ខ្សែភាពយន្តគំនូរជីវចលថ្មី “The Lego Movie” បានក្លាយជាភាពយន្តដែលរកចំណូលបានច្រើនជាងគេលើតារាង Box Office កាលពីសប្ដាហ៍មុន បន្ទាប់ពីបានចាប់បញ្ចាំង ពីថ្ងៃទី៧ ខែកុម្ភៈ។ “The Lego Movie” គឺជាភាពយន្តតុក្កតាផ្សងព្រេងបែបកំប្លែង ដែលនិពន្ធនិងដឹកនាំរួមគ្នាដោយលោក Phi Lord និង Chris Miller ។
ត្រឹមតែរយៈពេល៣ថ្ងៃភាពយន្តគំនូរជីវចលបែបកំប្លែងនេះអាចរកចំណូលបាន ៦៩,១លានដុល្លារ ដែលប្រៀបធៀបទៅនឹងភាពយន្តអំពីសង្គ្រាមលោកលើកទី២ “The Monuments Men” ដែលចេញនៅថ្ងៃដំណាលគ្នាអាចរកបានត្រឹមតែ ២២,៧លានដុល្លារ។ ភាពយន្តថ្មីមួយទៀតក្នុងសប្ដាហ៍នេះ រឿង “The Vampire Academy” ទទួលបានចំណូល ៤,១លានដុល្លារ និងស្ថិតក្នុងចំណាត់ថ្នាក់លេខ ៧។
ចំណែកភាពយន្តកំប្លែង “Ride Along” ដែលជាប់លេខមួយបីសប្ដាហ៍ហើយនោះបានចុះមកលេខ ៣វិញ។ រីឯ “Frozen” វិញទោះជាបញ្ចាំងបាន ១១សប្ដាហ៍ហើយក្ដី ក៏នៅតែអាចជាប់ចំណាត់ថ្នាក់ល្អដដែល គឺលេខ៤។
ខាងក្រោមនេះគឺភាពយន្តទាំង ១០ដែលមានចំណូលច្រើនបំផុតលើ Box Office អាមេរិក៖
1. The LEGO Movie: ៦៩,១លានដុល្លារ
2. The Monuments Men:២២,៧លានដុល្លារ
3. Ride Along:៩,៣៩លានដុល្លារ
4. Frozen:៦,៩១លានដុល្លារ
5. That Awkward Moment:៥,៥៤លានដុល្លារ
6. Lone Survivor: ៥,២៩លានដុល្លារ
7. Vampire Academy:៤,១លានដុល្លារ
8. The Nut Job:៣,៨លានដុល្លារ
9. Jack Ryan: Shadow Recruit:៣,៦លានដុល្លារ
10. Labor Day:៣,២៣លានដុល្លារ
1. The LEGO Movie: ៦៩,១លានដុល្លារ
2. The Monuments Men:២២,៧លានដុល្លារ
3. Ride Along:៩,៣៩លានដុល្លារ
4. Frozen:៦,៩១លានដុល្លារ
5. That Awkward Moment:៥,៥៤លានដុល្លារ
6. Lone Survivor: ៥,២៩លានដុល្លារ
7. Vampire Academy:៤,១លានដុល្លារ
8. The Nut Job:៣,៨លានដុល្លារ
9. Jack Ryan: Shadow Recruit:៣,៦លានដុល្លារ
10. Labor Day:៣,២៣លានដុល្លារ
ប្រភពពីhttp://news.sabay.com.kh/
0 comments:
Post a Comment