokia បានប្រកាសចេញលក់ នូវផលិតផល ៤ ប្រភេទរបស់ Nokia ដោយក្នុងនោះក្រុមហ៊ុនបានចំណាយលុយយ៉ាងច្រើន ដើម្បីទិញពាណិជ្ជកម្មផ្តាច់មុខ នៅគេហទំព័រព័ត៌មានដ៏ល្បី CNN នៅទំព័រមុខ ដាក់បង្ហាញទូរស័ព្ទ 1520 ដែលជា Smart Phone ដ៏អស្ចារ្យសម្រាប់ប្រកួតប្រជែងនៅលើទីផ្សារ ។
លោក Stephen Elop នាយកប្រតិបត្តិរង នៃក្រុមហ៊ុន Mircrosoft ទទួលបន្ទុកលើផលិតផល និងសេវាកម្ម Nokia បានលើកឡើងថា «Nokia បានភ្ជាប់អ៉ីនធឺណេតជូន បណ្តាជនប្រុសស្រីនៅទូទាំងពិភពលោក រាប់ពាន់លាននាក់រួចមកហើយ។ ដោយឡែកនៅក្នុងថ្ងៃនេះ យើងបានបង្ហាញពិភពលោកឲ្យបានឃើញ អំពីសែស្រឡាយផលិតផលថ្មីៗរបស់យើង ដែលបានបង្កើតឡើងដើម្បីឲ្យ អតិថិជនមួយពាន់លាននាក់ទៀត អាចចូលទៅប្រើប្រាស់អ៉ីនធឺណេត ដោយទទួលបាននូវបទពិសោធន៍ យ៉ាងល្អប្រសើរប្រាកដមែន»។
សូមជំរាបថា សែស្រឡាយ Nokia X ដែលមានស្មាតហ្វូន Nokia X, X+ និង Nokia XL ត្រូវបានដាក់បង្ហាញនៅក្នុង កម្មវិធីសមាជទូរស័ព្ទពិភពលោក (MWC) សម្រាប់បំពេញតម្រូវការទីផ្សារ នៃប្រទេសកំពុងអភិវឌ្ឍន៍ និងសេវាកម្មពេញលេញពី Microsoft ។
ប្រភពពីhttp://www.lookingtoday.com/
0 comments:
Post a Comment