Monday, February 10, 2014

មុន​នេះ​តារា​សម្ដែង Chow Yun-fat ធ្លាប់​និយាយ​ថា​ខ្សែភាពយន្ត “The Monkey King” នឹង​មាន​វគ្គ​២ ជា​បន្ត​ទៀត​លុះ​ត្រា​តែ​ភាពយន្ត​នេះ​រក​ចំណូល​បាន​​ ​១០០​លាន​យន់ (១៦,៥​លាន​​ដុល្លារ) ប៉ុន្តែ​ឥលូវ​នេះ​ភាពយន្ត​នេះ​រក​ចំណូល​បាន​ច្រើន​ជាង​ចំនួន​នេះ ៣​ដង ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​ដំបូង។ ដូច្នេះ​មាន​ន័យ​ថា​ ភាពយន្ត​នេះ​នឹង​អាច​មាន​វគ្គ​ពីរ​ជា​បន្ត​ទៀត។
ខ្សែភាពយន្ត “The Monkey King” ដែល​សម្ដែង​ដោយ​ Chow Yun-fat, Donnie Yen (កុំកុំ), និង Aron Kwok និង​ផលិត​ដោយ​ផលិតកម្ម Filmko Pictures និង China Film Group នេះ​ ទទួល​បាន​ប្រាក់​ចំណូល​ ៤១​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ដំបូង​នៃ​ការ​បញ្ចាំង និង​ជិត ៦៥​លាន​ដុល្លារ​ក្នុង​រយៈ​ពេល ៤​ថ្ងៃ​ដំបូង។

ឈុត​មួយ​ក្នុង​រឿង​ “The Monkey King”
ពាក់ព័ន្ធ​នឹង​ការ​ផលិត​វគ្គ​ពីរ​នេះ​ដែរ ប្រធាន​ផលិតកម្ម Filmko លោក Alex Wong បាន​ប្រាប់​សារព័ត៌មាន​ចិន Mtime ថា “ពួក​យើង​ពិត​ជា​មាន​គម្រោង​ផលិត​វគ្គ​ពីរ​ពិត​មែន ប៉ុន្តែ​ក្នុង​ពេល​ឥលូវ​នេះ​យើង​កំពុង​សម្រុក​រក​​ចំណូល​សម្រាប់​វគ្គ​មួយ​​សិន។ ពួក​យើង​នឹង​ប្រកាស​ពី​ព័ត៌មាន​លម្អិត​ ថា​ពេល​ណា​ចាប់​ផ្ដើម​ថត និង​តួ​ណា​ជា​អ្នក​សម្ដែង​នៅ​ពេល​ក្រោយ​ទៀត”។
តារា​សម្ដែង Aaron Kwok បាន​ប្រាប់​ថា​វគ្គ​ពីរ​នេះ​នឹង​មាន​តួ​ ប៉ាជេ និង​សាជេ បន្ថែម​ទៀត ក៏​ប៉ុន្តែ​គេ​មិន​បាន​ប្រាប់​​ថា​តារា​​រូប​ណា​នឹង​សម្ដែង​នោះ​ទេ។ បើ​តាម​ពាក្យ​ចចាមអារ៉ាម​ ភាគ​ពីរ​នេះ​នឹង​និយាយ​អំពី​ដំណើរ​ទៅ​ចម្លង​ធម៌​របស់​សង្ឃ​ថាំងចេង ជាមួយ​ស៊ុន អ៊ូខុង ហើយ​តារា​សម្ដែង Huang Xiaoming នឹង​សម្ដែង​ជា​តួ​ជ្រូក​ប៉ាជេ ដែល​ការ​ថត​នោះ​នឹង​ចាប់​ផ្ដើម​ក្នុង​ខែ​កញ្ញា​ខាង​មុខ​នេះ។
ភាពយន្ត​ទាក់ទង​នឹង​រឿង​ព្រេង ​ស៊ុន អ៊ូខុង នេះ​តែង​ទទួល​បាន​ជោគជ័យ​ជា​និច្ច ដែល​កាល​ពី​ឆ្នាំ​២០១៣ រឿង “ដំណើរ​ទៅ​កាន់​ភាគ​ខាង​លិច​” (Journey to the West) របស់​តារា​ល្បី ទីនហ្វី ក៏​ជា​ខ្សែភាពយន្ត​ដ៏​ពេញ​និយម​បំផុត​ក្នុង​ប្រទេស​ចិន​ដែរ។
ទស្សនា​ឈុត​ខ្លី​ខាងក្រោម៖
ប្រភពពីhttp://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,